ព័ត៌មានជាតិ
ប្រាក់ចំណូលរបស់ក្រុមហ៊ុន RMA ធ្លាក់ចុះតិចតួចនៅក្នុងត្រីមាសទី៣
នៅត្រីមាសទី៣ ឆ្នាំ២០២៤ ក្រុមហ៊ុន RMA (Cambodia) បានរាយការណ៍ពីការទទួលបានចំណូលចំនួន ៣៦១,៣ប៊ីលានរៀល ថយចុះចំនួន ១,៥% បើប្រៀបធៀបទៅនឹង ត្រីមាសដូចគ្នាកាលពីឆ្នាំ២០២៣ ខណៈប្រាក់ចំណេញសម្រាប់ ត្រីមាសទី៣ មានចំនួន ១២,២ ប៊ីលានរៀល ថយចុះចំនួន ៨,២% បើប្រៀបធៀបទៅនឹង ត្រីមាសទី៣ ឆ្នាំ២០២៣។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុនផ្ញើរទៅកាន់ផ្សារមូលបត្រកម្ពុជា ទ្រព្យសកម្មសរុបនៅចុង ត្រីមាសទី៣ ឆ្នាំ២០២៤ មានចំនួន ៨៥៨,៦ ប៊ីលានរៀល ថយចុះចំនួន ២១,៥% ធៀបទៅនឹង ទ្រព្យសកម្មសរុបនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ មានចំនួន ១.០៩៣,៥ ប៊ីលានរៀល។ ទន្ទឹមនឹងនេះ បំណុលសរុបគិតត្រឹមចុង ត្រីមាសទី៣ គ.ស.២០២៤ មានចំនួន ៣៣៩,១ ប៊ីលានរៀល ថយចុះ ៤២,២% ធៀបទៅនឹង បំណុលសរុបគិតត្រឹមថ្ងៃទី៣១ ខែធ្នូ គ.ស.២០២៣ ដែលមានចំនួន ៥៨៦,៦ ប៊ីលានរៀល។
លោក Kevin Whitcraft ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន RMA បានថ្លែងនៅក្នុងរបាយការណ៍នោះ ដោយលើកឡើងអំពីសូចនាករណ៍សេដ្ឋកិច្ច ដែលថ្មីៗនេះមិនបានផ្លាស់ប្តូធ្វើគួរឱ្យកត់សម្គាល់នោះទេ ដោយហេតុថាធនាគារពិភពលោក និងធនាគារអភិវឌ្ឍអាស៊ីនៅតែព្យាករណ៍ថាកំណើនផលិតផល ក្នុងត្រូវកសរុប (GDP) នឹងកើនឡើងដល់ចំនួន ៥,៨%ក្នុងឆ្នាំ២០២៤។

លោកថា ចក្ខុវិស័យនៃទីផ្សាររថយន្ត ទីផ្សារួមក្នុងរយៈ៩ខែដំបូងនៃឆ្នាំនេះ នៅតែមានការធ្លាក់ចុះ-៥% ធៀបនឹងរយៈពេល ដូចគ្នានៃឆ្នាំកន្លងទៅ ខណៈដែលទីផ្សាររថយន្តថ្មីមានការកើនឡើងចំនួន ៥% ។
លោកបានថ្លែងបញ្ជាក់ថា៖«មានតែក្នុងរយៈពេល ៤ ខែចុងក្រោយ នេះទេ ដែលយើងបានឃើញការលក់រថយន្តថ្មីមានការកើនឡើងកាន់តែខ្លាំង (កើនឡើង ៤២%) បើប្រៀបធៀបទៅនឹងខែដូចគ្នាកាលពីឆ្នាំមុន»។
លោកថាសម្រាប់ប្រតិបត្តិការនៃការលក់ពីដើមឆ្នាំ២០២៤ ដល់បច្ចុប្បន្ន ក្រុមហ៊ុន RMA បានកត់ត្រាការលក់ សរុបមានការធ្លាក់ចុះចំនួន ១៦,៧% បើររៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ