ព័ត៌មានអន្ដរជាតិ
ក្រោយអាមេរិករឹតត្បិតនាំចេញបន្ទះឈីប ចិនហាមនាំចេញសារធាតុរ៉ែគាំទ្រឧស្សាហកម្មនេះ
ប្រទេសចិន បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួនកំពុងហាមឃាត់ការនាំចេញនូវសារធាតុ Gallium, germanium, antimony និងសម្ភារៈបច្ចេកវិទ្យាខ្ពស់សំខាន់ៗផ្សេងទៀត ទៅកាន់សហរដ្ឋអាមេរិកជាការឆ្លើយតបនឹងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើឧហ្សាហកម្មផលិតបន្ទះឈីបរបស់ចិន។
ក្រសួងពាណិជ្ជកម្មចិនបានប្រកាសពីការផ្លាស់ប្តូរនេះ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានពបង្កើនបញ្ជីឈ្មោះក្រុមហ៊ុនចិនរបស់ខ្លួនដែលស្ថិតនៅក្រោមការគ្រប់គ្រងលើការនាំចេញលើឧបករណ៍ផលិតបន្ទះឈីបកុំព្យូទ័រ កម្មវិធី និងបន្ទះឈីបអង្គចងចាំល្បឿនលឿនដែលត្រូវការសម្រាប់កម្មវិធីកម្រិតខ្ពស់។
ការដាក់ទណ្ឌកម្មលើការរឹតបន្តឹងពាណិជ្ជកម្មនេះក៏កើតឡើងនៅពេលដែលប្រធានាធិបតីជាប់ឆ្នោតលោក ដូ ណាល់ត្រាំ បាននឹងកំពុងគម្រាមដំឡើងពន្ធយ៉ាងខ្លាំងលើការនាំចូលពីប្រទេសចិន និងប្រទេសដទៃទៀត ដែលអាចធ្វើឱ្យមានភាពតានតឹងកាន់តែខ្លាំងឡើងជុំវិញពាណិជ្ជកម្ម និងបច្ចេកវិទ្យា។
ក្រសួងការបរទេសចិនក៏បានចេញសេចក្តីព្រមានយ៉ាងម៉ឺងម៉ាត់ផងដែរ។ លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារថា «ប្រទេសចិនបានធ្វើការតវ៉ាយ៉ាងម៉ឺងម៉ាត់ជាមួយសហរដ្ឋអាមេរិកសម្រាប់ការធ្វើបច្ចុប្បន្នភាពរបស់ខ្លួននៃវិធានការត្រួតពិនិត្យការនាំចេញ បន្ទះឈីប ការដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុនចិន និងការគាបសង្កត់ដោយព្យាបាទចំពោះវឌ្ឍនភាពបច្ចេកវិទ្យារបស់ប្រទេសចិន»។
គួរបញ្ជាក់ថាសារធាតុរ៉ែដែលមានប្រភពនៅក្នុងប្រទេសចិនត្រូវបានប្រើប្រាស់នៅក្នុងបន្ទះឈីបកុំព្យូទ័រ រថយន្ត និងផលិតផលផ្សេងៗទៀត។ កាលពីខែសីហា ក្រសួងពាណិជ្ជកម្មចិនក៏បានដាក់ទណ្ឌកម្មលើការនាំចេញសារធាតុ Antimony ដែលប្រើប្រាស់ក្នុងផលិតផលជាច្រើនចាប់ពីអាគុយរហូតដល់អាវុធ។
រ៉ែបែបនេះត្រូវបានចាត់ទុកថាសំខាន់សម្រាប់សន្តិសុខជាតិ ខណៈប្រទេសចិនគឺជាអ្នកផលិតសារធាតុ Antimony ដ៏សំខាន់ ដែលត្រូវបានប្រើក្នុងការផលិតអាវុធនុយក្លេអ៊ែរ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មការពាណិជ្ជកម្មអន្តរជាតិរបស់សហរដ្ឋអាមេរិកឆ្នាំ ២០២១។
ប្រទេសចិនគឺក៏ជាប្រភពដ៏ធំបំផុតរបស់ពិភពលោកនៃសារធាតុ Galium និង germanium ដែលត្រូវបានផលិតក្នុងបរិមាណតិចតួច ប៉ុន្តែត្រូវការសម្រាប់ផលិតបន្ទះឈីបកុំព្យូទ័រ សម្រាប់ទូរសព្ទចល័ត រថយន្ត និងផលិតផលផ្សេងទៀត ក៏ដូចជាបន្ទះស្រូបពន្លឺព្រះអាទិត្យ និងបច្ចេកវិទ្យាយោធា។
សហរដ្ឋអាមេរិកទទួលបានប្រហែលពាក់កណ្តាលនៃការផ្គត់ផ្គង់លោហៈ Galium និង germanium ដោយផ្ទាល់ពីប្រទេសចិន នេះបើយោងតាមការស្ទង់មតិភូគព្ភសាស្ត្ររបស់សហរដ្ឋអាមេរិក ខណៈប្រទេសចិនបាននាំចេញGalliumប្រហែល ២៣ តោនក្នុងឆ្នាំ ២០២២និងផលិតបានប្រហែល ៦០០ តោននៃសារធាតុ germanium ក្នុងមួយឆ្នាំ។
ការរឹតបន្តឹងការនាំចេញបានជះឥទ្ធិពលចម្រុះទៅលើតម្លៃសម្រាប់សារធាតុរ៉ែសំខាន់ៗទាំងនោះ ដោយតម្លៃរបស់ antimony កើនឡើងទ្វេដងនៅឆ្នាំនេះរហូតដល់ជាង ២៥០០០ដុល្លារក្នុងមួយតោនរួបទាំងតម្លែរបស់សារធាតុមួយចំនួនក៏បានបានកើនឡើងផងដែរ៕
អត្ថបទ៖ ប៊ុន សុភាព
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន