Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីសុខាភិបាល បង្ហាញគន្លឹះ៦ចំណុចសម្រាប់រៀបចំសេវាសុខាភិបាលឲ្យកាន់តែឆ្លើយតបទៅ​នឹង​តម្រូវការរបស់ពលរដ្ឋ

បានផុស

នៅ

លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបង្ហាញគន្លឹះចំនួន៦ចំណុចដល់មន្ត្រីសម្រាប់រៀបចំសេវាសុខាភិបាលឱ្យកាន់តែឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន និងក្រុមគ្រួសារ ពិសេសឱ្យអង្គភាពសុខាភិបាលនីមួយៗ ទទួលបានជោគជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសសំណេះសំណាល និងធ្វើបទបាឋកថាក្នុងវគ្គ ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទតាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមចំនួន ៣៨៣៥នាក់​ កាលពីរសៀលថ្ងៃទី៣ធ្នូ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា គន្លឹះចំនួន៦ សម្រាប់រៀបចំសេវាសុខាភិបាលឱ្យកាន់តែឆ្លើយតបទៅនឹងតំរូវការរបស់អតិថិជន និងក្រុមគ្រួសារក្នុងនោះរួមមាន៖ (១) រៀបចំសេវាឱ្យមានលក្ខណៈពិសេសសម្រាប់បុគ្គលនីមួយៗ (២)ផ្តល់សេវាដោយសុចរិត (៣) ផ្តល់សេវាឱ្យឆ្លើយតប ឬលើសពីការរំពឹងទុករបស់ប្រជាពលរដ្ឋ (៤) ផ្តល់ដំណោះស្រាយដល់អ្នកមានតំរូវការសេវាឱ្យបានសមរម្យ និងទាន់ពេល (៥)បន្តខិតខំកែរលំអរ​​សេវាបន្ថែម និង (៦)ផ្តល់សេវាដោយក្តីករុណា។

ទន្ទឹមនឹងនោះផងដែរ លោករដ្ឋមន្ត្រីក៏បានណែនាំឱ្យមន្ត្រីសុខាភិបាលទាំងអស់យកប្រធានបទ “ធ្វើដូចម្តេចដើម្បីឱ្យអង្គភាពសុខាភិបាលនីមួយៗទទួលបានជោគជ័យ?” ទៅធ្វើការប្រជុំពិភាក្សាបំផុសគំនិត និងដាក់ចេញជាសកម្មភាពឱ្យបានគ្រប់អង្គភាព។

នៅក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រីក៏បានសំណេះសំណាលជាមួយមណ្ឌលសុខភាពដែលនៅឆ្ងាយដាច់ស្រយាល និងបានសាកសួរពីការប្រើប្រាស់ចំណេះដឹងពីវគ្គ ភាពជាអ្នកដឹកនាំនេះនៅក្នុងការងារប្រចាំថ្ងៃរបស់ខ្លួន។ នៅក្នុងសប្តាហ៍នេះ
មានការធ្វើបទបង្ហាញពីការដឹកនាំក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានសុខាភិបាល ដែលធ្វើឡើងដោយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រៃវែងផងដែរ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា១៧ នាទីutes មុន

មុនប៉ះ​កម្ពុជា​ថ្ងៃ​ទី​៨​ធ្នូ​នេះ ​ម៉ាឡេស៊ី គ្មានកីឡាករ​មក​ពី​ក្លិប​យក្ស​ Johor Darul

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

ហេតុអ្វីកូរ៉េខាងត្បូង ដាក់ច្បាប់អាជ្ញាសឹក? តើពេលនេះ ស្ថានការណ៍យ៉ាងណាហើយ?

ព័ត៌មានជាតិ២៧ នាទីutes មុន

រដ្ឋមន្ត្រីសុខាភិបាល បង្ហាញគន្លឹះ៦ចំណុចសម្រាប់រៀបចំសេវាសុខាភិបាលឲ្យកាន់តែឆ្លើយតបទៅ​នឹង​តម្រូវការរបស់ពលរដ្ឋ

សន្តិសុខសង្គម៣៩ នាទីutes មុន

អាជ្ញាធរខណ្ឌបឹងកេងកង អ៊ុតកៅស៊ូបន្ថែមលើផ្លូវលេខ៣២២ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ

សន្តិសុខសង្គម៥៧ នាទីutes មុន

ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា៖ អាជ្ញាធរខេត្ត និងអាជ្ញាធរមូលដ្ឋានមានតួនាទីរៀបចំយន្តការធ្វើឲ្យសហគមន៍គ្មានគ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម