Connect with us

ជីវិតកម្សាន្ដ

នាយ តាក់ស៊ី រំភើបនិងដឹងគុណប្រមុខថ្នាក់ដឹកនាំកម្ពុជា ដែលឧបត្ថម្ភការព្យាបាលលោក នៅមន្ទីរពេទ្យព្រះកេតុមាលា ទាំងស្រុង

បានផុស

នៅ

តារាកំប្លែងនាយ តាក់ស៊ី បានសម្តែងក្តីរំភើបខ្លាំងខណ:ដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី បានចំណាយថវិកាជួយថ្លៃព្យាបាលជំងឺរបស់លោកទាំងស្រុង ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ព្រះកេតុមាលា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការឲ្យដឹងពីសំណាក់តារាកំប្លែងនាយ តាក់ស៊ី នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា “ខ្ញុំបាទនាយ តាក់ស៊ីនិងភរិយាក៏សូមគោរពថ្លែងអំណរអរគុណ ដល់សម្ដេចបវរធិបតីហ៊ុនម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ដែលបានចំណាយថវិកាព្យាបាលជំងឺរបស់ខ្ញុំទាំងស្រុង។

នាយ តាក់ស៊ី បានរៀបរាប់ថា “ខ្ញុំបាទនឹងគ្រួសារសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះលោកទាំងពីរ សូមគោរពជូនពរ សូមឱ្យមានជោគជ័យមានសុភមង្គល សូមទេវតាជួយឃុំគ្រង អញ្ជើញទៅទីកន្លែងណាសុំបានក្តីសុខសេចក្ដីចម្រើន សូមអរគុណ ហើយក៏អគុណដល់លោកគ្រូ-អ្នកគ្រូពេទ្យផងដែរ ដែលយកចិត្តទុកដាក់ដល់រូបខ្ញុំបាទផងដែរ”។

គួរបញ្ជាក់ដែរថា តារាកំប្លែងនាយតាក់ស៊ី ត្រូវការដូក្រលៀនម្ខាងគឺត្រូវចំណាយលុយចំនួនខ្ទង់ ៥ម៉ឺនដុល្លារខណ:លោកវេជ្ជបណ្ឌិតក៏បានបញ្ជាក់ឲ្យដឹងថានាយ តាក់សុី គឺមានជម្រើសសចុងក្រោយពីរ ទីមួយត្រូវលាងឈាមពេញមួយជីវិតមួយអាទិត្យចំនួនបីដងនិងជម្រើសទី២គឺត្រូវតែធ្វេីការវះកាត់ប្ដូរក្រលៀនថ្មី៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៨ នាទីutes មុន

រដ្ឋាភិបាលសម្របសម្រួលឱ្យអតិថិជន ដែលជាប់កម្ចីជា​មួយម្ចាស់បុរី អាចផ្ទេរទៅធនាគារ ក្នុងអត្រាការប្រាក់​​ទាបជាង

ជីវិតកម្សាន្ដ៥១ នាទីutes មុន

ក្រោយបំផ្លាញតំបន់បេតិកភណ្ឌពិភពលោកដើម្បីថតរឿងភាគ KBS ​សុំទោស​​ម្ដងទៀត និងព្រមទទួលការស៊ើបអង្កេត

ព័ត៌មានជាតិ៥៧ នាទីutes មុន

​ថៃដាក់​គោល​ដៅបញ្ចប់កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ឱ្យបានច្រើន​នៅ​ឆ្នាំ​នេះ​

ជីវិតកម្សាន្ដ១ ម៉ោង មុន

បន្ទាប់ពីជម្លោះលែងលះចប់សព្វគ្រប់ Angelina និង Brad Pitt សល់ទ្រព្យចាយមិនអស់ដូចគ្នា

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងអប់រំ នឹងរៀបចំទិវាជាតិអំណានលើកទី១០ នៅថ្ងៃទី១១ ខែមីនា ដើម្បីបណ្តុះទម្លាប់អាន និងសរសេរ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អ្នកដំណើរមួយយន្តហោះ ជិះចេញពីព្រលាននៅឆ្នាំ២០២៥ តែចុះចតនៅឆ្នាំ២០២៤

ចរាចរណ៍៣ ម៉ោង មុន

តាក់ស៊ី ១ គ្រឿង បុករបាំងថ្មចែកទ្រូងផ្លូវ ក្រឡាប់ឆេះមនុស្ស ២ នាក់ ស្លាប់ក្នុងរថយន្ត អ្នកបើកបររបួសធ្ងន់

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រីថៃ ប្រកាស​ថា មាន​ទ្រព្យ​សម្បត្តិ​សរុប​ជាង ៤០០​លាន​ដុល្លារ

ព័ត៌មានជាតិ២០ ម៉ោង មុន

អាកាសយានដ្ឋាន​អន្តរជាតិ​តេជោជាប់ចំណាត់ថ្នាក់លេខ៥ក្នុងចំណោមគម្រោងស្ថាបត្យ​កម្ម​ទាំង១១របស់ពិភពលោកក្នុងឆ្នាំ២០២៥នេះ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មនុស្សជាង ៣០០នាក់ ត្រូវសង្គ្រោះបាន ពីអគ្គិភ័យឆាបឆេះអគារពាណិជ្ជកម្ម នៅកូរ៉េខាងត្បូង

Sokha Hotels

ព័ត៌មានពេញនិយម