Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានាធិបតីកូរ៉េខាងត្បូង តែងតាំងអតីតមេទ័ព ជារដ្ឋមន្ត្រីការពារជាតិថ្មី 

បានផុស

នៅ

ក្រោយការលាលែងតំណែងរបស់រដ្ឋមន្ត្រីការពារជាតិ Kim Yong-hyun, ពេលនេះ ប្រធានា​ធិបតី Yoon Suk Yeol បានជ្រើសរើសយកលោក Choi Byung-hyuk ឲ្យចូលមកកាន់តួនាទីនេះជំនួ​ស ស្របពេលវិបត្តិនយោបាយនៅកូរ៉េខាងត្បូង កំពុងធ្លាក់ចូលជ្រោះជ្រៅបំផុត ជុំវិញរឿងច្បាប់អាជ្ញាសឹក ដែលបង្កចលាចលពេញប្រទេសកាលពីរាត្រីថ្ងៃអង្គារទី៣ខែធ្នូឆ្នាំ២០២៤។

លោក Yoon Suk Yeol (ឆ្វេង) និងលោក Choi Byung-hyuk (រូបថត៖ Yonhap)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Choi គឺជាអតីតមេទ័ពកូរ៉េខាងត្បូង ដែលជាបុគ្គលដ៏មានឥទ្ធពិលមួយរូបនៅក្នុងវិស័យយោធានិងការទូត ហើយលោកធ្លាប់កាន់តំណែងជាមេបញ្ជាការរងនៃបញ្ជាការកងកម្លាំងចម្រុះកូរ៉េខាងត្បូង-សហរដ្ឋអាមេរិក ប៉ុន្តែឈប់បម្រើការក្នុងជួរកងទ័ពនៅឆ្នាំ២០២០។

បុរសវ័យ៦១ឆ្នាំរូបនេះ មានប្រវត្តិសិក្សានិងជំនាញវិជ្ជាជីវៈយ៉ាងក្រាស់ក្រែល រួមទាំងមានបរិញ្ញាបត្រជាន់ខ្ពស់ពីមហាវិទ្យាល័យសង្រ្គាមកងទ័ពសហរដ្ឋអាមេរិកផងដែរ។

នៅដើមឆ្នាំ២០២៤ គាត់ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅប្រទេសអារ៉ាប៊ីសាអូឌីត។ ក្នុងនាមជាអ្នកការទូត គាត់មានភារកិច្ចពង្រឹងទំនាក់ទំនងរវាងទីក្រុងសេអ៊ូលនិងរីយ៉ាដ ដោយផ្តោតលើកិច្ចសហប្រតិបត្តិការទៅវិញទៅមកក្នុងវិស័យដូចជា ការពារជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចជាដើម។

លោក Choi Byung-hyuk (រូបថត៖ Getty)

សូមបញ្ជាក់ជាថ្មី ការតែងតាំងរបស់លោក Choi ឲ្យក្លាយជារដ្ឋមន្ត្រីការពារជាតិថ្មីនេះ គឺក្រោយពេលរដ្ឋមន្ត្រីចាស់ ដាក់ពាក្យលាលែង ដោយសារទំនួលខុសត្រូវរឿងច្បាប់អាជ្ញាសឹកដែលប្រកាសដោយលោកប្រធានាធិបតី Yoon យ៉ាងបន្ទាន់ជាទីបំផុត ធ្វើឲ្យប្រទេសវឹកវរ។

ពេលប្រកាសច្បាប់អាជ្ញាសឹកដំបូង លោក Yoon បញ្ជាក់ថា នេះជារឿងចាំបាច់ក្នុងការការពារប្រទេសពីក្រុមបក្សពួកកូរ៉េខាងជើងនិងកម្លាំងប្រឆាំងរដ្ឋ។ ការធ្វើបែបនេះ គឺដើម្បីដកកងកម្លាំងគាំទ្រកូរ៉េខាងជើងចេញពីប្រទេស និងដើម្បីការពារសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញសេរី។ លោកគ្មានជម្រើសអ្វីក្រៅពីងាកទៅរកច្បាប់អាជ្ញាសឹកឡើយ។

(រូបថត៖ Getty)

ទោះបីជាយ៉ាងណាក៏ដោយ គេអះអាងថា មូលហេតុដែលលោកប្រកាសច្បាប់នេះ ព្រោះមើលឃើញស្ថានការណ៍ថា ខ្លួនកំពុងចាញ់ប្រៀបគណបក្សប្រឆាំងក្នុងរឿងនយោបាយរបស់ប្រទេស ហើយច្បាប់នោះទៀតសោត ត្រូវគេបរិហាថា ជាការប្រាសចាករដ្ឋធម្មនុញ្ញ។

ក្រោយមកបានត្រឹម២ម៉ោងប៉ុណ្ណោះ ច្បាប់នេះក៏ត្រូវដកចេញវិញ ក្រោយប្រជាជនចេញធ្វើបាតុកម្មនិងមានការបោះឆ្នោតពីសមាជិកសភា ហើយបច្ចុប្បន្ន ក្រុមប្រឆាំងបានដាក់ញត្តិប្តឹងដកតំណែងលោក Yoon រួចហើយ និងកំពុងជំរុញឲ្យអនុវត្តវិធានការឲ្យបានលឿនបំផុត៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ គណបក្សប្រឆាំងកូរ៉េខាងត្បូង ដាក់ញត្តិប្តឹងដកតំណែងលោក យូន ជាផ្លូវការហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋក្នុងស្រុក​ចំនួនពីរ នៃ​ខេត្តរតនគិរី ទទួល​បាន​ស្ពាន​ដែក​បាឡេ​មួយ​ដ៏​ថ្មី​ស្រឡាង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកវិភាគ និង​អ្នក​នយោបាយ ចំអក​ឱ្យទណ្ឌិត សម រង្ស៊ីថា មិនទាន់ស្គាល់​ខ្នុរ​ច្បាស់ផង បែរ​ជា​តាំង​ខ្លួន​ជា​អ្នក​ជំនាញខាងកសិកម្ម

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលរាជធានី​ ណែនាំឱ្យដាក់មីក្រូតាមម៉ូតូកង់បី ស្រែក​ហាមឃាត់ មិនឱ្យដុតផាវ ក្នុង​ឱកាសបុណ្យចូលឆ្នាំចិន វៀតណាម

ព័ត៌មានជាតិ៥ ម៉ោង មុន

ប៉ូឡូញ បង្ហាញបំណងចង់បង្កើតរោងចក្រកែច្នៃចំណីអាហារនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងតំបន់

ជីវិតកម្សាន្ដ៦ ម៉ោង មុន

អ្នកគាំទ្រតារាចម្រៀងរ៉េប G-Devith និង វណ្ណដា ផ្ទុះការផ្លែផ្កាឌឺដងដាក់គ្នាព្រោះតែរឿងនេះ

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក

ព័ត៌មានជាតិ១៦ ម៉ោង មុន

របបខ្យល់មូសុងឦសានបានថយឥទ្ធិពល តែក៏នៅត្រជាក់ពី២០ទៅ១៩°C និងអាចមានភ្លៀងធ្លាក់​៥%​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ម៉ាត់ណាម៉ាត់ហ្នឹង! ត្រាំ ដាក់ទណ្ឌកម្មសេដ្ឋកិច្ចកូឡុំប៊ី ព្រោះមិនព្រមទទួលយកជនអន្តោប្រវេសន៍ទៅវិញ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ហ្សេលេនស្គី៖ លោក ត្រាំ មាន​ចិត្ត​ចង់​បញ្ចប់​សង្គ្រាម តែ​គាត់​នៅ​ខ្វះ​ការ​យល់​ដឹង

Sokha Hotels

ព័ត៌មានពេញនិយម