ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីកូរ៉េខាងត្បូង ប្រឈមទោសប្រហារជីវិត
ស្ថានភាពនយោបាយក្នុងប្រទេសកូរ៉េខាងត្បូង នៅតែជាប់គាំងក្នុងវិបត្តិយ៉ាងជ្រៅ ដោយពេលនេះ ប៉ូលិសបានបើកការស៊ើបអង្កេតលើលោកប្រធានាធិបតី Yoon Suk Yeol ជុំវិញការចោទប្រកាន់ពីបទ បំបះបំបោរឬអាចថាជាការក្បត់ជាតិ ហើយប្រសិនបើរកឃើញថា លោកពិតជាប្រព្រឹត្តខុសមែន លោកអាចទទួលទោសប្រហារជីវិត ព្រោះថា តាមច្បាប់កូរ៉េខាងត្បូង ការបះបោរគឺជាឧក្រិដ្ឋកម្មដែលហួសពីអភ័យឯកសិទ្ធិប្រធានាធិបតី។
តាមការចុះផ្សាយរបស់ BBC នៅថ្ងៃព្រហស្បតិ៍ទី៥ខែធ្នូឆ្នាំ២០២៤ ការស៊ើបអង្កេតរបស់ប៉ូលិសលើលោក Yoon គឺធ្វើឡើងបន្ទាប់ពីគណបក្សប្រឆាំងដាក់ពាក្យបណ្តឹងប្រឆាំងប្រធានាធិបតីកូរ៉េខាងត្បូងនិងមន្ត្រីធំៗមួយចំនួនទៀត ដែលចូលដៃជើងគ្នាប្រកាសច្បាប់អាជ្ញាសឹក នាំឲ្យប្រទេសកើតចលាចល។
ការបះបោរគឺជាឧក្រិដ្ឋកម្មមួយក្នុងចំណោមឧក្រិដ្ឋកម្មមួយចំនួនដែលមិនត្រូវបានធានាដោយអភ័យឯកសិទ្ធិអតីតមន្ត្រីរបស់ប្រធានាធិបតីទេ ដូចនេះបើអ្នកណាប្រព្រឹត្តខុស បើមិនទទួលទោសប្រហារជីវិត ក៏ត្រូវជាប់ពន្ធនាគារអស់មួយជីវិតផងដែរ។
ប្រសិនបើត្រូវបានចោទប្រកាន់មែន លោក Yoon នឹងក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូងកាន់តំណែងដំបូងគេ ដែលត្រូវបានកាត់ទោសនៅក្នុងតុលាការព្រហ្មទណ្ឌ។
មុននេះ គណបក្សប្រឆាំងកូរ៉េខាងត្បូង គឺគណបក្សប្រជាធិបតេយ្យ ក៏បានដាក់ញត្តិប្តឹងដកតំណែងលោក Yoon ផងដែរដោយប្រកាសថា លោក Yoon មិនរួចខ្លួនទេ គាត់ត្រូវតែចុះចេញពីតំណែង ឬត្រូវចាប់ខ្លួនគាត់ឲ្យបាន ហើយទោះក្រោយគាត់លាលែងមែន ក៏គាត់ត្រូវតែប្រឈមនឹងការចោទប្រកាន់ពីបទក្បត់ជាតិដែរ។
ក្នុងប្រវត្តិសាស្រ្តកូរ៉េខាងត្បូង ពោលគឺក្នុងឆ្នាំ១៩៩៦ អតីតប្រធានាធិបតី Chun Doo-hwan ក៏ត្រូវបានកាត់ទោសប្រហារជីវិតផងដែរពីបទក្បត់ជាតិ ក្រោយពេលចុះចេញពីតំណែង។
គាត់គឺជាមេខ្លោងនៅពីក្រោយការបះបោរ Gwangju ឆ្នាំ១៩៨០ ដែលរដ្ឋាភិបាលរបស់លោក បានបើកការបង្ក្រាបលើបាតុកម្មគាំទ្រលទ្ធិប្រជាធិតេយ្យ បណ្តាលឲ្យជនស៊ីវិលរាប់រយនាក់ បាត់បង់ជីវិត។
យ៉ាងណា ក្រោយមក ទោសរបស់គាត់ត្រូវបន្ថយមកនៅត្រឹមជាប់ពន្ធនាគារអស់មួយជីវិត ដោយគេយល់ឃើញថា គាត់ក៏រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងផ្សះផ្សាជាតិដែរ។
ងាកទៅលោក Yoon វិញ, សូមជម្រាបជាថ្មី កាលពីរាត្រីថ្ងៃអង្គារ គាត់បានបង្កការភ្ញាក់ផ្អើល ដោយប្រកាសច្បាប់អាជ្ញាសឹកយ៉ាងបន្ទាន់ជាទីបំផុត ដោយអះអាងថា នេះជារឿងចាំបាច់ក្នុងការការពារប្រទេសពីក្រុមបក្សពួកកូរ៉េខាងជើងនិងកម្លាំងប្រឆាំងរដ្ឋ។ ការធ្វើបែបនេះ គឺដើម្បីដកកងកម្លាំងគាំទ្រកូរ៉េខាងជើងចេញពីប្រទេស និងដើម្បីការពារសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញសេរី។ លោកគ្មានជម្រើសអ្វីក្រៅពីងាកទៅរកច្បាប់អាជ្ញាសឹកឡើយ។ ប៉ុន្តែច្បាប់នោះមានដាក់បានត្រឹម២ម៉ោងប៉ុណ្ណោះ រួចក៏ដកចេញវិញ។
អ្នកជំនាញអះអាងថា មូលហេតុដែលលោកប្រកាសច្បាប់នេះ ព្រោះមើលឃើញស្ថានការណ៍ថា ខ្លួនកំពុងចាញ់ប្រៀបគណបក្សប្រឆាំងក្នុងរឿងនយោបាយរបស់ប្រទេស ហើយច្បាប់នោះទៀតសោត ត្រូវគេបរិហាថា ជាការប្រាសចាករដ្ឋធម្មនុញ្ញ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ប្រធានាធិបតីកូរ៉េខាងត្បូង តែងតាំងអតីតមេទ័ព ជារដ្ឋមន្ត្រីការពារជាតិថ្មី
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ