ព័ត៌មានអន្ដរជាតិ
ទាហានវៀតណាម១២នាក់ ស្លាប់អំឡុងពេលធ្វើសមយុទ្ធ
តាមសេចក្តីរាយការណ៍របស់ The Star នៅថ្ងៃព្រហស្បតិ៍ទី៥ខែធ្នូឆ្នាំ២០២៤, ទាហានវៀតណាមចំនួន១២នាក់ បានបាត់បង់ជីវិតក្នុងអំឡុងពេលធ្វើសមយុទ្ធទាំងអាកាសធាតុមិនអំណោយផល នៅទីលានបាញ់កាំភ្លើងខេត្ត Dong Nai។
![](https://www.kampucheathmey.com/wp-content/uploads/2024/12/image-285.png)
ស្របពេលជាមួយគ្នានោះ VN Express ចុះផ្សាយថា ហេតុការណ៍កើតឡើងនៅពេលកងទាហានកំពុងយកគ្រាប់ទៅទីលានបាញ់ ប៉ុន្តែដោយសារមេឃភ្លៀងនិងមានរន្ទះបាញ់ផងនោះ ពួកគេក៏ឈប់សិន ស្រាប់តែមួយរំពេចក្រោយមកក៏មានការផ្ទុះយ៉ាងខ្លាំងតែម្តង។ ដូចនេះ ការស៊ើបអង្កេតបានចង្អុលថា មូលហេតុនៃការផ្ទុះ គឺដោយសារតែរន្ទះបាញ់ចំគ្រាប់។
ទោះមិនទាន់រកឃើញសាកសពទាំងអស់ ប៉ុន្តែក្រុមមន្ត្រីបញ្ជាក់ថា គេបានរកឃើញសាកសពភាគច្រើនហើយ ខណៈការស្វែងរកកំពុងបន្ត។
សូមបញ្ជាក់ថា សមយុទ្ធនេះមានការចូលរួមពីភ្នាក់ងារនិងអង្គភាពនានាក្នុងកងកម្លាំងប្រដាប់អាវុធនិងមូលដ្ឋានក្នុងតំបន់យោធភូមិភាគទី៧ ព្រមទាំងក្របខ័ណ្ឌយោធា អាវុធ និងអង្គភាពនៅក្រោមក្រសួងការពារជាតិ។
សមយុទ្ធនេះ គឺជាសកម្មភាពហ្វឹកហ្វឺនទ្រង់ទ្រាយធំ ដែលមានគោលបំណងបង្កើនភាពជាអ្នកដឹកនាំ បញ្ជាការ និងសមត្ថភាពសម្របសម្រួលប្រតិបត្តិការគ្រប់កម្រិត ហើយវាក៏ដើម្បីបង្កើនការត្រៀមលក្ខណៈ កម្លាំង និងសមត្ថភាពប្រយុទ្ធរបស់កងកម្លាំងប្រដាប់អាវុធក្នុងតំបន់យោធាផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ វៀតណាម នឹងរំលាយចោលក្រសួងចំនួន ៥
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៤ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?