Connect with us

ព័ត៌មានអន្ដរជាតិ

លោកយាយ អាមេរិក អាយុ ១០៥ឆ្នាំ ប្រាប់ថា គ្រឿងទេសមួយប្រភេទ អាចជួយឲ្យអាយុវែង

បានផុស

នៅ

នៅពេលដែលមនុស្សមានអាយុលើសពី១០០ឆ្នាំ មនុស្សជាច្រើនចង់ដឹងថា តើទម្លាប់សុខភាពអ្វីខ្លះបានធ្វើឲ្យពួកគេនៅមានជីវិតបានយូ ឬអង្វែង។ ទោះបីជាមិនមានរូបមន្តវេទមន្តសម្រាប់ភាពជាប់បានយូរក៏ដោយ ប៉ុន្តែការដឹងពីអាថ៌កំបាំងរបស់អ្នកដទៃ គឺពិតជាគួរឲ្យចាប់អារម្មណ៍បំផុត។

លោកយាយ Helen Tensley មានដើមកំណើតនៅ Clarksville សហរដ្ឋអាមេរិក បច្ចុប្បន្ននេះគាត់មានអាយុ ១០៥ ឆ្នាំហើយនៅតែមានសុខភាពល្អ និងរឹងមាំ។ គាត់បានទម្លាយ​អាថ៌កំបាំង​សុខភាពផ្ទាល់ខ្លួន ការញ៉ាំរបស់ដែលមនុស្សជាច្រើនមិនចូលចិត្តជារៀងរាល់ថ្ងៃ អាចជាផ្នែកនៃអាថ៌កំបាំងមួយជួយអាយុកាន់តែវែង។

លោកយាយតែងតែរស់នៅក្នុងជីវិតសាមញ្ញ​ ដោយមិនជក់បារី និងផឹកស្រាម្តងម្កាលក្នុងរយៈពេលជាង ១០០ ឆ្នាំនៃជីវិត ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ គាត់​មាន​ទម្លាប់​ញ៉ាំ​ខ្ទឹមស​មួយ​កំពឹស​ជា​រៀងរាល់ថ្ងៃ។

ខ្ទឹម​ស​ជា​គ្រឿងទេស​មួយ​ប្រភេទ​ដែល​មនុស្ស​ទូទៅ​ស្គាល់​ច្បាស់។ ឈ្មោះរបស់វាគឺ allium sativum ដែលអ្នកវិទ្យាសាស្ត្រណែនាំឲ្យបន្ថែមខ្ទឹមសទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។ ព្រោះវាមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាព។ ថ្វីដ្បិតតែខ្ទឹមសមានក្លិនមាត់មិនល្អជាផលប៉ះពាល់ ដែលធ្វើឲ្យមនុស្សមួយចំនួនចៀសវាង។

យ៉ាងណាមិញ លោកយាយ Helen មិនមែនជាមនុស្សតែម្នាក់ដែលជឿថាខ្ទឹមជួយឲ្យនាងមានអាយុវែងនោះទេ នៅក្នុងការបង្ហោះ Instagram ឆ្នាំ ២០២០ ស្រ្តីម្នាក់មានឈ្មោះថា Virginia Tashjian អាយុ ៨៩ ឆ្នាំបានបង្ហាញថា នាងតែងតែដាក់ខ្ទឹមសជាច្រើននៅលើស៊ុតក្នុងអាហារពេលព្រឹក ដែលគាត់និយាយថានេះជាអ្វីដែលធ្វើឲ្យគាត់មានអាយុវែងរហូតទៅ ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖វ័យចាស់មិនជាបញ្ហា លោកយាយវៀតណាម ហាត់ Yoga យ៉ាងរំភើយ ទាក់ទាញអ្នកមើល២១ លានដង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម