Connect with us

ព័ត៌មានជាតិ

លោកស្រីអភិបាលខេត្តកោះកុង ប្រាប់ដល់យោធិនថ្មី ត្រូវប្រឹងសិក្សា និងគោរពវិន័យទ័ពឱ្យបានល្អ

បានផុស

នៅ

លោកស្រី មិថុនា ភូថង អភិបាល​ខេត្ត​កោះកុង បាន​ប្រាប់​ដល់​ក្រុម​យោធិន​ថ្មី ដែល​ទើប​ប្រឡង​ជាប់​ជា​ស្ថាពរ​ចូល​បម្រើ​ជួរ​កងទ័ព​អាវុធហត្ថ ចាំបាច់​ត្រូវ​ប្រឹងប្រែង​សិក្សា​រៀន​លើ​មុខជំនាញ និង​គោរព​បទបញ្ជា​វិន័យ​ឱ្យ​បាន​ល្អ​ពេល​ហ្វឹកហ្វឺន​នៅ​ភ្នំ​ជុំ​សែន​រីករាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ដាស់តឿន​យ៉ាង​ដូច្នេះ​របស់ លោក​ស្រី មិថុនា ភូ​ថង បាន​ធ្វើ​ឡើង​ក្នុង​ពិធី​សំណេះសំណាល និង​ជូន​ដំណើរ​កង​យោធិន​ថ្មី ចំនួន ៤១ រូប នៅ​បញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដោយ​តំណាង​ប្រធាន​មន្ទីរ​អង្គភាព និង​អាណាព្យាបាល​ច្រើន​រូប​ចូលរួម​ជា​សក្ខីភាព។

លោកស្រី​អភិបាលខេត្ត សង្កត់ធ្ងន់ថា មុខវិជ្ជា​សិក្សា​របស់​កងទ័ព ត្រូវ​យកចិត្តទុកដាក់​សិក្សា​ឱ្យ​ច្បាស់​លាស់​បំផុត ព្រោះថា​ពេល​ត្រឡប់មក​ខេត្ត​វិញ យោធិន​ដើរតួនាទី​យ៉ាងសំខាន់​ណាស់​លើ​ការ​ការពារ​ថែរក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ បម្រើ​ប្រជាពលរដ្ឋ និង​មាតុភូមិ។ ដូច្នេះ គប្បី​ស្រូប​យក​ចំណេះដឹង ជំនាញ​បច្ចេកទេស និង​បទ​ពិសោធ​ពី​គ្រូឧទ្ទេស​អំឡុង​ពេល​ហ្វឹកហាត់។

លោកស្រី មិថុនា ភូថង ក៏​សូម​អរគុណ​ដល់​ម្តាយ​ឪពុក និង​អាណាព្យាបាល​យោធិន​ផង​ដែរ ដែល​បាន​ស្មោះ​ចិត្ត​ឱ្យ​កូនចៅ​បាន​ចូល​បម្រើ​ការងារ​ជួរ​កងទ័ព ដើម្បី​បន្តវេន និង​ការពារ​ប្រទេស​មាតុភូមិ ក្រោម​ម្លប់​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​ដូច​ពេល​បច្ចុប្បន្ននេះ។

បើតាម​លោក​ឧត្ដមសេនីយ៍​ត្រី តាំង ឈុន​ស្រេង មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កោះកុង រាយការណ៍​ជូន​លោកស្រី​អភិបាលខេត្ត​ថា ៤៤ ថ្ងៃ​ កន្លងទៅ កង​យោធិន​ថ្មី​ដែល​ទើប​ប្រឡង​ចូល​ជួរ​ទ័ព ​នៃ​កងរាជអាវុធហត្ថ​ខេត្ត ពិតជា​មាន​ពលីកម្ម​ច្រើន​លើ​ការ​ហ្វឹកហ្វឺន​ជាមួយ​គ្រូ​បង្គោល​របស់​ពួកគេ មុននឹង​ឈានដល់​ថ្ងៃ​បញ្ជូន​ទៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ភ្នំ​ជុំ​សែន​រីករាយ​ថ្ងៃនេះ។

លោក តាំង ឈុន​ស្រេង បន្ថែមថា ជា​លទ្ធផល នៃ​ការ​ហ្វឹកហាត់​របស់​យោធិន​ថ្មី​ទាំង​ ៤១ ​នាក់ ពិតជា​លះបង់​ទាំង​កម្លាំងកាយ និង​ស្មារតី​ដោយ​ភាព​ជោគជ័យ ដោយ​ឥត​រុញរា​អ្វី​ឡើយ។ លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ក៏​តែងតែ​ដាស់តឿន​ដល់​យោធិន​ត្រូវមាន​ការគោរពវិន័យ បទ​បញ្ជា ក្រមសីលធម៌​កងទ័ព ឱ្យបាន​មោះមុត ពិសេស​ត្រូវ​បណ្តុះ​ស្មារតី​ស្នេហា​ជាតិ សាសនា ព្រះមហាក្សត្រ ការពារ​ប្រជាជន និង​រាជរដ្ឋាភិបាល​ស្របច្បាប់។

យុវជន ស៊ា មករា និង យុវជន ហ៊ាង សុខ​ជា ជា​តំណាង​យោធិន​ថ្មី​ នៃ​កងរាជអាវុធហត្ថ​ខេត្ត​កោះកុង ប្ដេជ្ញា​ចិត្ត​ប្រឹងប្រែង​រៀន​សូត្រ​ទៅតាម​ជំនាញ​បច្ចេកទេស​តាមរយៈ​ការបង្ហាត់បង្រៀន​របស់​យោធា​ចារ្យ​នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន ភ្នំ​ជុំ​សែន​រីករាយ ខេត្ត​កំពង់ឆ្នាំង ដោយ​ធានា​ថា នឹង​មិន​រត់ចោល​ជួរ​ជា​ដាច់ខាត។

យុវជន​ជា​យោធិន​កងរាជអាវុធហត្ថ ដដែល អះអាង​ថា ការដែល​ពួកគេ​ចូល​បម្រើ​ការងារ​ជា​កងទ័ព ក៏​ព្រោះតែ​ជា​ក្តី​បំណង​របស់​ខ្លួន​តាំងពី​ក្មេង ដើម្បី​បម្រើ​ប្រជាពលរដ្ឋ និង​ជាតិ​មាតុភូមិ ដោយ​មិន​រុញរា​នោះ​ទេ៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម១៣ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម