Connect with us

ជីវិតកម្សាន្ដ

Zhao Liying និង Lin Gengxin នៅតែរងពាក្យចចាមអារ៉ាមថា លួចបង្កាត់ភ្លើងស្នេហ៍

បានផុស

នៅ

បន្ទាប់ពីការលែងលះជាមួយ Feng Shaofeng អស់រយៈពេលជាង៣ឆ្នាំមកនេះ តារាសម្ដែងចិននាង Zhao Liying បានចំណាយពេលភាគច្រើនរបស់នាងធ្វើការទាំងស្រុង។ ហេតុដូច្នេះហើយ បានជាមនុស្សជាច្រើនគិតថា នាងនៅតែឯកា ប៉ុន្តែអ្នកសរសេរប្លុក Giang Tieu Yen បាននិយាយថា នាងពិតជាបានរកឃើញមនុស្សដែលសក្តិសមនឹងស្រលាញ់ ហើយថែមទាំងចង់រៀបការទៀតផង។ អ្នកសរសេរប្លុកម្នាក់ទៀតក៏បានផ្តល់ព័ត៌មានថាអត្តសញ្ញាណរបស់មិត្តប្រុសនាងមិនមែនជាមនុស្សក្រៅសិល្បៈទេ ប៉ុន្តែជាតារាសម្តែងដែលបានធ្វើការជាមួយគ្នាកន្លងមក។

ភ្លាមៗនោះ អ្នកមលេងអ៊ីនធឺណិតបានសន្មត់ថា Lin Gengxin គឺជាមិត្តប្រុសសម្ងាត់របស់តារាស្រីចិន។ កន្លង​មក គូស្នេហ៍​មួយ​គូ​នេះ​បាន​ធ្វើ​ការ​ជាមួយ​គ្នា​ក្នុង​ភាពយន្ត​ប្រវត្តិសាស្ត្រ​ចំនួន​ពីរ គឺ Princess Agents និង The Legend of Shen Li។ ភាពយន្តទាំងពីរនេះ ទទួលបានលទ្ធផលខ្ពស់ ដោយបានជួយឲ្យពួកគេមានយ៉ាងសកម្មច្រើនពីសំណាក់ទស្សនិកជន។ ក្រៅពីនេះ អ្នកទាំងពីរក៏ត្រូវ​គេ​ចាប់​បាន​ជាច្រើន​ដង​ថា​មាន​សកម្មភាព​រ៉ូមែនទិក​ចំពោះ​គ្នាទៅវិញទៅមក។

នៅចុងខែកញ្ញា Lin Gengxin ត្រូវបានគេចាប់បានថាលោកតែងតែលួចមកគាំទ្រដល់រូបនាង។ គេ​ដឹង​ថា​តារា​ប្រុស​រូប​នេះ​កំពុង​សិក្សា​ថ្នាក់​បណ្ឌិត​នៅ Shanghai Drama Academy ដូច្នេះ​ហើយ​ទើប​លោក​រវល់​ខ្លាំង ឬនៅពេលដែលតារាស្រីឈ្នះពានរង្វាន់ Kim Ung Queen Award នោះរូបលោកក៏បានបានបង្ហោះសារអបអរសាទរនៅលើ Weibo ផ្ទាល់ខ្លួនរបស់គាត់ដែរ។

សកម្មភាពជាបន្តបន្ទាប់នេះបានធ្វើឲ្យ Zhao Liying និង Lin Gengxin មានពាក្យចចាមអារ៉ាមថាកំពុងទាក់ទងគ្នាជាសម្ងាត់។ ទោះជាមិនបានផ្សព្វផ្សាយជាសាធារណៈក៏ដោយ ក៏អ្នកគាំទ្ររបស់គូស្នេហ៍មួយគូនេះ រំភើបចិត្តជាខ្លាំង នៅពេលដែលបានឃើញព័ត៌មានមួយនេះ។ មនុស្សម្នាក៏គិតថា តារាស្រីវ័យ ៣៧ឆ្នាំ និងតារាប្រុសវ័យ៣៦ឆ្នាំគឺជាគូស្នេហ៍ដ៏ស្រស់ស្អាតខ្លាំងណាស់ ខណៈពេលដែលភាគីម្ខាងសរសើរអ្នកដ៏ទៃថាមានភាពកក់ក្ដៅ និងសង្ហា ភាគីម្ខាងទៀតហាក់ដូចជាខ្មាស់អៀន​ នៅពេលឈរក្បែរអ្នកនោះ។

ទោះបីជាយ៉ាងណាក៏ដោយ ក៏នៅតែមានមតិថា Zhao Liying និង Lin Gengxin គ្រាន់តែជាមិត្តជិតស្និទ្ធនឹងគ្នាប៉ុណ្ណោះ។ ដោយសារតែពួកគេយល់ចិត្តគ្នាបានល្អ ពួកគេតែងតែមានសកម្មភាពស្និទ្ធស្នាលដែលអាចបង្កឲ្យមានការយល់ច្រលំបានយ៉ាងងាយ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖រឿងភាគថ្មីរបស់ ទិនហ្វី ត្រូវគេរិះគន់ថា កំប្លែងបែបឆ្កួតលីលា រីឯការសម្តែងក៏មិនល្អ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២៦ នាទីutes មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៥១ នាទីutes មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម១៤ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម៧ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

UN ព្រមានថា ផែនការកាន់កាប់ហ្គាហ្សា របស់លោកត្រាំ នឹងក្លាយជាការបោសសម្អាតផ្តាច់ពូជ

Sokha Hotels

ព័ត៌មានពេញនិយម