Connect with us

ព័ត៌មានអន្ដរជាតិ

សិង្ហបុរី នឹង​លក់​ឧបករណ៍​ជួស​រកមេរោគ​អេដស៍​ឲ្យ​ប្រជាជនយក​ទៅ​តេស្ត​ដោយ​ខ្លួន​ឯង

បានផុស

នៅ

ឧបករណ៍ធ្វើតេស្តរកមេរោគអេដស៍ដោយខ្លួនឯង នឹង​ត្រូវ​ដាក់​លក់​នៅ​តាមឱសថស្ថានលក់រាយ​នៅក្នុងប្រទេសសិង្ហបុរី ចាប់​ពី​ចុងខែមករាឆ្នាំ​២០២៥​ខាង​មុខ។ នេះ​បើ​យោង​​តាម​ការ​ប្រកាស​របស់​ក្រសួង​សុខាភិបាល​សិង្ហបុរី។

ឧបករណ៍​តេស្ត​រក​មេរោគ​អេដស៍ (រូបភាព៖ ក្រសួង​សុខាភិបាល​សិង្ហបុរី)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួង​សុខាភិបាល​សិង្ហបុរី បាន​ប្រាប់​ថា ការ​ធ្វើ​ដូច្នេះ​គឺ​ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនលទ្ធភាពទទួលបានការធ្វើតេស្តមេរោគអេដស៍នៅក្នុងសហគមន៍ និងលើកទឹកចិត្តឲ្យមានការធ្វើតេស្តជាប្រចាំ។

ការណែនាំ គឺសម្រាប់មនុស្សពេញវ័យគ្រប់រូប ដែល​ត្រូវធ្វើតេស្តយ៉ាងហោចណាស់ម្តងក្នុងមួយជីវិតរបស់ពួកគេ ដោយមិនគិតពីកត្តាហានិភ័យ។ ចំណែក​ឯ​អ្នក​ដែល​មាន​ដៃគូ​រួម​ភេទ​ច្រើន គួរតែទៅធ្វើតេស្តមេរោគអេដស៍ជាទៀងទាត់រៀងរាល់៣​ទៅ​៦​ខែ​ម្ដង ខណៈពេលដែលអ្នកដែលមានហានិភ័យខ្ពស់នៃការឆ្លងមេរោគអេដស៍ គួរតែធ្វើតេស្ត​​ឲ្យ​បានញឹកញាប់ និងទៅជួបអ្នកផ្តល់សេវាថែទាំសុខភាព ដើម្បីពិភាក្សាពីជម្រើសសម្រាប់វិធានការបង្ការ។

នៅ​ឆ្នាំ​២០២៣ សិង្ហបុរី​បាន​រក​ឃើញ​​អ្នក​ជំងឺ​​​អេដស៍​ថ្មី​ចំនួន ២០៩​ករណី កើន​ឡើង​​បន្តិច​បន្តួច​​ជាង​ឆ្នាំ​២០២២ ដែល​មាន​ ២០២​ករណី៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម