Connect with us

ព័ត៌មានអន្ដរជាតិ

តើប្រធានាធិបតីអាមេរិក រូបណាខ្លះ ធ្លាប់លើកលែងទោសឲ្យសាច់ញាតិ?

បានផុស

នៅ

ការសម្រេចចិត្តរបស់លោក Joe Biden កាលពីថ្ងៃចន្ទទី២ខែធ្នូឆ្នាំ២០២៤ ក្នុងការលើកលែងទោសឲ្យកូនប្រុសឈ្មោះ Hunter បានបង្កឲ្យមានមតិរិះគន់ខ្លាំងមែនទែន ជាពិសេសពីសំណាក់អ្នកសាធារណរដ្ឋតែម្តង។ ភ្លាមៗនោះដែរ អ្នកនាំពាក្យសេតវិមានបានចេញមុខការពារនិងបញ្ជាក់ច្បាស់ៗថា ហេតុផលធំមួយក្នុងចំណោមហេតុផលដែលលោក Biden លើកទោសឲ្យកូនប្រុសគឺដោយសារតែក្តីបារម្ភថា អ្នកចូលកាន់តំណែងថ្មីដែលជាគូប្រជែងនយោបាយ នឹងធ្វើបាបកូនប្រុសពេលគាត់អស់តំណែងទៅ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម្យ៉ាងវិញទៀត សេតវិមាន បានគូសបញ្ជាក់ថា នេះមិនមែនទើបលើកដំបូងឡើយដែលប្រធានាធិបតីអាមេរិកមួយរូប ផ្តល់ការលើកលែងទោសដល់សាច់ញាតិ។

ដូច្នេះតើក្នុងប្រវត្តិសាស្រ្តអាមេរិក មានប្រធានាធិបតីប៉ុន្មានរូបហើយដែលលើកលែងទោសដល់សាច់ញាតិ ក្នុងអំឡុងពេលកាន់តំណែង?

1. លោក Joe Biden លើកទោសឲ្យកូនប្រុសឈ្មោះ Hunter Biden 

      លោក Biden និងកូនប្រុស (រូបថត៖ Getty)

      កាលពីថ្ងៃចន្ទទី២ខែធ្នូឆ្នាំ២០២៤ លោក Biden បានចុះហត្ថលេខាអត់ឱនឲ្យកូនប្រុសដែលត្រូវកាត់ទោសនៅឆ្នាំនេះ លើបទចោទប្រកាន់ចំនួន៣ករណី ពាក់ព័ន្ធការកាន់កាប់អាវុធនិងគេចពន្ធ ហើយប្រកាស​ថា ​កូនប្រុស​របស់គាត់​ត្រូវគេ​កាត់ទោស​ដោយ​អយុត្តិធម៌បំផុត ព្រោះតែ​ទំនាក់ទំនង​គ្រួសារ។

      លោក Hunter ត្រូវបានតុលាការរដ្ឋ Delaware ចោទប្រកាន់ពីបទកុហកលើពាក្យស្នើសុំទិញកាំភ្លើងក្នុងឆ្នាំ២០១៨ ដោយបន្លំថា គាត់មិនមែនជាអ្នកញៀនថ្នាំទាំងដែលពេលនោះ គាត់កំពុងប្រើប្រាស់កូកាអ៊ីន។

      2. លោក Donald Trump លើកលែងទោសឲ្យដន្លង

      លោក Charles Kushner (ឆ្វេង) និងលោក Donald Trump (រូបថត៖ Getty)

      ក្នុងអំឡុងពេលកាន់តំណែងអាណត្តិដំបូង លោក Donald Trump បានលើកលែងទោសឲ្យលោក Charles Kushner ដែលត្រូវជាឪពុករបស់ Jared Kushner ក្រោយត្រូវផ្តន្ទាទោសពីបទក្លែងបន្លំឯកសារពន្ធ សងសឹកសាក្សីដែលសហការ និងធ្វើសេចក្តីថ្លែងការណ៍មិនពិតទៅកាន់គណៈកម្មាធិការបោះឆ្នោតសហព័ន្ធក្នុង២០០៥។

      3. លោក Bill Clinton លើកលែងទោសឲ្យប្អូនប្រុស​

      លោក Roger Clinton (ឆ្វេង) និងលោក Bill Clinton (រូបថត៖ AP)

      នៅថ្ងៃចុងក្រោយក្នុងតំណែង ពោលគឺនៅថ្ងៃទី២០ខែមករាឆ្នាំ២០០១ អតីតប្រធានាធិបតី Bill Clinton បានលើកលែងទោសឲ្យប្អូនប្រុសឈ្មោះ Roger Clinton ដែលត្រូវជាប់ពន្ធនាគារពីបទជួញដូរគ្រឿងញៀនទៅឲ្យមន្ត្រីប៉ូលិសម្នាក់៕

      អត្ថបទ៖ សុខ សុវណ្ណ

      ចុចអាន៖ លោក បៃដិន លើកទោសឲ្យកូន ព្រោះខ្លាចគេធ្វើបាបកូន ពេលគាត់អស់តំណែង

      Helistar Cambodia - Helicopter Charter Services
      Sokimex Investment Group

      ចុច Like Facebook កម្ពុជាថ្មី

      ព័ត៌មានជាតិ៦ ម៉ោង មុន

      លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

      សន្តិសុខសង្គម៧ ម៉ោង មុន

      នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

      ព័ត៌មានជាតិ១០ ម៉ោង មុន

      ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

      ព័ត៌មានជាតិ១០ ម៉ោង មុន

      ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

      សន្តិសុខសង្គម១១ ម៉ោង មុន

      លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

      Sokha Hotels

      ព័ត៌មានពេញនិយម