Connect with us

ព័ត៌មានជាតិ

 “ផ្លូវឫស្សី ឬBamboo Street” នឹងបើកដំណើរការនៅ​ពាក់កណ្តាលខែនេះ ដើម្បីទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តសៀមរាប

បានផុស

នៅ

រដ្ឋបាលខេត្តសៀមរាប កំពុងសាងសង់ផ្លូវឫស្សី ឬហៅថា Bamboo Street ដើម្បីជាការចូលរួមលើកកម្ពស់វិស័យទេសចរណ៍ និងបង្កើតបទពិសោធថ្មីសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ ដែលមកកម្សាន្តក្នុងខេត្តសៀមរាប ក្រៅពីតំបន់ប្រាសាទបុរាណ។ ផ្លូវឫស្សី ឬហៅថា Bamboo Street នេះ គ្រោងនឹងបើកដំណើការនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ម៉ៅ ផានី នាយិការអង្គការSPOONបានលើកឡើងនៅក្នុងកិច្ចប្រជុំពិភាក្សាលើគម្រោងផ្លូវឫស្សី ឬហៅថា Bamboo Street កាលពីរសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ម្សិលមិញថា “ផ្លូវឫស្សី Bamboo Street” ស្ថិតនៅខាងក្រោយវត្តដំណាក់ មានប្រវែង២៨០ម៉ែត្រ ហើយពេលសម្ពោធបើកដំណើរការ​ នឹងត្រូវបានបិទចរាចរណ៍រថយន្តចាប់ពីម៉ោង ៨៖ ០០ព្រឹក ដល់ម៉ោង ១២៖ ០០យប់។ តំបន់នេះ នឹងផ្តល់ជូននូវភាពលេចធ្លោតាមរចនាបទធម្មជាតិ និងវប្បធម៌ ដោយមានស្ទីលជីវិតប្រើសម្ភារៈផលិតពីឫស្សី ដូចជា អាហារ ភេសជ្ជៈ សំណាញ់ដៃ និងនំចំណីបែបដើម សម្ភារៈប្រើប្រាស់ និងលុបបំបាត់មិនប្រើប្លាស្ទិក។

លោកស្រីនាយិកាបានឱ្យដឹងទៀតថា កម្មវិធីសម្ពោធផ្លូវឫស្សីនេះ នឹងមានការប្រគំតន្រ្តី ការសម្ដែងសិល្បៈកុមារ និងចូលរួមពីក្រុមហ៊ុន សណ្ឋាគារ ភោជនីយដ្ឋាន និងសហគ្រាសឯកជន ដែលជាគំនិតផ្តួចផ្តើមរបស់គម្រោង “ភូមិវត្តបូព៌” ដែលផ្តោតសំខាន់លើការរួមចំណែកសហគមន៍ និងការអភិវឌ្ឍបរិស្ថានបៃតង ការលុបបំបាត់ការប្រើប្លាស្ទិក និងមានការគាំទ្រពីអាជ្ញាធរខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធផងដែរ។

លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានគាំទ្រយ៉ាងពេញទំហឹងនូវគំនិតផ្តួចផ្តើមបង្កើតឱ្យមានទីតាំងផ្លូវទេសចរណ៍រាត្រីBamboo Streetនេះ ដើម្បីបង្កើននូវតំបន់ទេសចរណ៍ថ្មី សម្បូរបែប ជាពិសេស ការចូលរួមកែលម្អសោភ័ណភាព បរិស្ថាន និងវប្បធម៌ លុបបំបាត់ការប្រើប្រាស់ផលិតផលប្លាស្ទិក ដោយជំនួសវិញនូវផលិតផលផលិតឡើងដោយឫស្សី។

លោកអភិបាលរងខេត្ត បានមានប្រសាសន៍ថា “ផ្លូវឫស្សី Bamboo Street”  នឹងក្លាយជាទិសដៅទេសចរណ៍ថ្មី ត្រៀមសម្រាប់ប្រជាជនខេត្តសៀមរាប ដោយជំរុញអាជីវកម្ម និងសេដ្ឋកិច្ចក្នុងតំបន់ឱ្យទទួលបានលទ្ធផលល្អ។ ជាមួយគ្នានេះ លោកក៏បានលើកទឹកចិត្តដល់កងកម្លាំងសមត្ថកិច្ច អាជ្ញាធរដែនដី រួមទាំង ប្រជាពលរដ្ឋដែលរស់នៅក្នុងទីតាំងប្រារព្ធពិធីមានការយោគយល់ និងអធ្យាស្រ័យ ដើម្បីឱ្យដំណើរការដោយរលូន និងសង្ឃឹមថា ខេត្តសៀមរាប ដែលមាន Bamboo Street នឹងលេចធ្លោរក្លាយជាតំបន់ទេសចរច្នៃប្រឌិតថ្មីមួយទៀត បន្ទាប់ពីទីតាំងទេសចរណ៍ Pub Street៕

ដោយ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

Update! ដុំដែក​៣ដុំ​ដែល​ធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់​ឧកញ៉ា​ម្នាក់

ព័ត៌មានជាតិ២១ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា  

សន្តិសុខសង្គម២៣ ម៉ោង មុន

ដុំដែកធ្លាក់លើផ្ទះពលរដ្ឋខូចខាត៣ខ្នង ខណៈ​ម្ចាស់ផ្ទះស្នើឲ្យអាជ្ញាធររកប្រភពដើម្បីទទួលខុសត្រូវ

អាវុធហត្ថខេត្តតាកែវ
សន្តិសុខសង្គម២៤ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ គ្រោងសាងសង់អគារបញ្ជាការ​ដ្ឋានថ្មី​ ដើម្បីបំពេញតម្រូវការការងារ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន

Sokha Hotels

ព័ត៌មានពេញនិយម