Connect with us

ព័ត៌មានអន្ដរជាតិ

តើ​រុស្ស៊ី​និង​​អ៊ុយក្រែន​ខូច​ខាត​អ្វីខ្លះ​នៅ​​​​​ខែ​វិច្ឆិកា​​​​និង​សមរភូមិនៅ​ Kursk ទឹកដីរុស្ស៊ី​​?

បានផុស

នៅ

សេចក្តី​រាយការណ៍ពី​ភាគី​អ៊ុយក្រែន​​បាន​ឲ្យ​ដឹង​ថា ​ប្រទេស​រុស្ស៊ី​បានបាត់បង់​​​យោធា​​រហូត​ដល់​​៤៥​៧២០នាក់នៅ​ក្នុងខែវិច្ឆិកា​កន្លង​ទៅ​នេះ ខណៈដែល​ទិន្នន័យ​នៃការ​បាត់​បង់​កង​ទ័ព​របស់រុស្ស៊ី​កើន​យ៉ាងខ្លាំង​ចាប់​តាំងពី​ការ​​​លុកលុយ​របស់​​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន​​កាល​ពី​ចុង​ខែ​កុម្ភៈឆ្នាំ​​២០២២​។

យោធា​អ៊ុយក្រែន​ប្រយុទ្ធនៅ​ Kursk
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រសួង​ការ​ពារជាតិ​អ៊ុយក្រែន ​បាន​ចេញ​ផ្សាយ​របាយការណ៍​មួយកាល​ថ្ងៃទី​១​ខែ​ធ្នូ ដោយ​បង្ហាញ​ថា ​រុស្ស៊ី​បាន​​បាត់​បង់យ៉ាង​ធ្ងន់ធ្ងរ​​នូវ​ចំនួន​កងទ័ព​និង​សម្ភារៈ​​យោធា​​​ក្នុង​​សង្គ្រាម​ជាមួយ​អ៊ុយក្រែន​នៅ​ក្នុងខែ​​វិច្ឆិកា​ ទោះបី​ជាបែបណាមិន​មាន​របាយការ​ណ៍​ផ្លូវការ​​របស់​ភាគី​រុស្ស៊ី​បញ្ជាក់​ពីកា​របាត់បង់​នេះ​ឡើយ។​

​បន្ទាប់​ពីសង្គ្រាម​ដ៏ខ្លាំង​ក្នុងខែ​វិច្ឆិកា​កន្លងទៅនេះ រុស្ស៊ី​ត្រូវបានគេ​ដឹង​ថា បាន​ដាក់​ការចំណាយ​កើន​ឡើង​យ៉ាង​ខ្លាំង​ក្នុង​វិស័យ​យោធា​​សម្រាប់​ឆ្នាំ​២០២៥ ដោយ​ប្រធានាធិបតី​​រុស្ស៊ី លោក វ៉្លាឌីមមៀ ពូទីន បាន​​​អនុម័ត​​​ថវិកា​ជាង១៤៥​ពាន់​លាន​ដុល្លារ​សម្រាប់​ការ​ចំណាយ​ក្នុង​វិស័យ​យោធា​ ខណៈដែល​រុស្ស៊ី​​បន្ត​ធ្វើសង្គ្រាម​​ជាមួយ​អ៊ុយក្រែន​ដែលទទួលបាន​ការ​ឧបត្ថម្ភ​គាំទ្រ​ពី​​បស្ចឹមប្រទេសដែល​មាន​សហរដ្ឋ​អាមេរិក​​ជា​អ្នក​នាំ​មុខ​។​

ការ​បាត់​បង់យោធា​​៤៥៧២០​​នាក់​ក្នុងខែ​​វិច្ឆិកា​ ធ្វើឲ្យ​​ចំនួន​នៃ​ការ​បាត់​បង់យោធា​របស់រុស្ស៊ី​​​មាន​ចំនួន​ច្រើន​ជាង​ ៧៤៣០០០​នាក់ក្នុង​ប្រតិបត្តិការ​សឹក​​​រយៈពេល​ជិត​៣ឆ្នាំ​នេះ​ ខណៈពេល​ដែល​​​​ទីក្រុង​មូស្គួ​​​បន្ត​រុល​ទៅមុខ​​នៅ​តំបន់​ Donetsk ភាគខាងកើត​នៃ​ប្រទេស​អ៊ុយក្រែន​។

សារ​ព័ត៌មាន Moscow Times ​ធ្លាប់​បាន​ផ្សាយ​ថា រដ្ឋាភិបាល​​វិមាន​ក្រឹមឡាំង​របស់​លោក​ប្រធានាធិបតី​ វ្ល៉ា​ឌីមៀ ពូទីន បាន​ផ្តល់​ការ​លើក​ទឹកចិត្ត​ដល់​អ្នក​ដែលស្ម័គ្រចិត្ត​ចូល​បម្រើ​កងទ័ព​ ដោយ​ការ​ដាក់​ឲ្យ​រួច​បំណុល និង​បញ្ចប់​ឋានៈ​ជា​ជន​អន្តោ​ប្រវេសន៍​ជាដើម​​​។

សារព័ត៌មាន​ The Economist អ៊ុយក្រែន​បាន​​បាត់​បង់​​ចន្លោះ​​៦០០០០​ទៅ​​១០ម៉ឺន​នាក់​​ និង យោធា​រងរបួស​​៤០ម៉ឺន​នាក់​ ឬ​ច្រើន​ជាង​នេះ​។​ ទោះបី​ជា​​យោធា​អ៊ុយក្រែ​ន​មិនដែលបង្ហាញ​​ពី​ការ​បាត់​បង់​របស់ខ្លួន ប៉ុន្តែ​​ប្រធានាធិបតី​ អ៊ុយក្រែ​ន​ លោក វ៉ុលឌីមៀ ហ្សេលេនស្គី ធ្លាប់​បាន​លើក​ឡើង​កាល​ពី​​គម្រប់​ខួប​សង្គ្រាម​២ឆ្នាំ​កាល​ពីខែ​កុម្ភៈឆ្នាំ​នេះថា ទាហាន​អ៊ុយក្រែន​៣១០០០នាក់​ត្រូវបានសម្លាប់​​។

ក្រសួង​ការពារជាតិ​អ៊ុយក្រែន​​បាន​ប៉ាន់​ប្រមាណថា ​ការ​បាត់​បង់​របស់​​រុស្ស៊ី​​​លើ​សម្ភារៈ​យោធា​ជាង​​៣​ពាន់​លាន​ដុល្លារ​។

​រហូត​មក​ដល់​ពេល​នេះ ​កូរ៉េខាង​ជើង​​​បានបង្កើន​ទំនាក់​ទំនង​ជាមួយ​​រុស្ស៊ី ដោយ​បញ្ជូន​​បុគ្គលិក​យោធា​​១០០០០​នាក់​ទៅ​ជួយ​ប្រយុទ្ធ​​ទាហាន​រុស្ស៊ី​ក្នុងសង្គ្រាម​នៅ​អ៊ុយក្រែន ខណៈ​​ប្រទេសអ៊ីរ៉ង់ បាន​ផ្គត់ផ្គង់​​​​​យន្តហោះ​គ្មាន​មនុស្ស​បើក (ដ្រូន) ដល់​ប្រទេសរុស្ស៊ី​សម្រាប់​សង្គ្រាម​នៅ​អ៊ុយក្រែន​។​

យោង​តាមការ​ផ្សាយ​របស់​​ The New Voice of Ukraine រដ្ឋមន្ត្រី​ការ​បរទេស​អ៊ុយក្រែន​ លោក Andrii Sybiha ​បាន​ថ្លែង​​នៅ​កិច្ច​ប្រជុំ​​ក្រុមប្រឹក្សា​​សន្តិសុខ​​​អង្គការ​សហប្រជាជាតិ​កាល​ថ្ងៃទី​១៩​ខែវិច្ឆិកា​ថា ​រុស្ស៊ី​បាន​បាត់បង់​​កងកម្លាំង​​​ប្រហែល​១៥០០​នាក់​​ប្រចាំថ្ងៃ​ក្នុង​ប្រទេសអ៊ុយក្រែន។ ការ​បាត់​បង់ប្រចាំថ្ងៃនេះ​​សមមូល​ទៅ​នឹង​អ្វី​ដែល​សហភាព​សូវៀត​​​បាត់​បង់​​ក្នុង​រយៈពេល​មួយទសវត្សរ៍​​​​នៃ​សង្គ្រាម​នៅ​អាហ្វហ្គានីស្ថាន។

​​អ្នក្​វិភាគ​បាន​កត់សម្គាល់​ថា អ្នក​ស្ម័គ្រ​ចិត្ត​ថ្មីៗ​ត្រូវ​បានសម្លាប់​​​ក្នុងរង្វង់​​​២​ទៅ​​៤​សប្តាហ៍​​​ ពេល​បញ្ជួន​​ទៅ​​ដល់​សង្គ្រាម​ជូរមុខ​។

​បណ្តាញ​ភ្នាក់ងារ​សារ​ព័ត៌មាន​ TASS របស់​រុស្ស៊ី​ បានផ្សាយ​នៅថ្ងៃទី​២​ខែ​ធ្នូ​ឲ្យ​ដឹងថា ​យោធា​អ៊ុយក្រែន​​​បាន​បាត់បង់​ជីវិត​​ ៣៧ ៣៥៥ ​នាក់​​​​ក្នុង​សមរភូមិ​នៅ​តំបន់ Kursk ក្នុង​ទឹកដី​រុស្ស៊ី ចាប់​តាំង​ពី​ថ្ងៃទី​៦ខែ​កញ្ញា​រ​ហូត​ដល់​ដំណាច់​ខែ​​វិច្ឆិកា​។ ​

ក្រសួង​ការពារជាតិរុស្ស៊ី បាន​បន្ថែម​ថា ក្នុងសមរភូមិនៅ Kursk អ៊ុយក្រែន​បាន​បាត់បង់​​រថក្រោះ ២២៦ គ្រឿង រថពាសដែក​នៃ​កងទ័ពថ្មើរជើង ១៦១គ្រឿង រថពាសដែក​យោធា​១២៣គ្រឿង រថពាសដែកសម្រាប់​ប្រយុទ្ធ ១២០៦ គ្រឿង រថយន្ត ១០៦៥​គ្រឿង កាំភ្លើងធំ ៣០៥ដើម ​ឧបករណ៍​បាញ់​រ៉ុក្កែត ៤០គ្រឿង រួម​ទាំង​​ប្រព័ន្ធ​​​មីស៊ីល HIMARS ១១​គ្រឿង ប្រព័ន្ធ​បាញ់មីស៊ីល MLR ផលិត​នៅសហរដ្ឋអាមេរិក​១៣​គ្រឿង ប្រព័ន្ធ​បាញ់​មីស៊ីល​ប្រឆាំង​យន្តហោះ​ ​១៣គ្រឿង និង​ប្រភេទ​ឧបករណ៍​ជាច្រើន​ទៀត​៕​

ដោយ រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៨ វិនាទី មុន

តើ​រុស្ស៊ី​និង​​អ៊ុយក្រែន​ខូច​ខាត​អ្វីខ្លះ​នៅ​​​​​ខែ​វិច្ឆិកា​​​​និង​សមរភូមិនៅ​ Kursk ទឹកដីរុស្ស៊ី​​?

សេដ្ឋកិច្ច១ ម៉ោង មុន

កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ៥,៣ លាននាក់ ក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២៤

ជីវិតកម្សាន្ដ១ ម៉ោង មុន

ស្រីភីម ស្រាយចម្ងល់ក្រោយមានគេសួរថាបានទៅសួរសុខទុក្ខអតីតស្វាមីឬអត់?

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចតេជោ ស្នើភាគីចិនទទួលយកកម្មសិក្សាការីកម្ពុជាមកសិក្សានៅសាលាមជ្ឈិមបក្សចិន

ព័ត៌មានជាតិ១ ម៉ោង មុន

ភារកិច្ចថ្មី៖ លោក សុខ ចិន្ដាសោភា ត្រូវជួយនាយករដ្ឋមន្ត្រីលើការងារសេដ្ឋកិច្ច ពាណិជ្ជកម្ម ចំជំនាញរបស់លោក

Sokha Hotels

ព័ត៌មានពេញនិយម