ព័ត៌មានជាតិ
ស្ថាបនិក ផ្តៅ ម៉ាឃីត ជឿជាក់អនាគតបរទេសនឹងទទួលស្គាល់គុណភាពផលិតផល ជាយីហោរបស់ខ្មែរ
អ្នកស្រី សី ម៉ូលីកា ជាស្ថាបនិក ផ្តៅ ម៉ាឃីត (PDAO MARKET) បានអះអាងថា បច្ចុប្បន្នថ្វីត្បិតតែផលិតផលដែលកែច្នៃឡើងដោយស្នាដៃកូនខ្មែរ នៅមិនទាន់មានការទទួលស្គាល់ទូលំទូលាយ ប៉ុន្តែអ្នកស្រីជឿជាក់ថា នាពេលអនាគតផលិតផលខ្មែរ ផលិតឡើងដោយដៃកូនខ្មែរ នឹងទទួលបានការទទួលស្គាល់ច្រើនដូចផលិតផលបរទេសដែរ។

ម្ចាស់សហគ្រាស ផ្តៅ ម៉ាឃីត អ្នកស្រី សី ម៉ូលីកា បានលើកឡើងថា PDAO MARKET ជាសហគ្រាសមួយដែលផលិត និងរចនាទៅលើផលិតផលកែច្នៃចេញពីកំប្លោក ល្ពាក់ និងឫស្សី ក្នុងនោះ ការរចនាផ្តោតលើការបន្ថែមភាពទាក់ទាញពិសេស និងអារម្មណ៍សិល្បៈដល់ការវេចខ្ចប់ ផលិតផលក្នុងស្រុកឱ្យកាន់តែមានតម្លៃ និងមានតម្រូវខ្លាំងបំផុតលើខ្សែចង្វាក់ផលិតកម្ម។ ក្នុងនោះ សិប្បកម្មបានជ្រើសរើសយកឫស្សី ដោយកែច្នៃឱ្យចេញទៅជាប្រអប់ សំដៅដល់ការការវេច ខ្ចប់ផលិតផលខ្មែរនៅក្នុងកញ្ចប់ផលិតផលរបស់ខ្មែរ ដោយផ្តោតតាមបែបប្រពៃណីដ៏មានតម្លៃ រួមបញ្ចូលនូវភាពទាក់ទាញនៃសោភ័ណភាព សិល្បៈហត្ថកម្ម និងមុខងារថ្មី ដើម្បីបង្កើតបទពិសោធន៍ដ៏ប្រណិត និងមិនអាចបំភ្លេចបានសម្រាប់អ្នកប្រើប្រាស់។
កន្លងមកផលិតផលទាំងអស់នេះ គឺមានប្រជាជនកម្ពុជាតិចតួចខ្លាំងបំផុតដែលបានស្គាល់ និងបានប្រើប្រាស់នូវផលិតផលកែច្នៃដោយដៃប្រជាជនខ្មែរ។ បច្ចុប្បន្ន បើទោះបីផលិតផលដែលបានកែច្នៃឡើងដោយដៃកូនខ្មែរនៅមិនទាន់មានការទទួលស្គាល់បានទូលំទូលាយដូចផលិតដទៃក៏ដោយ ប៉ុន្តែនៅថ្ងៃអនាគត អ្នកស្រីជឿថាផលិតផលរបស់កូនខ្មែរនឹងអាចឈានដល់ការទទួលស្គាល់ច្រើនជាក់ជាមិនខាន។

បើតាមអ្នកស្រី សី ម៉ូលីកា នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការគាំទ្រ ហាក់បីដូចជាមានសន្ទុះនៃការគាំទ្រច្រើនទៅផលិតផលដែលបានកែច្នៃចេញដោយដៃកូនខ្មែរ។ ជាក់ស្តែងបច្ចុប្បន្ន ផលិតផលដែលបានកែច្នៃចេញពី PDAO MARKET មានអ្នកទទួលស្គាល់ច្រើនតាមរយៈគុណភាព តម្លៃសមរម្យ និងការផលិតផលមានស្រេចនៅក្នុងដៃ បើទោះបីជាមានការបញ្ជាទិញច្រើនបែបណាក៏នៅតែអាចផលិតដើម្បីឆ្លើយតបទាន់តាមតម្រូវការទីផ្សារក្នុងស្រុក។
ម្ចាស់ស្ថាបនិករូបនេះ ក៏បានបញ្ជាក់ផងដែរថា «បច្ចុប្បន្ននេះ ផលិតផលដែលកែច្នៃចេញពី PDAO MARKET មានលក់នៅលើទីផ្សារក្នុងស្រុកច្រើន ប៉ុន្តែនៅមិនទាន់មានតម្រូវការសម្រាប់ទីផ្សារខាងក្រៅនៅឡើយទេ»។

«ទីផ្សារក្នុងស្រុកមានការបញ្ជាទិញច្រើន ដូចជានៅរដូវកាលបុណ្យទាន តាមស្ថាប័ន សហគ្រាស ក្រុមហ៊ុន មានការបញ្ជាទិញច្រើន ដោយភាគច្រើនសម្រាប់ជាការដូរលើកទឹកចិត្តដល់បុគ្គលិក ឬដៃគូរសហការនានា»។ អ្នកស្រី ម៉ូលីកា បន្ថែមបែបនេះ។
ជាមួយគ្នានេះ សម្រាប់ការបញ្ជាទិញក្នុងស្រុក អ្នកស្រី ម៉ូលីកា បានបន្តថា បើទោះបីជាមានការបញ្ជាទិញច្រើននៅក្នុងថ្ងៃតែមួយក៏ដោយ ក៏ខាងសហគ្រាសរបស់អ្នកស្រីអាចធ្វើការផលិតបានទាន់ពេលវេលាសម្រាប់ភ្ញៀវ។

អ្នកស្រី បានអះអាងថា «PDAO MARKET ក៏មានការសហការផ្ទាល់ជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងការប្រកាស ក៏ដូចជាស្នើសុំការការពារម៉ូត និងមានបិទស្លាកសញ្ញាត្រឹមត្រូវ។ មានន័យថា Collection របស់ PDAO MARKET មានការពារ និងធានាបានច្បាស់លាស់ មានឈ្មោះសម្គាល់ដែលអាចឱ្យអ្នកប្រើប្រាស់ជឿទុកចិត្តបាន គ្រប់របស់ដែលបានដាក់លក់ក្នុងទីផ្សារ»។
ក្នុងនាមជាម្ចាស់ស្ថាបនិកខ្មែរមួយរូប អ្នកស្រីក៏អរគុណដល់អ្នកប្រើប្រាស់ផ្ទាល់ ដែលបានជឿទុកចិត្តលើផលិតផលរបស់ខ្មែរ មានផ្លាកយីហោត្រឹមត្រូវ ជា Brand name របស់កូនខ្មែរផ្ទាល់៕



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ