Connect with us

ព័ត៌មានជាតិ

ឆ្លង​កាត់​លក្ខខណ្ឌ ៨ ចំណុច ​ជ្រើសរើស​មន្រ្តី​ចូលបម្រើការងារក្របខណ្ឌកងរាជអាវុធហត្ថខេត្តក្រចេះ

បានផុស

នៅ

នៅឆ្នាំ២០២៤ មាន​បេក្ខជនចំនួន ៤១ នាក់ ដែលទើបប្រឡងជាប់ជាស្ថាពរ ចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ​ខេត្តក្រចេះ។ ការ​ជ្រើសរើស​មន្រ្តី​ការងារក្នុងក្របខណ្ឌមន្រ្តី​កងរាជអាវុធហត្ថ​ក្នុងខេត្តក្រចេះ ត្រូវ​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​មើលពី​លក្ខណៈ​សម្បត្តិ និងលក្ខខណ្ឌចាំបាច់​មួយ​ចំនួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លក្ខណៈសម្បត្តិ និងលក្ខខណ្ឌ ៨ ចំនុច ដែលបេក្ខជនត្រូវបានជ្រើសរើស​ចូលបម្រើការងារក្នុងក្របខណ្ឌកងរាជអាវុធហត្ថ​ខេត្តក្រចេះ​រួម​មាន​៖

១- មានសញ្ជាតិខ្មែរ ភេទប្រុស នៅលីវ
២- មានអាយុពី ១៨ ឆ្នាំដល់ ២៥ឆ្នាំ គិតត្រឹមថ្ងៃដាក់ពាក្យ
៣- មានកាយសម្បទាគ្រប់គ្រាន់ និងមានសុខភាពល្អ តាមតម្រូវការដើម្បីបំពេញមុខងារ
៤- មានភក្តីភាពចំពោះជាតិ មាតុភូមិ និងគ្មានជាប់ពិរុទ្ធ អំពីបទល្មើចផ្សេងៗ
៥- មានសញ្ញាបត្រមធ្យមសិក្សាទុតិភូមិឡើងទៅ ឬលិខិតបញ្ជាក់ការសិក្សា ឬសមមូលសញ្ញាបត្រ
៦- មានកម្ពស់ចាប់ពី ១.៧០ ម ឡើងទៅ
៧- បេក្ខជនត្រូវឆ្លងកាត់ការពិនិត្យលក្ខណៈសម្បត្តិ និងធ្វើតេស្តប្រឡងសុខភាព
៨- បេក្ខជនត្រូវមានសុខភាព និងកាយសម្បទានល្អ ដោយឆ្លងកាត់ការត្រួតពិនិត្យឈាម កាយសម្បទា និងទឹកមូត្រ។

កាលពីព្រឹកមិញនេះ ក៏​មាន​ការ​ជូនដំណើរទៅកាន់សាលាហ្វឹងហ្វឺន ក្រោមវត្តមានលោក ទុយ ប៊ុនសេរីរត័មុនី អភិបាលរងខេត្ត និងលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ទោ ណៃ តឹងឡឹង មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងក្រចេះ និងអាណាព្យាបាល នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ នាព្រឹកម៉ិញនេះ។

លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ បានផ្ដាំផ្ញើរដល់នាយទាហាន ទើបប្រឡងជាប់ថ្មី ឲ្យយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រ ស្មោះត្រង់ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ មានភក្តីភាពចំពោះរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត និងឆន្ទះរបស់ប្រជាពលរដ្ឋ ហើយពេលបញ្ចប់ការសិក្សា ពេលត្រឡប់មកវិញ ត្រូវចូលរួមបម្រើជាតិ មាតុភូមិ ប្រកាន់ខ្ចប់នូវ វិន័យ បទបញ្ជាផ្ទៃក្នុង តួនាទីភារកិច្ច សេចក្តីថ្លៃថ្នូរ និងបម្រើប្រជាពលរដ្ឋ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម