Connect with us

ព័ត៌មានអន្ដរជាតិ

ចិនអំពាវនាវឱ្យមានកិច្ចសន្ទនា និងបទឈប់បាញ់នៅភាគខាងជើងមីយ៉ាន់ម៉ា

បានផុស

នៅ

អ្នកនាំពាក្យក្រសួងការបរទេសចិន អំពាវនាវឱ្យមានកិច្ចសន្ទនា និងបទឈប់បាញ់នៅភាគខាងជើងមីយ៉ាន់ម៉ា​ឲ្យ​បា​ន​ឆាប់​តាមដែលអាចធ្វើទៅបាន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន​ CGTN នៅថ្ងៃទី០៥ខែធ្នូនេះ។

(រូបភាព៖ X)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បាននិយាយថា ប្រទេសចិនកំពុងតាមដានយ៉ាងដិតដល់នូវ​វឌ្ឍនៈ​ភាព​នៅភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា ហើយបាននិងកំពុងជំរុញឱ្យភាគីពាក់ព័ន្ធ​ក្នុង​ជម្លោះ​នៃប្រទេសនេះចូលរួមក្នុងកិច្ចសន្ទនា និងការពិគ្រោះយោបល់ បញ្ឈប់ការប្រយុទ្ធគ្នាឱ្យបានឆាប់តាមដែលអាចធ្វើ​បាន ដើម្បីកុំឲ្យមានដោះស្រាយការខ្វែងគំនិតគ្នាតាមរយៈមធ្យោបាយសន្តិវិធី និងជៀសវាងការកើនឡើង។

គួររម្លឹកថា មុននឹងឈានដល់ការអំពាវនាវនេះ កាលពីយប់ថ្ងៃអង្គារ កងទ័ពសម្ព័ន្ធមិត្តប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា (MNDAA) បានប្រកាសបទឈប់បាញ់ដោយបញ្ជាក់ថា ខ្លួនមានឆន្ទៈក្នុងការចរចាសន្តិភាពជាមួយកងទ័ពមីយ៉ាន់ម៉ាក្រោមការសម្របសម្រួលរបស់ចិន។

ជាការឆ្លើយតប លោក Lin បានសរសើរ​និង​កត់សម្គាល់វិជ្ជមាននាពេលថ្មីៗនេះ​ពី​ខាង​ភាគី​ MNDAA ដោយបញ្ជាក់ពីតម្រូវការសម្រាប់ភាគីទាំងអស់ដើម្បីផ្តល់អាទិភាពដល់ស្ថិរភាព។ លោកបាននិយាយថា ជាពិសេស ពួកគេមិនគួរបង្កគ្រោះ​ថ្នាក់ដល់សន្តិសុខ និងសុវត្ថិភាពនៃតំបន់ព្រំដែនរបស់ប្រទេសចិន ប្រជាជនចិនដែលរស់នៅក្នុងតំបន់ព្រំដែន និងគម្រោងរបស់ចិន ក្រុមហ៊ុន និងបុគ្គលិកនៅក្នុងប្រទេសមីយ៉ាន់ម៉ា”។

លោក Lin ក៏បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការគាំទ្រដំណើរការសន្តិភាពនៅភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា ហើយបានសន្យាថានឹងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីជួយសម្រួលដល់ការសន្ទនា៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ នាទីutes មុន

លោកស្រី មិថុនា ភូថង ប្រាប់រដ្ឋបាលឃុំ-សង្កាត់ បង្កើនការយកចិត្តទុកដាក់ពី សុខភាពប្រជាពលរដ្ឋ

ព័ត៌មានជាតិ២២ នាទីutes មុន

នាយករដ្ឋមន្ត្រីថៃអរគុណកម្ពុជាដែលបានរួមប្រយុទ្ធប្រឆាំងអំពើឆបោកតាមអនឡាញ

ជីវិតកម្សាន្ដ២៧ នាទីutes មុន

អ្នកគាំទ្រ Kim Soo Hyum បង្កើត​បណ្តាញ​ការ​ពារ​តារាសំណព្វ ដោយ​​​គំរាម​ប្តឹង​តាមផ្លូវច្បាប់​

ព័ត៌មានជាតិ៤០ នាទីutes មុន

ស្អែកនេះ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ធ្វើសិក្ខាសាលាពី បទពិសោធនៃការរៀបចំសុសវែរពិនិត្យអក្ខរាវិរុទ្ធភាសាខ្មែរ

ស្ថាបនាផ្លូវ
សន្តិសុខសង្គម៥០ នាទីutes មុន

ពលរដ្ឋរស់នៅជាប់របងវត្តទឹកថ្លា ស្នើអាជ្ញាធរ ស្ថាបនាផ្លូវមួយខ្សែប្រវែងជាង១០០ម៉ែត្រ

រំលោភ
សន្តិសុខសង្គម៧ ម៉ោង មុន

លួងលោមចូលផ្ទះសំណាក់មិនបាន ដឹកចូលព្រៃស្ងាត់ចាប់រំលោភបានសម្រេច រួចវាយប្លន់យកទ្រព្យសម្បត្តិអស់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ បន្ទន់ជំហរ​ដាក់ចិនដោយ​ប្រកាសពីការ​ទម្លាក់ពន្ធ​ ក្រោយចិន​សម្ដែងភាពមិនរុញរា

សន្តិសុខសង្គម២៤ ម៉ោង មុន

ឆ្លងចរន្តអគ្គិសនីឆេះសាលាអន្តរជាតិមួយកន្លែង នៅខណ្ឌជ្រោយចង្វារ

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍២៤ ម៉ោង មុន

Update៖ ករណីគ្រោះថ្នាក់ចរាចរណ៍លើផ្លូវព្រលាន​យន្ដហោះសៀមរាបអង្គរ កើតឡើងដោយសារការបើកបរមិនប្រកាន់ស្ដាំ

Sokha Hotels

ព័ត៌មានពេញនិយម