KPT+
ធ្វើរបរបីប្រភេទនេះ អាចបំផ្លាញផ្លូវចិត្តយើងតាំងពីនៅជាយុវវ័យបាន
តាមពិតអាជីពនិង ការងារអាចជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងទៅលើសុខភាពផ្លូវចិត្តរបស់មនុស្សម្នាក់ៗប្រសិនគេជ្រើសរើសមិនបានត្រឹមត្រូវ។
តាមរយៈការឆ្លងកាត់ភាពសោកសៅច្រើនដំណាក់កាលនិងនាំមកនូវការប៉ះទង្គិចផ្លូវចិត្តដែលភ្ជាប់មកជាមួយព្រឹត្តិការណ៍ជីវិតដ៏សំខាន់ៗពិបាករលុប បែបនេះហើយយុវវ័យត្រូវច្បាស់លាស់ចំណុចទាំងនេះមុន ពេលសម្រេចចិត្តចាប់ផ្ដើមដំណើរការអាជីវកម្ម៖
១ កុំផ្តោតសង្ឃឹមលើប្រាក់ចំណូលថេរ
នៅក្នុងសេដ្ឋកិច្ចក្រោយវិបត្តិ ពេលបច្ចុប្បន្នសូម្បីតែ CEO ដែលមានជំនាញនិងបទពិសោធន៍ច្រើនបំផុត ក៏កំពុង Depress ។ យើងអាចតាមដានព័ត៌មានឃើញ ពួកគេដ្រាម៉ា និងឈប់ធ្វើការច្បាស់លាស់ដោយសារពិភពលោកកំពុងមិនច្បាស់លាស់ដាក់ពួកគេ។ ដើម្បីកុំឲ្យធ្លាក់ក្នុងស្ថានភាពធ្លាក់ទឹកចិត្តសកម្មភាពរកស៊ីរបស់អ្នកគួរផ្តោតលើការបង្កើតឱកាសដល់អ្នកដទៃជាជាងប្រាក់ចំណូលថេរ។ មនុស្សជាច្រើនកំពុងរងផលប៉ះពាល់ធំបំផុតមួយ ដែលបាត់បង់ការងារនិងផ្លាស់ប្តូរទម្លាប់ឆាប់រហ័សពេក។ ពួកគេមិនអាចទៅកំសាន្ត មិនអាចរកការងារថ្មី និងមិនអាចបង់ធនាគារ ចំណែកអ្នកវិញ បើអ្នកកំណត់ប្រាក់ចំណូលជាកត្តាជោគជ័យអ្នកនិងបរាជ័យ។ បើកំណត់ការជួយអ្នកដទៃបាន ជាជោគជ័យអ្នកនឹងជោគជ័យពិតប្រាកដ។
២ កុំរកស៊ីព្រោះចង់ស្ពាយឈ្មោះជា CEO
មិនថាយើងមានតួនាទីអ្វី បើយើងខ្លាំងគេគោរពហើយ។ ពាក្យថា ខ្លាំងពេលនេះ ក្នុងសតវត្សនេះសំដៅលើ ចំណេះដឹងផ្នែកទន់ ការដាក់ខ្លួន មានជំនាញ ចេះគោរពនិងមានឈ្មោះល្អ ។ ការដាក់នាមខ្លួនឯងជា CEO ឬអគ្គនាយកអ្វីក្តី នាំមកនូវវិបត្តិផ្លូវចិត្ត ព្រោះយើងដឹងខ្លួនឯងច្បាស់ ថាគ្រប់យ៉ាងនិងទៅជាយ៉ាងណា។
៣ កុំរកស៊ីព្រោះចង់ផ្តួលអ្នកណាម្នាក់
ក្នុងវិថីសហគ្រិនត្រូវគ្មានឡើយមិត្ត។ ថ្ងៃណាមួយយើងនឹងប៉ះទង្គិចគ្នា តែក៏ថ្ងៃណាមួយយើងនឹងសហការចែកផលចំណេញគ្នា។ បើអ្នកជាយុវសហគ្រិនហើយអាចធ្វើឲ្យគ្រប់យ៉ាងទៅជាលក្ខណៈវិជ្ជាជីវៈជាជាងគំនុំផ្ទាល់ខ្លួនអ្នកជាមនុស្សជោគជ័យ។
ជាការសំខាន់ណាស់ ក្នុងការបង្កើតបន្ថែមនិងរក្សាផ្នត់គំនិតវិជ្ជមាន។ នេះមានន័យថា ញែកខ្លួនចេញពីមិត្តភក្តិឬមនុស្សដែលចូលចិត្តនិយាយបញ្ជោះ បញ្ឈឺ បញ្ឆេះកំហឹងឲ្យយើងបរាជ័យ។ កុំទុកពេលវេលាសម្រាប់ពួកគេសូម្បី១នាទីក៏ដោយ។ ជៀសវាងពីការសេពគ្រឿងស្រវឹងនិងគ្រឿងញៀនដែលជាការធ្វើឲ្យធ្លាក់ទឹកចិត្ត។ ក៏ចៀសវាងការស្តាប់ឬមើលតន្ត្រីបាក់ទឹកចិត្តកម្មវិធីទូរទស្សន៍និងភាពយន្តដែលធ្វើឲ្យអ្នកស្រពេចស្រពិលនិងអស់សង្ឃឹមគ្មានសារសុទិដ្ឋិនិយមអំពីអនាគត៕
ប្រែសម្រួល៖ហាណា
ចុចអាន៖មិនដែលយឺតពេលពេក ក្នុងការផ្ដើមអាជីវកម្មនោះទេ មិនថាអាយុប៉ុន្មានក្ដី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ជីវិតកម្សាន្ដ៥ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព