Connect with us

ព័ត៌មានជាតិ

បញ្ជាក់​ច្បាស់​ពី​ក្រសួង វិរុស​កូវីដ​បម្លែង​ខ្លួន​ថ្មី អាច​ចម្លង​មនុស្ស ៧ នាក់​ជា​មធ្យម

បានផុស

នៅ

លោក​ជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ​និង​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​បាន​ថ្លែង​បញ្ជាក់​ថា វីរុស​បម្លែង​ខ្លួន​ថ្មី អាច​មាន​លទ្ធភាព​ចម្លង​មនុស្ស​ជា​មធ្យម ៧ នាក់ ជាង​​វីរុស​ធម្មតា។

មន្ត្រី​ក្រសួង​សុខាភិបាល​រូប​នេះ​បន្ត​ថា វីរុស​ធម្មតា​អាច​ចម្លង​បាន​ត្រឹម ៣ ទៅ ៤ នាក់ បាន​តែ​វិរុស​ថ្មី​មាន​លទ្ធភាព​ចម្លង​លឿន និង​កាច​សាហាវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំទាវ​បាន​ថ្លែង​ព្រមាន​ថា វីរុសកូវីដ-១៩​ បម្លែងថ្មី​ កំពុងតែចរាចរយ៉ាងសកម្មខ្លាំងក្លាជាពិសេសនៅរាជធានីភ្នំពេញនេះតែម្តង​ និងបាន​ឆ្លងបន្តទៅខេត្ត​មួយចំនួនរួចទៅ​ហើយ។

“បើ​ចាំបាច់​សូម​នៅផ្ទះ​និងកុំធ្វេីការចល័តពីកន្លែងមួយទៅកន្លែងមួយ​ ពីធីមង្គលការ​ ឡេីងផ្ទះ​ បុណ្យសាសនាផ្សេងៗ​ សូម​ថ្លឹងថ្លែង​បើ​ត្រូវ​ពន្យាពេលបាន​ ក៏ត្រូវពន្យាពេល​សិនដែរ កុំ​ឲ្យពិធី​សប្បាយ​​ទៅ​ពិធី​សោកសង្រេង​”។

លោក​ជំទាវ​បន្ត​​ថា ពេលនេះជាពេល​ចាំបាច់បំផុត​ ការបញ្ឈប់ការជួបជុំ​ ឫការពន្យាពេលនៃការរៀបចំពិធីនានា​ ល្អប្រសេីរជាជាងការឆ្លងហេីយអាចស្លាប់បានគ្រប់ពេលវេលា។ វីរុសបម្លែងថ្មីនេះ​ សាហាវជាង​ និងខ្លាំងជាងវីរុសនាពេលមុនៗ​ ដែលអាចធ្វេីឱ្យបុគ្គលស្លាប់បានគ្រប់ពេលវេលា​ ដូច​ថ្មីៗនេះ​មានករណីស្លាប់មួយនាក់រួចទៅហេីយៗ និង​ក៏នៅមានអ្នកដែលស្ថិតក្នុងសភាពធ្ងន់ធ្ងរមួយចំនួនទៀតដែរដែលក្រុមគ្រូពេទ្យកំពុងតែជួយសង្រ្គោះ៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៨ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ៩ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ១០ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ១០ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម