Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ អ្នកសារព័ត៌មានគ្មានទេអភ័យឯកសិទ្ធិ បើធ្វើខុសច្បាប់ ត្រូវតែទទួលខុសត្រូវមុខច្បាប់

បានផុស

នៅ

អ្នកនាំពាក្យក្រសួងយុត្តិធម៌ បញ្ជាក់ថា អ្នកសារព័ត៌មាន ពុំមានអភ័យឯកសិទ្ធិនោះទេ បើក្នុងករណី អ្នកសារព័ត៌មានប្រព្រឹត្តសកម្មភាពខុសច្បាប់ គឺត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ ក្នុងន័យនេះ សិទ្ធិសេរីភាពសារព័ត៌មាន ត្រូវតែអនុវត្តនៅក្នុងក្របខណ្ឌច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចេញមកបញ្ជាក់របស់អ្នកច្បាប់ពេលនេះ បន្ទាប់ពីសង្កេតឃើញថា មានបុគ្គលជាអ្នកសារព័ត៌មានខ្លះបានផ្សាយព័ត៌មានគ្មានមូលដ្ឋានច្បាស់លាស់ ប្រើពាក្យសម្តីមិនសមរម្យទៅចំពោះស្ថាប័នរដ្ឋ និងអនុវត្តតួនាទីលើសពីអ្នកសារព័ត៌មាន ពោលគឺបំពានក្រមសីលធម៌វិជ្ជាជីវៈ ដែលនាំឱ្យសាធារណមតិមានការយល់ច្រឡំ ដែលក្នុងនោះ ក្រសួងព័ត៌មាន ក៏បានចេញមកព្រមានចំពោះបុគ្គលជាអ្នកសារព័ត៌មាននោះដែរ។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក សេង ឌីណា បានលើកឡើងពីទំនាក់ទំនងរវាងសេរីភាពសារព័ត៌មាន និងការអនុវត្តច្បាប់។ លោក សេង ឌីណា បានបញ្ជាក់ថា អ្នកសារព័ត៌មានទាំងអស់មានកាតព្វកិច្ចគោរពក្រមសីលធម៌វិជ្ជាជីវៈ ដោយត្រូវផ្សព្វផ្សាយនូវព័ត៌មានពិតប្រាកដ ដែលមានការផ្ទៀងផ្ទាត់យ៉ាងហ្មត់ចត់ និងប្រកបដោយតុល្យភាព ហើយអ្នកសារព័ត៌មានដែលបំពេញវិជ្ជាជីវៈរបស់ខ្លួន ដោយគោរពទៅតាមក្រមសីលធម៌វិជ្ជាជីវៈ និងច្បាប់ស្តីពីរបបសារព័ត៌មាន គឺត្រូវទទួលបាននូវការការពារពីច្បាប់។ ប្រសិនបើមានអ្នកសារព័ត៌មានណា ដែលផ្សាយព័ត៌មានពិត គោរពតាមក្រមសីលធម៌វិជ្ជាជីវៈ និងច្បាប់ស្តីពីរបបសារព័ត៌មាន ក៏ដូចជា ច្បាប់ជាធរមានផ្សេងទៀត ប៉ុន្តែត្រូវបានចាប់ខ្លួន ឬចោទប្រកាន់ណាមួយ សូមទាក់ទងមកក្រសួងយុត្តិធម៌ ដើម្បីត្រួតពិនិត្យ។

ផ្ទុយទៅវិញ អ្នកសារព័ត៌មានណាដែលប្រព្រឹត្តខុសច្បាប់ និងបំពានសិទ្ធិរបស់អ្នកដទៃ គឺត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាការផ្សាយព័ត៌មានស្របតាមវិជ្ជាជីវៈសារព័ត៌មាននោះទេ ហើយការផ្សាយបរិហារកេរ្តិ៍ និងជេរប្រមាថអ្នកដទៃ ការផ្សាយ ឬគំរាមផ្សាយព័ត៌មាន ដើម្បីសម្អុយកេរ្តិ៍ឈ្មោះបុគ្គលណាម្នាក់ ដោយភ្ជាប់នឹងលក្ខខណ្ឌជំរិតយកលាភសក្ការៈពីបុគ្គលនោះ ក៏ពុំមែនជាការផ្សាយព័ត៌មានដែរ ប៉ុន្តែជាអំពើខុសច្បាប់របស់កម្ពុជា។ នេះជាសំណេរបញ្ជាក់បន្ថែមរបស់លោកអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅលើបណ្ដាសង្គមផ្លូវការរបស់លោក នាថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤។

ប៉ុន្តែយ៉ាងណា លោក សេង ឌីណា អះអាងថា ក្នុងសង្គមនីតិរដ្ឋ ការអនុវត្តសិទ្ធិសេរីភាពរបស់បុគ្គលម្នាក់ គឺមានព្រំដែនកំណត់ត្រឹមការប្រើសិទ្ធិសេរីភាពរបស់បុគ្គលដទៃ ហើយរាល់សកម្មភាពរំលោភបំពានច្បាប់ និងសិទ្ធិសេរីភាពអ្នកដទៃ គឺត្រូវតែមានការឆ្លើយតបដោយការទទួលខុសត្រូវ។ ក្នុងន័យនេះ លោកបានបញ្ជាក់ថា អ្នកសារព័ត៌មានក៏ដូចគ្នាដែរ គឺគ្មានអភ័យឯកសិទ្ធិទេ ដោយអ្នកសារព័ត៌មានដែលប្រព្រឹត្តខុសច្បាប់ គឺត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។

ចំណាត់ការតាមផ្លូវច្បាប់ទៅលើអ្នកសារព័ត៌មានដែលប្រព្រឹត្តខុសច្បាប់ មិនត្រឹមតែធានាបាននូវការអនុវត្តច្បាប់ និងការការពារសិទ្ធិសេរីភាពរបស់ប្រជាជននោះទេ ប៉ុន្តែវាក៏ចូលរួមចំណែកផងដែរ ក្នុងការលើកកម្ពស់ឧត្តមភាពនៃវិជ្ជាជីវៈសារព័ត៌មាន ជាពិសេសផ្តល់តម្លៃដល់អ្នកសារព័ត៌មានដែលប្រកបវិជ្ជាជីវៈ ដោយគោរពទៅតាមក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងគោរពទៅតាមច្បាប់សារព័ត៌មាន។ នេះបើតាមលោក សេង ឌីណា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

លោក ត្រាំ លើកមេធាវីរបស់គាត់ Alina Habba ធ្វើជាទីប្រឹក្សាប្រធានាធិបតី

ព័ត៌មានជាតិ៤ នាទីutes មុន

ស្អែក​សម្ដេចធិបតីអញ្ជើញបើកការដ្ឋានសង់មន្ទីរពេទ្យសាកលវិទ្យាល័យតម្លៃជាង៦៦លានដុល្លារមានសមត្ថភាពទទួលអ្នកជំងឺសម្រាក២០០គ្រែ

ព័ត៌មានជាតិ១៤ នាទីutes មុន

កិច្ចពិភាក្សាចាក់បញ្ចាំងភាពយន្តឯកសារ”កំណប់ប្រទេសចិន”សម្រាប់ឆ្នាំ នៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជនកម្ពុជា-ចិន

ព័ត៌មានជាតិ២១ នាទីutes មុន

កូនដំរីព្រៃ រងរបួសដោយសារអន្ទាក់ រត់រកជំនួយពីមន្ត្រីឧទ្យានុរក្ស នៅមណ្ឌលគិរី

ព័ត៌មានជាតិ២៩ នាទីutes មុន

អ្នកការទូតចាស់វស្សា លោក កែវ ឈា ក្លាយជាតំណាងអចិន្ត្រៃយ៍កម្ពុជានៅអង្គការសហប្រជាជាតិ

Sokha Hotels

ព័ត៌មានពេញនិយម