Connect with us

ព័ត៌មានជាតិ

ពលរដ្ឋខណ្ឌ ៧ មករា ស្នើ រដ្ឋបាលរាជធានីភ្នំពេញ ពន្លឿនការផ្ដល់ប័ណ្ណកម្មសិទ្ធិ នៅអគារ ៦ បុរីកីឡា

បានផុស

នៅ

ប្រជាពលរដ្ឋ​រស់នៅ​ខណ្ឌ ៧ មករា បាន​ស្នើ​សុំ​ឱ្យ រាជរដ្ឋាភិបាល ក៏ដូចជា រដ្ឋបាល​រាជធានី​ភ្នំពេញ ជួយ​ពន្លឿន​ការ​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​នៅ​អគារ ៦ បុរី​កីឡា និង​ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ដែល​ខុស​ឈ្មោះ និង​រូបថត ឱ្យ​បាន​លឿន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ស្នើ​សុំ​បែបនេះ​របស់​ប្រជាពលរដ្ឋ​បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី ៣ ខែ​ធ្នូ ឆ្នាំ ២០២៤ នេះ ក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ នៅ​ស្តាត​អូឡាំពិក​ខណ្ឌ ៧ មករា ក្រោម​អធិបតី លោក ម៉ប់ សារិន ប្រធាន​ក្រុម​ប្រឹក្សា​រាជធានី​ភ្នំពេញ និង​លោក ហួត ហៃ អភិបាល​រង​រាជធានី​ភ្នំពេញ និង​ជា​តំណាង លោក ឃួង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ។

លោក ម៉ប់ សារិន ប្រធាន​ក្រុម​ប្រឹក្សា​រាជធានី​ភ្នំពេញ បាន​ថ្លែង​ថា យោង​តាម​ច្បាប់ ក្រុមប្រឹក្សា​រាជធានី ត្រូវ​រៀបចំ​ឱ្យ​មាន​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​នៅ​តាម​ខណ្ឌ​នានា ក្នុង​រាជធានី​ភ្នំពេញ​ អំឡុង​ត្រីមាស​ទី ៤ នៃ​ឆ្នាំ​នីមួយៗ និង​ក្រុមប្រឹក្សា​ខណ្ឌ ត្រូវ​រៀបចំ​ឲ្យ​មាន​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​នៅ​តាម​សង្កាត់​នានា​ក្នុង​ខណ្ឌ​របស់​ខ្លួន អំឡុង​ខែ​មិថុនា នៃ​ឆ្នាំ​នីមួយៗ ដែល​ជាក់ស្ដែង​ក្រុមប្រឹក្សា​ខណ្ឌ​បាន​អនុវត្ត​រួចហើយ​ក្នុង​ឆ្នាំ ២០២៤ នេះ ស្រប​តាម​ច្បាប់​កំណត់។

លោក ម៉ប់ សារិន បាន​បញ្ជាក់​ថា វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុម​ប្រឹក្សា​រាជធានី​ភ្នំពេញ ត្រូវ​បាន​ធ្វើឡើង ក្នុង ១ ឆ្នាំ ម្ដង ដើម្បី​ដោះស្រាយ​រាល់​កង្វល់ សំណូមពរ និង​សំណើ​របស់​ប្រជាពលរដ្ឋ ដោយ​ផ្ដោត​សំខាន់​ពាក់ព័ន្ធ​នឹង​កង្វល់​ផ្ទាល់​របស់​ប្រជាពលរដ្ឋ​លើ​បញ្ហា​សន្តិសុខ សណ្ដាប់ធ្នាប់ បញ្ហា​បរិស្ថាន និង​បញ្ហា​អភិវឌ្ឍន៍​នៅ​មូលដ្ឋាន ដើម្បី​ឱ្យ​អាជ្ញាធរ​បាន​ដឹងឮ និង​រក​យន្តការ​ដោះស្រាយ​ជូន។

វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​នេះ ប្រជាពលរដ្ឋ​បាន​ថ្លែង​ការ​អរគុណ​ចំពោះ​អាជ្ញាធរ​ខណ្ឌ ៧ មករា ជាពិសេស​សង្កាត់​វាលវង់ បាន​ដោះស្រាយ​បញ្ហា​សន្តិសុខ​សណ្ដាប់ធ្នាប់ និង​គ្រឿងញៀន នៅ​ប្លុក​បុរី​កីឡា ក្នុង​សង្កាត់​វាលវង់ បាន​ល្អ​ប្រសើរ​សម្រាប់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​នោះ ហើយ​ស្នើសុំ​ទៅ​រាជរដ្ឋាភិបាល រដ្ឋបាល​រាជធានី​ភ្នំពេញ ជួយ​ពន្លឿង​ការ​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​នៅ​អគារ ៦ បុរី​កីឡា។ ប្រជាពលរដ្ឋ​បាន​ស្នើ​សុំ​ឱ្យ​ពន្លឿន​ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ដែល​ប៉ូលិស​ធ្វើ​ខុស​ឈ្មោះ និង​រូបថត។ ប្រជាពលរដ្ឋ ក៏​សូម​អរគុណ និង​កោតសរសើរ​ដល់​សមត្ថកិច្ច​ជួយ​បង្ក្រាប​គ្រឿងញៀន ក្មេង​ទំនើង​ក្នុង​មូលដ្ឋាន​ខណ្ឌ ៧ មករា បាន​ល្អ​ប្រសើរ ហើយ​សូម​ឱ្យ​ធ្វើ​ការងារ​នេះ​បាន​ល្អ​ជា​រៀង​រហូត។

ឆ្លើយតប​ទៅ​នឹង​សំណើ និង​សំណូមពរ​ប្រជាពលរដ្ឋ​ក្នុង​ឱកាស​នោះ លោក ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ បាន​ថ្លែង​ថា វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​នេះ មាន​សំណើ និង​សំណូមពរ ផ្ទាល់មាត់​ចំនួន ៣ នាក់ និង​សំណើ​ជា​លាយលក្ខណ៍​ចំនួន ៨ ដោយ​មាន​ប្រជាពលរដ្ឋ​ចូលរួម​ប្រមាណ ៥៥៧ នាក់។

លោក​អភិបាល​រង​រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​រាជធានី នឹង​ពន្លឿន​ការ​ដោះស្រាយ​បញ្ហា​ទាំងអស់​នេះ​នៅ​ពេល​ឆាប់ៗ ខាងមុខ ដើម្បី​ឆ្លើយតប​ទៅ​នឹង​សំណើ និង​សំណូមពរ​ដែល​ជា​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ​ក្នុង​វេទិកា​សាធារណៈ​នេះ។

លោក​បាន​បន្ត​ថា ចំពោះ​បញ្ហា​ណា​ដែល​ប្រជាពលរដ្ឋ​បាន​លើក​ឡើង រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​បន្ត​ពិភាក្សា​ជាមួយ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ពន្លឿន​ការ​ដោះស្រាយ​ជួយ​ពលរដ្ឋ​ឱ្យ​បាន​ទាន់​ពេលវេលា ដែល​ឈាន​ទៅ​កាត់បន្ថយ​ការ​លំបាក​របស់​ពួកគាត់៕

អត្ថបទ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទីute មុន

ពលរដ្ឋខណ្ឌ ៧ មករា ស្នើ រដ្ឋបាលរាជធានីភ្នំពេញ ពន្លឿនការផ្ដល់ប័ណ្ណកម្មសិទ្ធិ នៅអគារ ៦ បុរីកីឡា

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

មេដឹកនាំអាល្លឺម៉ង់ លោក Scholz ប្តេជ្ញាផ្តល់ជំនួយអ៊ុយក្រែន​នៅ​​ឆ្នាំ​បន្ទាប់​

ព័ត៌មានជាតិ១១ នាទីutes មុន

អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ អ្នកសារព័ត៌មានគ្មានទេអភ័យឯកសិទ្ធិ បើធ្វើខុសច្បាប់ ត្រូវតែទទួលខុសត្រូវមុខច្បាប់

ព័ត៌មានជាតិ១៩ នាទីutes មុន

ការទទួលព័ត៌មានក្លែងក្លាយ នឹងទទួលនូវគ្រោះមហន្តរាយដ៏ធំសម្រាប់សុខភាព ទ្រព្យសម្បត្តិ ក្រុមគ្រួសារ និងសង្គមជាតិ

សន្តិសុខសង្គម២៧ នាទីutes មុន

តុលាការខេត្តតាកែវបញ្ជាក់ពីការចាប់ខ្លួនស្ត្រីវ័យ៧៤ឆ្នាំ នៅឃុំត្នោត ស្រុកបាទី

Sokha Hotels

ព័ត៌មានពេញនិយម