Connect with us

សន្តិសុខសង្គម

បាត់ពីផ្ទះ ០៩ ថ្ងៃ មកប្រទះឃើញសពហើមស្អុយក្បែរចិញ្ចើមផ្លូវបេតុង នៅសង្កាត់បាក់ខែង

បានផុស

នៅ

បុរស​វ័យ​ចំណាស់​ម្នាក់ សតិ​មិន​ប្រក្រតី ដើរ​វង្វេង​បាត់​ពី​ផ្ទះ​ម្ដុំ​ត្រឡោក​បែក ចំនួន ០៩ ថ្ងៃ បែរជា​មក​រក​ឃើញ​នៅ​ពេល​សព​ហើម​ស្អុយ​ក្បែរ​អូ នៅ​សង្កាត់​បាក់​ខែង ទៅវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ០៨ ព្រឹក ថ្ងៃ​ទី ០៣ ខែ​ធ្នូ ឆ្នាំ ២០២៤ នៅ​ក្នុង​អូរ​ក្បែរ​ចិញ្ចឹម​ផ្លូវ​បេតុង ចម្ងាយ​ប្រមាណ​ជាង ០២ គីឡូម៉ែត្រ ពី​ផ្លូវជាតិ​លេខ ០៦ អា ភូមិ​ក្តី​ចាស់ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ។

សព​បុរស​រងគ្រោះ​មាន​ឈ្មោះ ឈិត វណ្ណា អាយុ​ប្រមាណ​ជាង ៥០ ឆ្នាំ ជា​មនុស្ស​សតិ​មិន​ប្រក្រតី ស្នាក់នៅ​ភូមិ​សេ​ប៉េសេ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ព្រឹក​ថ្ងៃ​កើតហេតុ​មាន​ប្រជាពលរដ្ឋ​ម្នាក់ ដែល​ធ្វើដំណើរ​ឆ្លងកាត់ ហើយ​ឈប់​បត់ជើង ក៏បាន​ប្រទះឃើញ​សាកសព​មនុស្ស​ម្នាក់​មាន​លក្ខណៈ​ហើម​ស្អុយ​ដេក​ស្លាប់​ក្នុង​ព្រៃ​អូរ។ ភ្លាមៗ អ្នក​ឃើញ​ហេតុការណ៍ បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​តែម្ដង។ បន្ទាប់ពី​ភ្ញាក់ផ្អើល ក៏​ដឹង​ដល់​ក្រុម​គ្រួសារ ក្មួយៗ ចុះ​ទៅ​កន្លែង​កើតហេតុ ដោយ​អះអាង​ថា សព​ជា​អ៊ំ​របស់​ខ្លួន​ដែល​បាន​បាត់​ខ្លួន​រយៈពេល ០៩ ថ្ងៃ មក​ហើយ។

បើ​តាម​ប្រភព​ពី​សាច់ញាតិ​ជនរងគ្រោះ​បាន​បញ្ជាក់​ថា អ៊ំ​របស់​ខ្លួន​បាន​ចេញ​ពី​ផ្ទះ​តាំងពី​វេលា​ម៉ោង ០៨ ព្រឹក ថ្ងៃ​ទី ២៤ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ ដើម្បី​ដើរ​ហាត់ប្រាណ​ដូច​សព្វ​ដង ហើយ​ក៏​បាត់​ខ្លួន​មិន​ឃើញ​មក​ផ្ទះ។ ដោយឡែក​នៅ​ថ្ងៃ​កើតហេតុ​ជនរងគ្រោះ​បាន​ដើរ​ហាត់ប្រាណ​បាត់​រហូត​ដល់​ចំនួន ០៩ ថ្ងៃ ទើប​រក​ឃើញ​សព​នៅ​សង្កាត់​បាក់​ខែង។

ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញ​ចក្ខុ និង​កោសល្យវិច័យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ត្រួតពិនិត្យ​រក​ឃើញ​ថា សព​ស្លាប់​ដោយសារ​គាំងបេះដូង ទើប​បណ្ដាល​ឲ្យ​ដួល​ធ្លាក់​ចូល​អូរ​ស្លាប់​តែម្ដង៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៦ នាទីutes មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ៥៧ នាទីutes មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រជាពលរដ្ឋ សហជីព និងកម្មករ ថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែល​អំពាវនាវ​ឱ្យ​មាន​ការ​ងើប​បះបោរ​ប្រឆាំង​នឹងរាជរដ្ឋាភិបាលស្របច្បាប់

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម