Connect with us

ចរាចរណ៍

បុរសចំណាស់ម្នាក់ ដាច់ដៃម្ខាង ក្រោយរថយន្តកូរ៉េដឹកទំនិញកិន អូសជាច្រើនម៉ែត្រ

បានផុស

នៅ

រថយន្ត​កូរ៉េ​ដឹក​ទំនិញ ១ គ្រឿង បើកបរ​មិន​ប្រយ័ត្ន ជ្រុល​បុក​ម៉ូតូ​កង់​បី ប្រភេទ​កែច្នៃ បណ្តាល​ឲ្យ​បុរស​វ័យ​ចំណាស់​ម្នាក់ ធ្លាក់​ចូល​ក្រោម​កង់​រថយន្ត​កិន​ជាប់​ដៃ ១ ចំហៀង ខាងឆ្វេង ជាច្រើន​ម៉ែត្រ រង​របួស​ធ្ងន់ធ្ងរ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​កម្ពុជា-ចិន​ព្រះកុសុមៈ ដឹក​យក​ទៅ​សង្គ្រោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ៥ និង ១៥ នាទី ទៀបភ្លឺ ឈាន​ចូល ថ្ងៃ​ទី ៥ ខែ​ធ្នូ ឆ្នាំ ២០២៤ នៅ​តាម​បណ្ដោយ​ផ្លូវ ២៧១ ទល់មុខ​សាលា​វិទ្យាល័យ ជា​ស៊ីម​សាមគ្គី ស្ថិត​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី ១ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​កង់​បី​កែច្នៃ​មក​ទិញ​បន្លែ និង​ត្រី នៅ​ជិត​វិទ្យាល័យ ជា​ស៊ីម​សាមគ្គី ហើយ​ក៏​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​វិញ ដោយ​ជិះ​តាម​បណ្ដោយ​ផ្លូវ ២៧១ ទិសដៅ​ពី​លិច​ទៅ​កើត​ក្នុង​ល្បឿន​តិចៗ។ លុះ​បន្ទាប់មក ស្រាប់តែ​ឃើញ​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3E-8281 បើក​តាម​បណ្ដោយ​ផ្លូវ ២៧១ ទិសដៅ​ពី​លិច​ទៅ​កើត ស្រប​ជាមួយ​ជនរងគ្រោះ ក្នុង​ល្បឿន​យ៉ាង​លឿន ដោយ​ជាន់​ហ្វ្រាំង​មិន​ជាប់ ក៏​ជ្រុល​បុក​ម៉ូតូ​កង់​បី​កែច្នៃ បណ្ដាល​ឲ្យ​កិន​ដៃ​បុរស​រងគ្រោះ​ម្ខាង​ដាច់ រង​របួស​យ៉ាង​ធ្ងន់ធ្ងរ អូស​ជាច្រើន​ម៉ែត្រ។

ប្រភព​ដដែល​បន្ត​ថា ខណៈ​ពេល​គ្រោះថ្នាក់​ភ្លាមៗ អ្នក​បើកបរ​បាន​ចុះ​ពី​លើ​រថយន្ត តែ​ឃើញ​ជនរងគ្រោះ​រង​របួស​ធ្ងន់​ពេក ក៏​រត់​ចេញ​ពី​កន្លែង​កើតហេតុ តែ​ត្រូវ​ប្រជាពលរដ្ឋ​ដេញ​ឃាត់​ប្រគល់​ឲ្យ​សមត្ថកិច្ច​នគរបាល​ភ្លាមៗ។ ចំណែក​ជនរងគ្រោះ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​មន្ទីរពេទ្យ កម្ពុជា-ចិន​ព្រះកុសុមៈ ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាមៗ។

ក្រោយពេល​កើតហេតុ សមត្ថកិច្ច​នគរបាល​មូលដ្ឋាន បាន​ទាក់ទង​ទៅ​ជំនាញ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​វាស់វែង និង​យក​រថយន្ត ព្រមទាំង​អ្នក​បើកបរ​ទៅ​ផ្នែក​ជំនាញ​ចាត់ការ​តាម​នីតិវិធី​បន្ត៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ឆ្នេរ​ប្រណិត​ដំបូង​គេ​នៅ​ខេត្ត​កែប ​ប្រកាស​​បើក​ការដ្ឋាន​សាងសង់​ គ្រោង​ប្រើប្រាស់​ពេល​ពីរ​ឆ្នាំ​បញ្ចប់​​គម្រោង​អភិវឌ្ឍ

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ៦ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

Sokha Hotels

ព័ត៌មានពេញនិយម