Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃមាសកើនឡើង ​ជុំវិញអស្ថិរភាពនយោបាយ​សកល និងទិន្នន័យទីផ្សារការងារអាមេរិក

បានផុស

នៅ

តម្លៃ​មាសបានកើនឡើងសម្រាប់​ការជួញដូរ​កាលពីថ្ងៃពុធ ជុំវិញ​ភាពចលាចលនយោបាយទាំងនៅក្នុងប្រទេសកូរ៉េខាងត្បូង និងបារាំង ខណៈទិន្នន័យការងារថ្មីនៅ​សហរដ្ឋអាមេរិក ក៏ជួញ​អ្នកវិនិយោគឱ្យ​ផ្ដោត​លើ​ការជួញដូរ​មាស​ផងដែរ​។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃមាសដុំ​បាន​កើន​ឡើង​​ ០,៤ ភាគរយ​ ​ដោយ​ជួញដូរ​នៅ​តម្លៃ ២ ៦៥៤,០៣ ដុល្លារ​/អោន។ ចំណែក​ឯ​តម្លៃមាស​នា​ពេល​អនាគត​របស់​អាមេរិកវិញ​​ បាន​កើន​ឡើង​ ០,៣ ភាគរយ​ ដោយ​​បញ្ចប់ការ​ជួញដូរ​នៅតម្លៃ ២ ៦៧៦,២០ ដុល្លារ​/អោន​។

តម្លៃ​មាស​បាន​កើន​ឡើង​​ ក្រោយ​ប្រធានាធិបតីកូរ៉េខាងត្បូង​ លោក​ យូន ស៊កយល បាន​ប្រកាស​ច្បាប់​អាជ្ញាសឹក​កាល​ពី​យប់ថ្ងៃ​អង្គារ​ ​ហើយ​ក្រោយ​មក​ក៏​បាន​ដក​ចេញ​វិញ ប៉ុន្តែ​បាន​បង្កការ​ភ្ញាក់​ផ្អើល​ទូទាំង​ពិភព​លោក​ ជុំ​វិញ​អស្ថិរភាព​នយោបាយធ្ងន់ធ្ងរ​របស់​កូរ៉េខាង​ត្បូង​។

​នៅ​​ប្រទេសបារាំងឯណោះវិញ​ ​ក្រុមសមាជិកសភា​បាន​បោះ​ឆ្នោត​ដក​សេចក្ដីទុកចិត្ត​ក្នុងសម្លេង​ភាគច្រើន​ ដើម្បី​ទម្លាក់លោក​នាយករដ្ឋ​មន្រ្តី​ Michel Barnier ដែល​ទើប​ឡើង​កាន់​តំណែង​បាន​ ៣ ខែ​ ទោះ​បី​ជាលោក​​ប្រធានាធិបតី អេម៉ាញូអែល ម៉ាក្រុង ជំរុញ​ឱ្យ​សមាជិក​សភា​បដិសេធ​ការបោះឆ្នោត​ ដែល​អាច​ផ្ដួលរំលំរដ្ឋាភិបាលមួយ​នេះ​​ក៏ដោយ​។ ការណ៍​ដដែល​បង្ហាញ​ថា​ នយោបាយ​បារាំង​កំពុង​ធ្លាក់ចូល​ទៅ​ក្នុងវិបត្តិកាន់តែធ្ងន់ធ្ងរ​មួយ​កម្រិត​ទៀត​។

ទន្ទឹមនឹងនេះ ​​សហរដ្ឋអាមេរិកបានចេញផ្សាយទិន្នន័យការងារចុងក្រោយរបស់ខ្លួន ដោយបង្ហាញពីស្ថេរភាពនៃតម្រូវការកម្មករ ទោះបីជាអត្រា​ដដែល​បានធ្លាក់ចុះក្រោមការរំពឹងទុករបស់អ្នកវិភាគក៏ដោយ។ យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg ទិន្នន័យនេះ​មានសារៈសំខាន់ណាស់​សម្រាប់មន្ត្រីធនាគារកណ្តាល ដោយ​ថា​ស្ថានភាព​ទីផ្សារការងារ​មាន​ឥទ្ធិពល​លើ​ការ​កាត់​បន្ថយអត្រាការប្រាក់​របស់ខ្លួន​។ ការ​កាត់​បន្ថយ​អត្រាការ​ប្រាក់​ អាច​ឱ្យ​តម្លៃមាស​កើន​ឡើង​។

គួរ​បញ្ជាក់​ថា​ ​តម្លៃមាសបានធ្លាក់ចុះជាង ៥ ភាគរយ​ ពីកម្រិតខ្ពស់បំផុតនៅ​ចុងខែតុលា ​ពេល​​តម្លៃ​ប្រាក់ដុល្លារអាមេរិកបានកើនឡើង ក្រោយ​លោក​ ដូណាល់ ត្រាំ​ ឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតី​ ​ហើយ​ជម្លោះ​នៅ​មជ្ឈិមបូព៌ាហាក់ស្រាកស្រាន្ត​។ ​

ទោះយ៉ាងណាក៏ដោយ តម្លៃ​មាស​នៅ​ស្ថិត​លើ​អត្រា​កំណើន​ខ្ពស់​ ២៨ ភាគរយ​ នៅឆ្នាំ​នេះ​​ ដោយសារ​តែ​ការ​កាត់បន្ថយ​អត្រាការប្រាក់របស់​ធនាគារ​កណ្ដាល​អាមេរិក​ និង​ការ​ទិញ​របស់​ធនាគារ​កណ្ដាល​នៃ​ប្រទេស​ផ្សេង​ៗ​៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម