Connect with us

ព័ត៌មានជាតិ

ក្រុមអ្នកជំនួញនៃសាធារណរដ្ឋស៊ែ​ប៊ីកំពុងស្វែងរកឱកាសវិនិយោគលើវិស័យនានានៅកម្ពុជា

បានផុស

នៅ

លោកស្រី Jovana Majstorovic ប្រធានមជ្ឈមណ្ឌលទទួលបន្ទុកកិច្ចការអាស៊ី, សហព័ន្ធរុស្ស៊ី និងសហធនរដ្ឋឯករាជ្យ នៃសាធារណរដ្ឋស៊ែប៊ីបានដឹកនាំគណៈប្រតិភូនៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មស្វែងរកបច្ចុប្បន្នភាពថ្មីនៃសក្តានុពល និងបរិយាកាសវិនិយោគនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងជំនួបជាមួយលោកសួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) កាលពីព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ​ ​ជួបប្រជុំជាមួយ លោក តាន់ ប៊ុនប៉ា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃ​ស៊ែប៊ី និង លោកស្រី Jovana Majstorovic ប្រធានមជ្ឈមណ្ឌលទទួលបន្ទុកកិច្ចការអាស៊ី, សហព័ន្ធរុស្ស៊ី និងសហធនរដ្ឋឯករាជ្យ នៅទីស្នាក់ការ CDC។

លោក សួន សុផលបានថ្លែងប្រាប់គណៈប្រតិភូអំពីការរៀបចំតាក់តែងបទប្បញ្ញត្តិ និងគោលនយោបាយពាក់ព័ន្ធនឹងការវិនិយោគដែលរាជរដ្ឋាភិបាលតែងតែធ្វើការកែលម្អជាប្រចាំសំដៅផ្តល់កិច្ចសម្រួល, ការលើកទឹកចិត្ត និងការថែទាំវិនិយោគជូនវិនិយោគិនជាតិ និងអន្តរជាតិឱ្យកាន់តែមានភាពទាក់ទាញ និងអំណោយផលខ្ពស់។

លោកបានបង្ហាញសុទិដ្ឋិនិយមថាជំនួបរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មនៃសាធារណរដ្ឋស៊ែប៊ីនឹងក្លាយទៅជាច្រកទ្វារថ្មីសម្រាប់ពង្រឹង និងពង្រីកសកម្មភាពជំរុញ និងទាក់ទាញវិនិយោគទ្វេទិសឈានឆ្ពោះសម្រេចបាននូវវត្តមានរបស់សហគ្រាសមកពីប្រទេសក្នុងតំបន់ Balkans មកបណ្តាក់ទុនវិនិយោគនៅកម្ពុជានាពេលអនាគត។

​លោកស្រី Jovana Majstorovic បានប្តេជ្ញាក្នុងការសហការ​និងការរឹតចំណងកិច្ចសហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឱ្យកាន់តែប្រសើរឡើងនាពេលខាងមុខ។

ជាមួយគ្នានោះដែរ លោកស្រីបាន​ស្នើភាគីកម្ពុជាពិនិត្យលទ្ធភាពសហការរៀបចំជំនួបធុរកិច្ចក្នុងឱកាសពិព័រណ៍ពិភពលោកអូសាកា២០២៥ នៅប្រទេសជប៉ុន និង Expo Belgrade ២០២៧ នៅប្រទេសស៊ែប៊ី ក្នុងគោលដៅលើកកម្ពស់ការឈ្វេងយល់អំពីបច្ចុប្បន្នភាពថ្មីនៃសក្តានុពល និងបរិយាកាសវិនិយោគនៅកម្ពុជាជូនចំពោះសហគមន៍ធុរកិច្ចក្នុងតំបន់ Balkans៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ២ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៣ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៤ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ៤ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

Sokha Hotels

ព័ត៌មានពេញនិយម