Connect with us

ព័ត៌មានអន្ដរជាតិ

​ការ​ជាប់ឆ្នោត​របស់​ត្រាំ​​ក្នុងខែវិច្ឆិកា​ ធ្វើឲ្យសង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន​​ផ្ទុះ​ឡើងខ្លាំងបំផុត​​

បានផុស

នៅ

ខណៈពេលដែល​​​ឆ្នាំ​​២០២៤​​​នឹង​បញ្ចប់​​​ក្នុងរយៈពេល​មិន​ដល់​មួយខែ​​ទៀត ហើយ​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន​​អូសបន្លាយ​​ទៅ​រក​រយៈពេល​៣ឆ្នាំ​ពេញលេញ ភាគីសង្គ្រាម​​​​​​អ៊ុយក្រែននិង​រុស្ស៊ី​បាន​បង្ហាញ​​ភាព​ខ្លាំង​ក្នុង​កា​រប្រើប្រាស់​​អាវុធ​ខ្នាតធំ​ជាពិសេសមីស៊ីល​រយៈចម្ងាយឆ្ងាយ​​ដែលខ្លួន​ពុំធ្លាប់​ប្រើ​លើ​​ភាគី​សត្រូវ​។​

លោក ពូទីន (ឆ្វេង) លោក ហ្សេលេនស្គី (កណ្តាល) និង លោក​ដូណាល់ ត្រាំ។
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សង្គ្រាម​វោហាស័ព្ទ​​​ក៏បាន​កើត​ឡើង​យ៉ាង​សាហាវ​​ក្នុង​អំឡុង​ខែ​វិច្ឆិកា​ដែល​ទើប​កន្លងទៅ​នេះ រវាង​ភាគី​​រុស្ស៊ី​និង​មហាអំណាច​បស្ចឹមប្រទេស ដោយ​ព្រមាន​ធ្ងន់​ៗ​សំដៅទៅ​ប្រើប្រាស់​​​អាវុធ​នុយក្លេអ៊ែរ។

ខែ​វិច្ឆិកា​ដែលទើប​កន្លង​ផុត​ទៅនេះ​​ជា​​ពេលវេលា​​កើន​ឡើង​ខ្លាំង​​បំផុត​​ក្នុង​សង្គ្រាម​អ៊ុយក្រែន-​រុស្ស៊ី​​ បន្ទាប់​ពី​ការ​​ជាប់​ឆ្នោត​​របស់​លោក​ដូណាល់​ ត្រាំ ដែលសន្យា​​បញ្ចប់​សង្គ្រាម​​នេះ​ឲ្យ​បាន​ឆាប់​បំផុត​ក្នុង​អំឡុង​ពេលយុទ្ធនាការ​​​រក​ការ​គាំទ្រ​​​។​

​​​ក្រោយ​ដឹងថា លោក ដូណាល់ ត្រាំ ជាប់​ឆ្នោត​ជាថ្មី រុស្ស៊ី​បានបង្កើន​ការ​ប្រយុទ្ធ​ដ៏ខ្លាំង​​​​ក្លា​​លើ​ប្រទេស​អ៊ុយក្រែន​ ដោយ​វាយ​ប្រហារ​​ស្ទើរ​ពេញ​ផ្ទៃ​ប្រទេស​អ៊ុយក្រែន ដោយ​អ្នក​វិភាគ​ជាច្រើន​មើល​ឃើញថា ​រុស្ស៊ី​កំពុង​ដាក់សម្ពាធ​​​អ៊ុយក្រែន​​ឲ្យ​ចុះ​ចាញ់សង្គ្រាម ឬ​ក៏​យល់ព្រម​​ទទួលយក​លក្ខខណ្ឌ​ងាយៗ​ដែល​រុស្ស៊ី​នឹង​ដាក់ចេញ​សម្រាប់​ល​ទ្ធភាព​ចរចា​ណាមួយ​ដែល​កើត​មាន។

​​ទន្ទឹមគ្នា​នឹង​ការ​វាយប្រហារ​ដ៏ខ្លាំងក្លាបែបនេះ ប្រធានាធិបតី​ជិត​ផុត​អាណត្តិរបស់សហរដ្ឋ​អាមេរិក លោក ចូ បៃ​ដិន ក៏បាន​​សម្រេចចិត្ត​ដ៏​ភ្ញាក់ផ្អើល​មួយ​ដោយ​អនុញ្ញាត​ឲ្យ​អ៊ុយក្រែ​ន​ប្រើប្រាស់​​មីស៊ីល​​រយៈចម្ងាយឆ្ងាយ​របស់ខ្លួន​​បាញ់​ចូលទឹកដី​រុស្ស៊ី។

តាមពិត អ៊ុយក្រែន​បាន​ទទូច​សុំអង្វរ​លោក​ខាង​ធ្វើបែប​នេះ​ជាយូរមក​ហើយ ប៉ុន្តែ​មហាអំណាចបស្ចឹម​ប្រទេស​មិន​ដែល​អនុញ្ញាត​ឡើយ ដោយ​​បារម្ភ​ខ្លាច​ការ​ប្រឈម​មុខដោយ​ផ្ទាល់​ជាមួយភាគី​មហាអំណាច​នុយក្លេអ៊ែរ​រុស្ស៊ី។​

ក្រោយ​សហរដ្ឋអាមេរិក​អនុញ្ញា​ត​ឲ្យ​អ៊ុយក្រែន​ប្រើប្រាស់​មីស៊ីល​ចម្ងាយឆ្ងាយ​បាញ់​ចូលទឹកដី​រុស្ស៊ី ​សម្ព័ន្ធ​មិត្ត​លោក​ខាងលិច រួម​មាន​ មហាអំណាច​​ អង់គ្លេស​ បារាំង ក៏បាន​អនុញ្ញាត​ឲ្យ​អ៊ុយក្រែនប្រើប្រាស់​មីស៊ីល Storm Shadow និង SCALP ​ផលិត​នៅ​ប្រទេសរបស់​ពួកគេ​ផង​ដែរ​។

ក្រោយ​ការ​អនុញ្ញាត​ពី​សាមី​ប្រទេស​​​ផលិតមីស៊ីល​ទាំង​នោះ អ៊ុយក្រែន​ក៏បាន​បាញ់​ប្រហារ​លើ​ប្រទេស​រុស្ស៊ី ចូល​ជ្រៅ​ក្នុងទឹកដីរុស្ស៊ី រហូត​ធ្វើ​ឲ្យ​ ប្រធានាធិបតី​​​រុស្ស៊ី​ខឹង​​ និង​បានចេញ​ក្រឹត្យ​ប្រធានាធិបតី​ថ្មី​មួយ​កែសម្រួល​ដាក់​ឲ្យ​ប្រើប្រាស់​អាវុធនុយក្លេអ៊ែរ​លើ​រដ្ឋ​ដែល​​មាន​​នុយក្លេអ៊ែរ​និង​ឧបត្ថម្ភ​​​រដ្ឋដែលគ្មាន​នុយក្លេអ៊ែរ​ធ្វើសង្គ្រាម​ជាមួយខ្លួន។ ​​​រុស្ស៊ី​ក៏បាន​បាញ់​ប្រហារ​​អ៊ុយក្រែន​ដោយ​ប្រើប្រាស់​មីស៊ីលថ្មីៗ​​ដែលមានអានុភាព​ខ្លាំង ដូច​ជា មីស៊ីល RS-26 និង Oreshnik ជាដើម។

​ប្រព័ន្ធ​មីស៊ីល ATACMS ​របស់​សហរដ្ឋ​អាមេរិក។

សរុប​សេចក្តី​មក សង្គ្រាម​​នៅ​ក្នុងខែ​វិច្ឆិកា​​​រវាង​​រុស្ស៊ី​​​និង​អ៊ុយក្រែន​ជាសង្គ្រាមដ៏ខ្លាំងបំផុត​ចុងក្រោយ​នៅ​ចុង​ឆ្នាំ​២០២៤ និង​ក្នុង​ប្រវត្តិ​សង្គ្រាម​ដែល​អូសបន្លាយ​ជិត​​៣ឆ្នាំ​កន្លង​មកនេះ​៕​

សេចក្តី​រាយការណ៍​​នានា បាន​ឲ្យ​ដឹង​ថា ​ប្រទេស​រុស្ស៊ី​បានបាត់បង់​​​យោធា​​រហូត​ដល់​​៤៥​៧២០នាក់ នៅ​ក្នុងខែវិច្ឆិកា​កន្លង​ទៅ​នេះ ខណៈ​​ក្រសួង​ការ​ពារជាតិ​រុស្ស៊ី​បង្ហាញ​ថា ​យោធា​អ៊ុយក្រែន​​​បាន​បាត់បង់​ជីវិត​​ ៣៧ ៣៥៥ ​នាក់​​​​ក្នុង​សមរភូមិ​នៅ​តំបន់ Kursk ក្នុង​ទឹកដី​រុស្ស៊ី ចាប់​តាំង​ពី​ថ្ងៃទី​៦ខែ​កញ្ញា​រ​ហូត​ដល់​ដំណាច់​ខែ​​វិច្ឆិកា​៕​

ដោយ រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៦ វិនាទី មុន

​ការ​ជាប់ឆ្នោត​របស់​ត្រាំ​​ក្នុងខែវិច្ឆិកា​ ធ្វើឲ្យសង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន​​ផ្ទុះ​ឡើងខ្លាំងបំផុត​​

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

ថៃ ព្រមានឲ្យ១៤ខេត្តនៅភាគខាងត្បូង ប្រយ័ត្នជំនន់រហ័ស ខណៈមនុស្សស្លាប់ កើនដល់២៥នាក់

សន្តិសុខសង្គម២០ នាទីutes មុន

បាត់ពីផ្ទះ ០៩ ថ្ងៃ មកប្រទះឃើញសពហើមស្អុយក្បែរចិញ្ចើមផ្លូវបេតុង នៅសង្កាត់បាក់ខែង

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

ថៃគ្រោងចុះ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរីទ្វេភាគី​ ជាមួយ​ប្លុកពាណិជ្ជកម្មនៅអឺរ៉ុប

ព័ត៌មានជាតិ២៦ នាទីutes មុន

ឆ្លង​កាត់​លក្ខខណ្ឌ ៨ ចំណុច ​ជ្រើសរើស​មន្រ្តី​ចូលបម្រើការងារក្របខណ្ឌកងរាជអាវុធហត្ថខេត្តក្រចេះ

កីឡា២៣ ម៉ោង មុន

រឿង​អស្ចារ្យ​មួយ​ទៀត! ក្រុម​នារីកម្ពុជា ទទួល​បានកៅអី ASEAN Women’s Championship 2025

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

នាយ តាក់ស៊ី មានសង្ឃឹមខ្លះហើយ ខណ:ថ្នាក់ដឹកនាំនិងសប្បុរសជន ឧបត្ថម្ភថវិកាសង្គ្រោះជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ ព្រមានក្រុមហាម៉ាស ថា នឹងជួបអាសន្នធំ បើមិនដោះលែងចំណាប់ខ្មាំង មុនគាត់ចូលកាន់តំណែង

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ថៃ​ព្រមាន​ពី​ភ្លៀង​ធ្លាក់​​ខ្លាំង​ថែម​​ទៀត ខណៈ​អ្នក​ស្លាប់​ព្រោះ​ទឹក​ជំនន់​កើន​ដល់ ២២​នាក់

ព័ត៌មានជាតិ២៤ ម៉ោង មុន

អាកាសយានដ្ឋានសៀមរាបអង្គរ រំពឹង​ទទួល​បាន​អ្នកដំណើរ ១,៤ លាននាក់​​​ដំណាច់​​​ឆ្នាំ ២០២៤

Sokha Hotels

ព័ត៌មានពេញនិយម