Connect with us

កីឡា

រុស្ស៊ី​ ពន្យារ​ពេលព្រឹត្តិការណ៍កីឡា ‘មិត្តភាព​ពិភពលោក​‘ ដោយ​គ្មាន​កាល​កំណត់

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានពន្យារពេលព្រឹត្តិការណ៍ប្រកួតកីឡាមិត្តភាពពិភពលោក (World Friendship Games) ដោយគ្មានកំណត់។

ព្រឹត្តិការណ៍ដែលរុស្ស៊ីចាត់ទុកជា​ការ​ប្រជែងជាមួយអូឡាំពិកនោះ បានគ្រោង​ធ្វើ​ដំបូង​នៅ​ខែកញ្ញា ឆ្នាំ២០២៣ នៅទី​ក្រុង​ Yekaterinburg ប៉ុន្តែ​ត្រូវបានពន្យារពេលម្ដងរួចហើយរហូតដល់ឆ្នាំ២០២៥។ យ៉ាង​ណា​ក្រឹត្យរបស់វិមានក្រឹមឡាំងដែលបានចេញផ្សាយកាលពីថ្ងៃចន្ទបានបញ្ជាក់ពីការផ្អាកមិនកំណត់ “រហូតដល់ការសម្រេចចិត្តពិសេស” ដោយ​លោក​ប្រធានាធិបតី ពូទីន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រឹត្យនេះបាននិយាយថា «ដើម្បីការពារសិទ្ធិរបស់អត្តពលិក និងអង្គការកីឡាក្នុងការចូលលេងដោយសេរីក្នុងសកម្មភាពកីឡាអន្តរជាតិ ខ្ញុំសូមចេញក្រឹត្យពន្យារពេលការរៀបចំការប្រកួតកីឡាមិត្តភាពពិភពលោករហូតដល់មានការណែនាំបន្ថែមពីប្រធានសហព័ន្ធរុស្ស៊ី»។

ព្រឹត្តិការណ៍កីឡាមិត្តភាពពិភពលោក ត្រូវបានចាត់ទុក​ជាការឆ្លើយតបទៅនឹងការដកចេញរបស់រុស្ស៊ីពីកីឡាអូឡាំពិក ទីក្រុងប៉ារីស ជុំវិញការវាយលុកដែលកំពុងបន្តនៅក្នុងប្រទេសអ៊ុយក្រែន។

គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានហាម​អត្តពលិករុស្ស៊ី និងបេឡារុស្សពីការប្រកួតក្រោមទង់ជាតិរបស់ពួកគេ ដោយលើកឡើងពីតម្រូវការដើម្បីរក្សាអព្យាក្រឹតភាពកីឡាក្នុងពេលមានជម្លោះ។ ជាថ្នូរមកវិញ ទីក្រុងមូស្គូបានស្តារឡើងវិញនូវគោលគំនិតនៃការបង្កើត ព្រឹត្តិការណ៍កីឡាមិត្តភាពនេះ ជាព្រឹត្តិការណ៍សម័យសហភាពសូវៀតធ្លាប់បានធ្វើឡើងជាលើកដំបូងក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ដើម្បីប្រឆាំងនឹងការធ្វើពហិការដឹកនាំដោយលោកខាងលិចនៃកីឡាអូឡាំពិកនៅទីក្រុង Los Angeles។

បំណងរបស់អាជ្ញាធររុស្ស៊ីសម្រាប់ការប្រកួតកីឡានេះបានទាញការឆ្លើយតបយ៉ាងខ្លាំងពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ។ IOC បានរិះគន់ហ្គេមដែលបានស្នើឡើងថាជា “ការប៉ុនប៉ងឃោរឃៅក្នុងការធ្វើនយោបាយ” ហើយបានជំរុញឱ្យរដ្ឋាភិបាល និងអង្គការកីឡាបដិសេធមិនចូលរួម។ ទីភ្នាក់ងារប្រឆាំងសារធាតុញៀនពិភពលោកក៏បាននិយាយដែរថា រុស្ស៊ីគ្មានសិទ្ធិធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតនេះទេ។ ប្រទេសរុស្ស៊ីបានច្រានចោលរាល់ការចោទប្រកាន់ថាមានរបៀបវារៈនយោបាយ ហើយបានអំពាវនាវឱ្យ IOC ពិនិត្យមើលឱ្យកាន់តែច្បាស់អំពីលក្ខណៈនៃព្រឹត្តិការណ៍នេះ។

អ៊ុយក្រែនបានចោទរុស្ស៊ីថា បានប្រើព្រឹត្តិការណ៍នេះសម្រាប់ការឃោសនា ខណៈក្រុងម៉ូស្គូបានឆ្លើយតបដោយចោទ IOC ថាជា “លទ្ធិណាហ្ស៊ីនិយម”។ អ្នករៀបចំបានអះអាងថា ហ្គេមមិនមែនជាជម្រើសសម្រាប់អូឡាំពិក ហើយថាពួកគេមិនស្វែងរកការប្រឈមមុខជាមួយ IOC នោះទេ។

កីឡាមិត្តភាពពិភពលោក របស់រុស្ស៊ីដែលគ្រោងធ្វើនៅខែកញ្ញា ឆ្នាំ២០២៤ ត្រូវបានពន្យារពេលរហូតដល់ឆ្នាំ២០២៥។ នេះបើយោងតាមសេចក្តីថ្លែងការ​ថ្ងៃទី៣០ ខែកក្កដា ដោយសមាគមមិត្តភាពអន្តរជាតិ ដែលជាអ្នករៀបចំផ្លូវការ។ សមាគមបាននិយាយថា ការពន្យារពេលនេះគឺដោយសារ “ពេលវេលាមិនគ្រប់គ្រាន់សម្រាប់អត្តពលិកនាំមុខគេក្នុងការសង្គ្រោះ” ពីកីឡាអូឡាំពិកទីក្រុងប៉ារីស។

ការប្រកួតនេះបានទទួលពាក្យស្នើសុំពីអត្តពលិកជិត ២,៥០០នាក់មកពី ១២៧ប្រទេស ដើម្បីចូលរួមប្រកួតប្រជែងក្នុង ៣៦ប្រភេទកីឡា។

អ្នករៀបចំការប្រកួតកីឡាមិត្តភាពពិភពលោកបានចាត់ទុកព្រឹត្តិការណ៍នេះជាជម្រើសដ៏មានកិត្យានុភាពចំពោះកីឡា អូឡាំពិក ដោយផ្តល់ប្រាក់រង្វាន់ដ៏ច្រើនដើម្បីទាក់ទាញអត្តពលិកអន្តរជាតិ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយ អ្នកឈ្នះចំណាត់ថ្នាក់លេខមួយត្រូវបានសន្យាថានឹងទទួលបានទឹកប្រាក់ចំនួន ៤០,០០០ដុល្លារ ដែលច្រើនជាងការផ្តល់ជូនរបស់ IOC នៅអូឡាំពិក។

សមាគមកីឡាមិត្តភាពពិភពលោក ដែលជាអ្នករៀបចំការប្រកួតបានប្រកាសថា ការពន្យារពេលនេះគឺដោយសារតែតម្រូវការ “ពេលវេលាសង្គ្រោះគ្រប់គ្រាន់” សម្រាប់អត្តពលិក។ ទោះជាយ៉ាងណាក៏ដោយ អនាគតនៃព្រឹត្តិការណ៍នេះ នៅតែមិនប្រាកដប្រជា ដោយមិនមានកាលវិភាគច្បាស់លាស់ ឬធានាការគាំទ្រពីរដ្ឋាភិបាលរុស្ស៊ីឡើយ៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Inside The Games

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៣ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ៥ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ៥ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម