Connect with us

ព័ត៌មានអន្ដរជាតិ

ពាក្យបណ្តឹងរបស់លោក Trump គ្រាន់តែជាវិធីពន្យារពេល មិនចង់ឲ្យខ្លួនចាញ់លឿនពេកប៉ុណ្ណោះ

បានផុស

នៅ

លោកប្រធានាធិបតី Donald Trump បានជំរុញឲ្យក្រុមមេធាវីរបស់លោកធ្វើគ្រប់បែបយ៉ាងដើម្បីឲ្យគាត់អាចមានឱកាសជាប់ឆ្នោតជាថ្មីប៉ុន្តែក្រុមអ្នកច្បាប់បាននិយាយថា ពាក្យបណ្តឹងជាបន្តបន្ទាប់គឺមានឱកាសតិចតួចណាស់ដល់ការផ្លាស់ប្តូរលទ្ធផលឆ្នោតប៉ុន្តែអាចបង្កឲ្យមានមន្ទិលសង្ស័យលើដំណើរការនេះបាន។

ស្របពេលផ្លូវរបស់លោក Trump ឈានទៅរកជ័យជម្នះបានរួមតូចក៏ដោយប៉ុន្តែយុទ្ធនាការរបស់គាត់កាលពីថ្ងៃព្រហស្បតិ៍ បានបង្កើនវិធីសាស្រ្តផ្លូវច្បាប់និងបានដាក់ពាក្យបណ្តឹងចុងក្រោយរបស់ខ្លួននៅក្នុងរដ្ឋ Nevada។

កាលពីថ្ងៃពុធ យុទ្ធនាការនេះបានប្តឹងនៅរដ្ឋ Michigan, Pennsylvania និង Georgia ហើយបានស្នើសុំចូលរួមក្នុងបណ្តឹងដែលកំពុងរង់ចាំនៅឯតុលាការកំពូលសហរដ្ឋអាមេរិក។

ក្រុមអ្នកជំនាញបាននិយាយថា វិធីសាស្រ្តនេះបានអូសបន្លាយដល់ការរាប់សន្លឹកឆ្នោតនិងពន្យាពេលមិនឲ្យប្រព័ន្ធផ្សព្វផ្សាយធំៗប្រកាសថាលោក Biden ជាអ្នកឈ្នះដែលវានឹងមានផលប៉ះពាល់នយោបាយយ៉ាងធ្ងន់ធ្ងរដល់លោក Trump។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Robert Yablon សាស្រ្តាចារ្យនៅសាលាច្បាប់នៃសាកលវិទ្យាល័យ Wisconsin-Madison បាននិយាយថា “ការធ្វើសកម្មភាពផ្លូវច្បាប់នាពេលបច្ចុប្បន្ននេះគឺជាមធ្យោបាយសម្រាប់យុទ្ធនាការរបស់លោក Trump ដើម្បីព្យាយាមពន្យារពេលនៃការប្រកួតទាំងដឹងថា លទ្ធផលនឹងលេចចេញមក។ រហូតមកដល់ពេលនេះ យើងមិនទាន់បានឃើញការបង្ហាញពីភាពមិនប្រក្រតីជាប្រព័ន្ធណាមួយក្នុងការរាប់សន្លឹកឆ្នោតនោះទេ”។

លោក Bill Stepien ដែលជាអ្នកគ្រប់គ្រងយុទ្ធនាការរបស់លោក Trump បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា បណ្តឹងទាំងនេះគឺមានគោលបំណងដើម្បីធានាឲ្យបាននូវការរាប់សន្លឹកឆ្នោតដោយស្របច្បាប់។

ទោះបីជាយ៉ាងណាក៏ដោយ លោក Bob Bauer ដែលជាសមាជិកម្នាក់នៃក្រុមមេធាវីរបស់លោក Biden បាននិយាយថា “ការប្តឹងឧទ្ធរណ៍គឺគ្មានតម្លៃទេ”។

នៅរដ្ឋ Michigan និង Pennsylvania លោក Trump បានស្នើឲ្យតុលាការបញ្ឈប់ការរាប់សន្លឹកឆ្នោតជាបណ្តោះអាសន្នពីព្រោះអ្នកសង្កេតការណ៍នៃយុទ្ធនាការរបស់លោកត្រូវបានបដិសេធចូលមើលដំណើរការនៃការរាប់សន្លឹកឆ្នោត។

នៅឯតុលាការកំពូល យុទ្ធនាការនេះបានស្នើសុំឲ្យចាត់ទុកជាមោឃៈចំពោះសន្លឹកឆ្នោតតាមសំបុត្រនៅក្នុងរដ្ឋ Pennsylvania ដែលត្រូវបានកំណត់ដោយថ្ងៃបោះឆ្នោតប៉ុន្តែបានមកដល់នៅថ្ងៃសុក្រ។

នៅរដ្ឋ Georgia យុទ្ធនាការរបស់លោក Trump បានស្នើឲ្យចៅក្រមតម្រូវឲ្យតំបន់ Chatham ដាក់សន្លឹកឆ្នោតដែលមកដល់យឺតនៅមួយឡែកដើម្បីធានាថា ពួកគេនឹងមិនត្រូវបានរាប់បញ្ចូល។

ប៉ុន្តែសារព័ត៌មាន Associated Press បានឲ្យដឹងថា ករណីនៅរដ្ឋ Georgia ត្រូវបានច្រានចោលកាលពីថ្ងៃព្រហស្បតិ៍។

លោក Edward Foley ដែលមានជំនាញខាងច្បាប់បោះឆ្នោតនៅមហាវិទ្យាល័យច្បាប់ Moritz បាននិយាយថា ករណីទាំងនេះអាចមានលក្ខណៈល្អប្រសើរតែប៉ះពាល់ដល់សន្លឹកឆ្នោតមួយចំនួនតូចនិងបញ្ហានីតិវិធីតិចតួចប៉ុណ្ណោះ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម៦ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ៦ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ៨ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៨ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម