Connect with us

ចរាចរណ៍

យុវជន ០២ នាក់ ជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿន ដល់ផ្លូវបំបែកជាបួន ជ្រុលបុករថយន្ត រងរបួសបញ្ជូនទៅមន្ទីរពេទ្យ

បានផុស

នៅ

យុវជន ០២ នាក់ ជិះ​ម៉ូតូ​ដឹក​គ្នា​ក្នុង​ល្បឿន​លឿន លុះ​ដល់​ផ្លូវ​បំបែក​ជា​បួន​មិន​បង្អង់ ក៏​ជ្រុល​ទៅ​បុក​ពេញទំហឹង​ជាមួយ​នឹង​រថយន្ត​ស៊េរី​ទំនើប ០១ គ្រឿង បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់-ស្រាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង ១ និង ១០ នាទី រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី ០៤ ខែ​ធ្នូ ឆ្នាំ ២០២៤ ស្ថិត​តាម​បណ្ដោយ​ផ្លូវ ៥១ កែង​ផ្លូវ ២៩៤ សង្កាត់​បឹង​កេងកង​ទី ០១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ។

បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បាន​ឃើញ​យុវជន ០២ នាក់ ជិះ​ម៉ូតូ HONDA SCOOPY ពាក់​ផ្លាក​លេខ ភ្នំពេញ 1JC-8458 ជិះ​ឌុប​គ្នា​ក្នុង​ល្បឿន​លឿន ខណៈ​មក​ដល់​ផ្លូវ​បំបែក​ជា​បួន មិន​បង្អង់ ក៏​ជ្រុល​បុក​ជាមួយ​រថយន្ត BMW ពាក់​ផ្លាក​លេខ ភ្នំពេញ 2AG-5363 បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​រថយន្ត​មួយ​ចំហៀង និង​រង​របួស​ធ្ងន់-ស្រាល ទាំងពីរ​នាក់ បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចុះ​មក​ធ្វើការ​វាស់វែង​យក​រថយន្ត និង​ម៉ូតូ ទៅ​រក្សាទុក រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍៣៩ វិនាទី មុន

យុវជន ០២ នាក់ ជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿន ដល់ផ្លូវបំបែកជាបួន ជ្រុលបុករថយន្ត រងរបួសបញ្ជូនទៅមន្ទីរពេទ្យ

សេដ្ឋកិច្ច៤ នាទីutes មុន

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ស្នើឱ្យធនាគារ FTB បន្តផ្ដល់ប្រាក់កម្ចី ដល់ SME និងប្រតិបត្តិករទឹកស្អាតឯកជន ក្នុងអត្រាការប្រាក់ទាប

ព័ត៌មានជាតិ៥ នាទីutes មុន

វិនិយោគិន​មានសក្តានុពលខ្ពស់ ២ រូប ស្នើចូល​សញ្ជាតិ​ខ្មែរ ​គ្រោង​បោះទុនវិនិយោគរយលាននៅ​ខេត្តព្រះសីហនុ

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

អាមេរិក ចោទ​ប្រកាន់​បុរស​ម្នាក់ ពីបទ​ដឹក​អាវុធ​ខុស​ច្បាប់​ឲ្យ​កូរ៉េ​ខាង​ជើង

ព័ត៌មានជាតិ១៣ នាទីutes មុន

នាយករដ្ឋមន្ត្រី រម្លឹកមន្ត្រីឱ្យចងចាំអភិក្រមទាំង៥ ធានាអភិបាលកិច្ចល្អ បញ្ចៀសអំពើពុករលួយ

Sokha Hotels

ព័ត៌មានពេញនិយម