សន្តិសុខសង្គម
អ្នកផលិតមាតិកា និងពលរដ្ឋគាំទ្រចំពោះសារាចរណែនាំរបស់ក្រសួងមហាផ្ទៃ មិនឲ្យមានការបន្តផ្សព្វផ្សាយល្បែងស៊ីសង លើបណ្តាញសង្គម
បន្ទាប់ពីក្រសួងមហាផ្ទៃចេញសារាចរណែនាំបញ្ឈប់ការប្រើប្រាស់បណ្តាញសង្គម ផ្សព្វផ្សាយល្បែងស៊ីសង និងមិនបន្តអនុញ្ញាតឱ្យមានការបន្តផ្សព្វផ្សាយផងនោះ មានការទទួលការសាទរច្រើនពីមជ្ឈដ្ឋានទូទៅ ទាំងអ្នកផលិតមាតិកា និងប្រជាពលរដ្ឋ។
លោក បូ ភត្ត្រា អ្នកផលិតមាតិកាមានប្រជាប្រិយមួយរូបនៅក្នុងសង្គមបានលើកឡើងថា អ្នកផលិតវីឌីអូរ ឬមាតិកាល្បីៗក្នុងស្រុក គឺជាមនុស្សដែលមហាជនគាំទ្រច្រើន ដូច្នេះការផ្សព្វផ្សាយ គឺជាផ្នែកមួយសំខាន់ណាស់នៃការទាក់ទាញអ្នកទស្សនា ប៉ុន្តែបើការផ្សាយនោះជាការផ្សាយទាក់ទងនឹងល្បែងស៉ីសងអនឡាញ វានឹងមិនទទួលបានផលចំណេញអ្វីនោះឡើយ ដល់ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល។ លោកបានបន្តទៀតថា សង្គមមួយមានការអភិវឌ្ឍន៍ ការរីកចំរើន មិនពឹងផ្អែកលើកការបើកល្បែងស៉ីសងនោះទេ គឺពឹងផ្អែកលើវិស័យជាច្រើន។
ប្រជាពលរដ្ឋ ក៏សម្តែងការគាំទ្រចំពោះវិធានការរបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ លើការមិនឱ្យផ្សាយពីល្បែងស៊ីសងនានា ក្នុងបណ្តាញសង្គម ព្រោះការផ្សាយពីល្បែង គឺជះឥទ្ធិពលអាក្រក់ដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស ពិសេសក្មេងៗ ដែលកំពុងឋិតក្នុងវ័យសិក្សាជាដើម។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ក្រសួងមហាផ្ទៃបានចេញសារាចរណែនាំ ឱ្យបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ នៅលើបណ្តាញទំនាក់ទំនងសង្គម ព្រោះការផ្សព្វផ្សាយនោះ បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
បន្ទាប់ពីទទួលបានសារាចរណែនាំខាងលើនេះរួចមក អគ្គស្នងការនគរបាលជាតិ បានដាក់ឱសានវាទ ត្រឹមថ្ងៃ១០ធ្នូ ឱ្យអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមប្រព័ន្ធផ្សព្វផ្សាយ អ្នកផលិតមាតិកាសង្គម ក៏ដូចជាបុគ្គលមានប្រជាប្រិយមួយចំនួន ធ្វើការលុបចោលព័ត៌មានល្បែងអនឡាញពីបណ្តាញសង្គម បើមិនដូច្នោះ សមត្ថកិច្ចនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ជាធរមាន៕
អត្ថបទ៖ សុភា
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់