Connect with us

ព័ត៌មានជាតិ

ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤​ កម្ពុជាបណ្ដេញជនជាតិវៀតណាម៩៩នាក់ចេញពីប្រទេស

បានផុស

នៅ

រយៈពេល១ខែពេញ នៃខែវិច្ឆិកា ឆ្នាំ២០២៤  សមត្ថកិច្ចអន្តោប្រវេសន៍កម្ពុជា បានបណ្ដេញចេញជនជាតិវៀតណាមចំនួន៩៩នាក់ចេញពីប្រទេសកម្ពុជា ក្រោយអ្នកទាំងនោះលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងនេសាទដោយប្រើប្រាស់ឧបករណ៍ឆក់ គ្មានលិខិតឆ្លងដែន។ នេះបើសេចក្ដីប្រកាសព័ត៌មានចំនួន៥ ដាច់ដោយឡែក បង្ហោះលើទំព័រហ្វេសប៊ុកអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបណ្ដេញចេញជនជាតិវៀតណាមទាំង៩៩នាក់ ធ្វើឡើងចំនួន៥លើកដោយឡែកពីគ្នា​​​ ក្នុងរយៈពេល៣០ថ្ងៃ នៃខែវិច្ឆិកា ឆ្នាំ២០២៤។ លើកទី១ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ អគ្គនាយកអន្តោប្រវេសន៍ បានបណ្តេញជនជាតិវៀតណាមសរុបចំនួន ២៥នាក់ ចេញពីប្រទេសតាមប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ព្រែកចាក ខេត្តកំពត។ ករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ ដែលអគ្គនាយកដ្ឋានទទួលពីស្នងការដ្ឋាននគរបាលខេត្តកោះកុងចំនួន ១នាក់ ខេត្តព្រះសីហនុចំនួន៦នាក់ និងទទួលពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុចំនួន ១៨នាក់។

ជាលើកទី២ កាលពីថ្ងៃទី  ១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ អគ្គនាយកអន្តោប្រវេសន៍ បានបណ្តេញជនជាតិវៀតណាមសរុបចំនួន ២៣នាក់ ចេញពីកម្ពុជា តាមប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន។

ជាលើកទី៣ គឺនៅថ្ងៃទី១៨ ខែវិច្ឆិកា អគ្គនាយកអន្តោប្រវេសន៍ បានបណ្តេញជនជាតិវៀតណាមសរុបចំនួន ២៤នាក់ ក្នុងនោះស្រី១១នាក់ ចេញពីប្រទេស តាមប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត។ ក្នុងចំណោមជនជាតិវៀតណាមដែលបណ្ដេញចេញ គឺទទួលពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចំនួន ១២នាក់ និងទទួលពីស្នងការដ្ឋាននគរបាលខេត្តកែបចំនួន ១២នាក់។

លើកទី៤ នៅថ្ងៃទី២៦ ខែវិច្ឆិកា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បណ្ដេញជនជាតិវៀតណាមចំនួន២១នាក់ ដែលជាប់ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន​ចេញពីប្រទេសកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត ក្រោយទទួលបានពីស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។

លើកទី៥ គឺនៅថ្ងៃទី៣០ ខែវិច្ឆិកា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បណ្ដេញជនជាតិវៀតណាមចំនួន៦នាក់ ដែលលួចស្នាក់នៅធ្វើការងារខុសច្បាប់ ចេញពីប្រទេសតាមច្រកទ្វារអន្តរជាតិត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ។ តាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជនជាតិវៀតណាមល្មើសច្បាប់ទាំងនេះ គឺខ្លួនទទួលបានពីស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។​

កម្ពុជាតែងតែបណ្ដេញជនជាតិវៀតណាម ដែលបំពានច្បាប់កម្ពុជាចេញពីប្រទេស តួយ៉ាងកាលពីខែតុលា កម្ពុជា បានបណ្ដេញជនជាតិវៀតណាម ចំនួន៨២នាក់ចេញពីប្រទេស ដែលជាប់ពាក់ព័ន្ធនឹងករណីស៊ីឈ្នួលពពោះជំនួស និងស្នាក់នៅធ្វើការដោយខុសច្បាប់។

ចំណែកកាលពីខែកញ្ញា កន្លងទៅ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបណ្ដេញជនជាតិវៀតណាមចេញពីប្រទេសចំនួន២លើក ដែលមានជនជាតិវៀតណាមសរុប៨១នាក់៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា២៥ នាទីutes មុន

ក្រសួង​អប់រំ ណែនាំ​​៣​ចំណុច​ឲ្យ​ សហព័ន្ធ​គុន​ខ្មែរ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​ថ្មី

ព័ត៌មានជាតិ២៦ នាទីutes មុន

មិត្តស្រីមហាសេដ្ឋី Bezos ស្លៀកពាក់មិនសមរម្យនៅក្នុង​ពិធី​ស្បថ​ឡើង​កាន់​តំណែងរបស់លោក ត្រាំ

ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

BYD គ្រោងបញ្ចប់ការសាងសងរោងចក្រផលិតរថយន្តអគ្គិសនី ១ ប៊ីលាន​ដុល្លារ នៅឥណ្ឌូណេស៊ី ចុងឆ្នាំនេះ

សន្តិសុខសង្គម៤៤ នាទីutes មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

ព័ត៌មានអន្ដរជាតិ៤៧ នាទីutes មុន

តម្លៃមាសអន្តរជាតិកើនឡើង ដោយ​ ត្រាំ មិនសូវគឃ្លើនចំពោះគោលនយោ​បាយពន្ធ ពេលស្បថចូលកាន់តំណែង

Sokha Hotels

ព័ត៌មានពេញនិយម