សន្តិសុខសង្គម
ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា៖ អាជ្ញាធរខេត្ត និងអាជ្ញាធរមូលដ្ឋានមានតួនាទីរៀបចំយន្តការធ្វើឲ្យសហគមន៍គ្មានគ្រឿងញៀន
ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការសម្របសម្រួល ជំរុញ អនុវត្ត និងត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា អាជ្ញាធរខេត្ត និងអាជ្ញាធរមូលដ្ឋានមានតួនាទីរៀបចំយន្តការធ្វើឲ្យសហគមន៍គ្មានគ្រឿងញៀន។
ការលើកឡើងបែបនេះ បានធ្វើឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយពីការអប់រំ បង្ការ ទប់ស្កាត់គ្រឿងញៀនដល់ភាគីពាក់ព័ន្ធក្នុងសហគមន៍នៅខេត្តជាប់ព្រំដែនកម្ពុជា ថៃ ដែលមានអ្នកចូលរួមអាជ្ញាធរមូលដ្ឋានស្រុក ឃុំ ភូមិ ទូទាំងស្រុកកំរៀង កាលពីព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤។
ក្នុងនាមលោក កៅ ខុនដារ៉ា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានពាំនាំនូវការកោតសសើរពីលោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជូនដល់អស់លោកលោកស្រីជាសិក្ខាកាមទាំងអស់។
ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានផ្សព្វផ្សាយជូនពីយន្តការនៃការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនតួនាទី គោលការណ៍សំខាន់ៗគោលនយោបាយ និងកិច្ចការសំខាន់ៗរបស់គណៈកម្មាធិការសម្របសម្រួល អនុវត្ត និងត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ។
ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា ផ្សព្វផ្សាយជូនផងដែរពីតួនាទីរបស់គណៈកម្មការក្នុងការចូលរួមអនុវត្តគោលការណ៍ គោលនយោបាយប្រយុទ្ធប្រឆាំងគ្រឿងញៀនក៏ដូចជាចូលរួមធ្វើឲ្យសម្រេចបាននូវឆន្ទៈរបស់រាជរដ្ឋាភិបាលសម្អាតផ្ទះ និងសម្អាតចកចេញពីបឹង គ្មានបទល្មើស លួច ឆក់ប្លន់ គ្រឿងញៀន ល្បែង ស៊ីសង ខុស ច្បាប់ និងបទល្មើសគ្រប់ប្រេតទ (ភូមិ ឃុំ/សង្កាត់ មានសុវត្ថិភាព )និងធ្វើការសម្របសម្រួលអង្គភាពក្រោមឱវាទក្រសួងមហាផ្ទៃទាំងអស់ព្រមទាំងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ជំរុញការអនុវត្តគោលនយោបាយ ផែនការសកម្មភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់ក្រសួងមហាផ្ទៃ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងរាជរដ្ឋាភិបាល។
ជាមួយគ្នានេះដែរ ឧត្តមសេនីយឯក នាក់ យុទ្ធា បានលើកឡើងពីតួនាទីសំខាន់ៗរបស់អាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងការរួមគ្នារៀបចំយុទ្ធសាស្ត្រ យន្តការផែនការសកម្មភាពការងារច្បាស់លាស់ឆ្លើយតបទៅនឹងសភាពការណ៍គ្រឿងញៀននៅមូលដ្ឋានរបស់ខ្លួនក្នុងគោលដៅបង្ការ ទប់ស្កាត់បង្រ្កាបគ្រឿងញៀនស្របតាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលដោះស្រាយកង្វល់ជូនដល់ប្រជាពលរដ្ឋ៕
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់