Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក​ និង​អង់គ្លេស បង្រ្កាប​លើ​បណ្ដាញ​លាងលុយសកលនៅ​ ៣០ ប្រទេស​ ដែលរុស្ស៊ីប្រើ

បានផុស

នៅ

សហរដ្ឋអាមេរិក និងអង់គ្លេស បានប្រកាសកាលពីថ្ងៃពុធថា ខ្លួន​បាន​បង្រ្កាប​លើ​បណ្តាញលាងលុយកខ្វក់សកល ដែល​ពួក​មហាសេដ្ឋី​រុស្ស៊ីប្រើ​ប្រាស់​ដើម្បីគេចចេញពីការដាក់ទណ្ឌកម្ម ​និង​ដែល​លាងលុយឱ្យក្រុម​អ្នកជួញដូរគ្រឿងញៀន ឧក្រិដ្ឋជន និងចារកម្ម​ជាដើម​។ នេះ​បើតាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។​ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារប្រឆាំង​ឧក្រិដ្ឋកម្មជាតិរបស់ចក្រភពអង់គ្លេស (NCA) បាននិយាយថា កិច្ចខិតខំប្រឹងប្រែងអនុវត្តច្បាប់ដែលសម្របសម្រួលជាអន្តរជាតិ និង​មាន​ឈ្មោះ​កូដប្រតិបត្តិការ​ថា​ «Operation Destabilise» បាន​បង្រ្កាបដល់បណ្ដាញ​លាង​លុយ​ ដែល​គ្រប់ដណ្ដប់​លើ​ប្រទេស​ចំនួន​ ៣០ នៅ​ទូទាំង​ពិភព​លោក​។ ​

NCA បន្ត​ថា​ ប្រតិបត្តិការដដែល​ ក៏​មានការចូលរួមផងដែរ​ពីអាជ្ញាធរក្នុងប្រទេសបារាំង អៀរឡង់ និងអារ៉ាប់រួម។ រហូតមកដល់ពេលនេះ ប្រតិបត្តិការ​បាននាំឱ្យមានការចាប់ខ្លួន មនុស្ស​ចំនួន ៨៤​ នាក់ និងការរឹបអូស​ប្រាក់សុទ្ធ និង​លុយគ្រីបតូ សរុប​ជាង​ ២៥ លាន​ដុល្លារ​។

បណ្តាញ​លាង​លុយ​ មាន​នៅ​​ចក្រភពអង់គ្លេស ​អឺរ៉ុបដីគោក ​មជ្ឈិមបូព៌ា និងអាមេរិកខាងត្បូង ដោយគាំទ្រឧក្រិដ្ឋកម្មធ្ងន់ធ្ងរ និងការរៀបចំឧក្រិដ្ឋកម្ម​ផ្សេង​ៗ​ នៅជុំវិញពិភពលោក។

ចំណែក​​ឯ​ក្រសួងរតនាគារសហរដ្ឋអាមេរិកវិញ​ បាននិយាយថា ខ្លួនបានដាក់ទណ្ឌកម្មលើបុគ្គល និង​អង្គភាព​នៃបណ្ដាញ​ឧក្រិដ្ឋជន​​ដែល​បានជួយឥស្សរជន​រុស្ស៊ី​​ឱ្យ​ប្រើប្រាស់​លុយ​គ្រីបតូ ដើម្បីគេចពីទណ្ឌកម្មរបស់​លោក​​ខាង​លិច​ ដែល​ដាក់​ចេញ​ក្រោយ​រុស្ស៊ី​ចូល​ឈ្លាន​ពាន​អ៊ុយក្រែន​ទ្រង់ទ្រាយ​ធំ​ នៅ​ខែ​កុម្ភៈ​ ឆ្នាំ​ ២០២២។

បណ្ដាញ​ឧក្រិដ្ឋជនធំៗ​២​ ដែល​មានឈ្មោះ​ថា​ «​TGR Group» និង​ «Smart» ថែម​ទាំង​បាន​ជួយ​បុគ្គលរងទណ្ឌកម្ម​រុស្ស៊ី​ ឱ្យ​អាច​ចូល​ប្រើ​ប្រាស់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អន្តរជាតិ​ទៀត​ផង​។

NCA បាននិយាយថា ​បណ្តាញ Smart ត្រូវបានប្រើប្រាស់ដើម្បីផ្តល់ហិរញ្ញប្បទានដល់សកម្មភាពចារកម្មរុស្ស៊ីនាពេលកន្លងមក។ ទាំងបណ្តាញ Smart និង TGR​ សុទ្ធតែ​ពឹងផ្អែកយ៉ាងខ្លាំងលើ​គ្រីបតូ ដើម្បីជួយសម្រួលដល់ប្រតិបត្តិការរបស់ខ្លួន​។

NCA បានពន្យល់ថា ក្រុមឧក្រិដ្ឋជននៅ​រុស្ស៊ីដែលប្រើប្រាស់​លុយគ្រីបតូ​ អាច​​ទាក់ទង​ជាមួយ​ក្រុមឧក្រិដ្ឋជនគ្រឿងញៀន​​នៅ​ទីតាំងផ្សេងទៀត ដែលមានលុយ​ស្មើ​គ្នា​ជាសាច់ប្រាក់។ ​បន្ទាប់​មក​ទៀត​ បណ្តាញទាំងនោះនឹងរៀបចំលុយគ្រីបតូឱ្យក្រុមឧក្រិដ្ឋជន​ជាថ្នូរនឹងសាច់ប្រាក់​។ ប្រាក់​ទាំង​នោះ​ ក្រោយ​មក​នឹង​ត្រូវ​គេ​យក​ទៅលាង​ ​តាមរយៈអាជីវកម្ម​ធំ​ៗ​ ដូចជាក្រុមហ៊ុនសំណង់ជាដើម។ ក្រោយ​ពី​ការ​ដោះដូរ​នោះ​ ក្រុម​គ្រឿង​ញៀន​អាចប្រើលុយ​គ្រីបតូ ដើម្បីទិញថ្នាំញៀន ឬអាវុធបន្ថែមទៀត ដោយមិនចាំបាច់ផ្ទេរ​លុយ​សុទ្ធ​ឆ្លងដែន​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

ក្រុមសហជីព៖ ការចូលរួមរបស់រដ្ឋមន្រ្តីក្រសួងការងារក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ បង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល​ក្នុងការលើកកម្ពស់សិទ្ធិកម្មករ

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

តារា​ចម្រៀង​​ម្នាក់​​ស្លាប់ ក្រោយចូលម៉ាស្សា​៣​ដងនៅហាងមួយក្នុងប្រទេស ថៃ

ព័ត៌មានជាតិ១៧ នាទីutes មុន

តម្លៃជ័រកៅស៊ូបន្តកើនឡើង នៅដើមខែធ្នូនេះ

សន្តិសុខសង្គម១៨ នាទីutes មុន

គម្រោងសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យ ដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ធនធានមនុស្ស ជំនាញសុខាភិបាល

ព័ត៌មានជាតិ២៣ នាទីutes មុន

ទឹកជ្រោះចាអ៊ុងរបស់ខេត្តរតនគិរី មានសម្រស់ធម្មជាតិ មិនចាញ់ទឹកជ្រោះប៊ូស្រារបស់ខេត្តមណ្ឌលគិរីឡើយ

Sokha Hotels

ព័ត៌មានពេញនិយម