Connect with us

ព័ត៌មានអន្ដរជាតិ

ជំងឺមិនស្គាល់រោគសញ្ញា​សម្លាប់មនុស្សយ៉ាងហោចណាស់ ១៤៣នាក់នៅកុងហ្គោ

បានផុស

នៅ

យ៉ាងហោចណាស់មនុស្ស១៤៣នាក់បានស្លាប់ដោយសារជំងឺមិនស្គាល់រោគសញ្ញា​ដែលមានរោគ​បណ្តាល​ឲ្យ​មាន​អាការៈ​ដូចជំងឺផ្តាសាយ កើត​មាន​នៅ​ភាគនិរតីនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ នេះបើយោងតាមការចេញផ្សាយរបស់​ទីភ្នាក់ងារ​ព័ត៌មាន AP នៅថ្ងៃទី០៥ខែធ្នូនេះ។

(រូបភាព​៖ Xinhua)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួង​សុខាភិបាល​និយាយ​ថា អ្នក​ស្លាប់​ភាគ​ច្រើន​មាន​អាយុ​ចន្លោះ​ពី ១៥ទៅ១៨ឆ្នាំ។ មនុស្សជាង ៣០០នាក់បានឆ្លងមេរោគដែលបណ្ដាលឲ្យអ្នកជំងឺមានរោគសញ្ញាដូចជា គ្រុនក្តៅ ឈឺក្បាល ហៀរសំបោរ និងក្អក ពិបាកដកដង្ហើម និងស្លេកស្លាំង។

ក្រុមឆ្លើយតបត្រូវបានបញ្ជូនទៅខេត្ត Kwango ជាពិសេសមន្ទីពេទ្យ Panzi ដែលជាកន្លែងផ្ទុកអ្នកជំងឺនេះច្រើនបំផុត ដើម្បីគ្រប់គ្រងករណីឆ្លង និងស៊ើបអង្កេតអត្តសញ្ញាណរបស់ជំងឺនេះ។ លោក Cephorien Manzanza មេដឹកនាំសង្គមស៊ីវិលបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថាស្ថានភាពកំពុងព្រួយបារម្ភ ខណៈដែលចំនួនអ្នកឆ្លងនៅតែបន្តកើនឡើង។

យោងតាមអភិបាលរងខេត្ត លោក Rémy Saki បានប្រាប់សារព័ត៌មាន Associated Press កាលពីថ្ងៃអង្គារថា មនុស្សចន្លោះពី ៦៧ ទៅ ១៤៣ នាក់បានស្លាប់។ ក្នុងនោះមនុស្សប្រហែល ៦៧ នាក់បានធ្លាក់ខ្លួនឈឺហើយបានស្លាប់នៅចន្លោះថ្ងៃទី ១០ ដល់ថ្ងៃទី ២៦ ខែវិច្ឆិកា ខណៈនៅមន្ទីរពេទ្យខ្វះខាតថ្នាំពេទ្យដើម្បីទប់ទល់នឹងការរីករាលដាលនេះនិងត្រូវការជំនួយបន្ថែមទៀត។

មន្ត្រីអង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់អាហ្រ្វិកបានប្រាប់ BBC ថាពួកគេបានបញ្ជូនក្រុមមួយទៅតំបន់ដាច់ស្រយាលដើម្បីប្រមូលសំណាកសម្រាប់ការត្រួតពិនិត្យនៅមន្ទីរពិសោធន៍។ អាជ្ញាធរ​បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​រក្សា​ភាព​ស្ងប់ស្ងាត់ និង​ប្រុងប្រយ័ត្ន លាងដៃជាមួយសាប៊ូ ជៀសវាងការជួបជុំគ្នាច្រើន និងជៀសវាងការប៉ះពាល់សាកសព។

គួរបញ្ជាក់ថាប្រទេស​អាហ្វ្រិក​កណ្តាល​មួយ​នេះ​ក៏​កំពុង​ប្រឈម​នឹង​ការ​ផ្ទុះ​មេរោគ​ mpox យ៉ាង​ធ្ងន់ធ្ងរ​ផង​ដែរ​។ នៅចន្លោះខែមករាដល់ខែកក្កដាឆ្នាំនេះ ប្រទេសនេះបានកត់ត្រាការឆ្លងប្រហែល ១៤៥០០ករណី។ លើសពីនេះប្រទេសនេះជួបប្រទះបញ្ហា​ជំងឺ Ebola ជាច្រើន​ឆ្នាំ​មក​ហើយ៕

(រូបភាព​៖ Xinhua)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍១០ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍១០ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ជីវិតកម្សាន្ដ៧ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ចរាចរណ៍១១ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានជាតិ២ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

Sokha Hotels

ព័ត៌មានពេញនិយម