ព័ត៌មានអន្ដរជាតិ
កម្ពុជាកំពុងបន្តចរចាកិច្ចព្រមព្រៀង DTA ជាមួយប្រទេស៦បន្ថែមទៀត
លោកឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថាគិតត្រឹមចុងខែវិច្ឆកាឆ្នាំ២០២៤ រដ្ឋាភិបាលកម្ពុជាកំពុងធ្វើការចរចាលើកិច្ចព្រមព្រៀងពន្ធត្រួតគ្នា (DTA) ជាមួយប្រទេស៦ទៀតទាំងនៅក្នុងតំបន់ និងអឺរ៉ុបដើម្បីបង្ករបរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជាឱ្យកាន់តែមានភាពទាក់ទាញ។
ថ្លែងក្នុងកម្មវិធីមួយកាលពីចុងខែវិច្ឆិកា លោក អូន ព័ន្ធមុនីរ័ត្នថារាជរដ្ឋាភិបាលបន្តខិតខំប្រឹងប្រែងយ៉ាងសកម្មដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ធុរកិច្ច និងការវិនិយោគអន្តរជាតិតាមរយៈការចរចាជាបន្តបន្ទាប់លើកិច្ចព្រមព្រៀងDTAជាមួយប្រទេសជាច្រើនក្នុងតំបន់ និងសកលលោក។
លោកថា៖«គិតត្រឹមពេលនេះ (ខែវិច្ឆិកា) កម្ពុជាបានបញ្ចប់ការចរចា DTAs ជាមួយប្រទេសចិន រួមមានហុងកុង និងម៉ាកាវ សិង្ហបុរី ប្រ៊ុយណេ ថៃ ឥណ្ឌូនេស៊ី វៀតណាម ម៉ាឡេស៊ី កូរ៉េ តួគី ហ្វីលីពីន (នឹងអនុវត្តន៍ឆាប់ៗ) និងឡាវ។ ហើយកិច្ចព្រមព្រៀងទាំងអស់នោះគឺកំពុងត្រូវបានអនុវត្តន៍នាពេលបច្ចុប្បន្ន ។ លើសពីនោះទៅទៀត កម្ពុជាក៏កំពុងចរចាជាមួយប្រទេសមីយ៉ាន់ម៉ា អារ៉ាប់រួម ជប៉ុន ម៉ារ៉ុក កាតា និងបារាំងផងដែរ»។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាមានប្រសាសន៍ថា DTA ត្រូវបានរៀបចំឡើងដើម្បីការពារអ្នកវិនិយោគពីការយកពន្ធទ្វេរដង ហើយនឹងអនុញ្ញាតឱ្យបង់ពន្ធលើប្រាក់ចំណូលនៅពេលណាដែលបុគ្គល ឬក្រុមហ៊ុនរកប្រាក់ចំណេញ។
លោកបាននិយាយថា ការបង់ប្រាក់លើសនៅក្នុងប្រទេសកំណើតរបស់អ្នកជាប់ពន្ធនឹងត្រូវកាត់ជាទម្រង់នៃការ លើកលែង ។
លោកបាននិយាយថា៖« កិច្ចព្រមព្រៀងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ពាណិជ្ជករហ្វីលីពីនដោយមិនឱ្យពួកគេបង់ពន្ធទ្វេរដងលើប្រាក់ចំណេញ ហើយនឹងជំរុញពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរទៀតផង» ។
ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជាក្នុងពេលដែលនាយករដ្ឋមន្ត្រីឡាវ លោក សន សៃស៊ីផាន់ដន កាលពីថ្ងៃទី០៤ កម្ពុជា និងឡាវ បានចុះអនុស្សរណៈនៃការយោគយល់គ្នា លើកិច្ចព្រមព្រៀងស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការ ការគេចវេះពន្ធ និងការចៀសវាងពន្ធ។ ការចុះព្រមព្រៀងនេះ ធ្វើឡើងក្រោមអធិបតីភាព សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក សនសៃ ស៊ីផាន់ដន (Sonexay SIPHANDONE) នាយករដ្ឋមន្ត្រីឡាវ។
ជាមួយគ្នានេះដែរ ការចរចាស្តីពី DTA កម្ពុជា-ហ្វីលីពីន ក៏គ្រោងនឹងចុះហត្ថលេខានិងអនុវត្តន៍នាឆ្នាំ២០២៥ខាងមុខនេះផងដែរ៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់