Connect with us

ព័ត៌មានជាតិ

កម្ពុជា-ឡាវ សិក្សាលទ្ធភាពបើកច្រកព្រំដែនថ្មី នៅខេត្តរតនគិរី-អាត់តាពឺ បន្ទាប់ពីកម្ពុជាដកខ្លួនចេញពី CLV-DTA

បានផុស

នៅ

ក្នុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា នាយករដ្ឋមន្ត្រីកម្ពុជា-ឡាវ បានចេញសេចក្ដីថ្លែងការណ៍រួមចំនួន២៣ចំណុច ក្នុងនោះ ថ្នាក់ដឹកនាំប្រទេសទាំងពីរបានឯកភាពឱ្យសិក្សាលទ្ធភាពក្នុងការបើកច្រកព្រំដែនថ្មី នៅព្រំដែនខេត្តរតនគិរី និងខេត្តអាត់តាពឺ ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការកត់សម្គាល់ គោលបំណងសិក្សាលទ្ធភាពបើកច្រកព្រំដែនថ្មីនេះ បានកើតឡើងក្រោយពីប្រទេសកម្ពុជា សម្រេចចិត្តដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម CLV-DTA កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅ។

ខេត្តរតនគិរី និងខេត្តអាត់តាពឺរបស់ឡាវ ជាអតីតខេត្តដែលស្ថិតក្នុងចំណោមខេត្តទាំង១៣ នៃកិច្ចសហប្រតិបត្តិតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម CLV-DTA។

គួរឱ្យដឹងដែរថា គិតត្រឹមខែធ្នូ​ ឆ្នាំ២០២៤ នេះ កម្ពុជា នឹងឡាវ មានច្រកទ្វារព្រំដែនអន្តរជាតិរួមគ្នាតែ១ប៉ុណ្ណោះ គឺច្រកទ្វាព្រំដែនអន្តរជាតិ ​ត្រពាំង​គ្រៀល​-​ណង​ណុង​ឃៀន ដែលមានទីតាំងស្ថិតនៅក្នុងខេត្តស្ទឹងត្រែង ស្របពេលដែលប្រទេសទាំងពីរមានព្រំដែនគោកជាប់គ្នាប្រវែងប្រមាណ ៥៤០គីឡូម៉ែត្រ។ កម្ពុជា មានខេត្តចំនួនបីជាប់នឹងប្រទេសឡាវ គឺខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តព្រះវិហារ ចំណែកភាគីឡាវមានខេត្តចំនួន២ ដែលជាប់នឹងប្រទេសកម្ពុជា គឺខេត្តអាត់តាពឺ​និងខេត្តចម្ប៉ាសាក់​។

សូមរម្លឹកដែរថា កាលពីខែមីនា ឆ្នាំ២០១៩ កន្លងទៅ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា និងរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ ក៏ធ្លាប់បានបង្ហាញពីបំណងបើក​ច្រកទ្វារព្រំដែន​អន្ដរជាតិ​បន្ថែមទៀត ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ និង​ការធ្វើ​ពាណិជ្ជកម្ម​ផ្សេងៗ នៃ​ប្រទេស​ទាំងពីរម្ដងរួចមកហើយដែរ​។

ដោយឡែក ក្រៅពីនេះ នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា នាយករដ្ឋមន្ត្រីកម្ពុជា-ឡាវ ក៏បានឯកភាពពន្លឿនការជ្រើសរើសទីតាំងសម្រាប់សាងសង់ស្ពានឆ្លងកាត់ទន្លេរពៅ- ទន្លេសេឡាំប៉ាវ ស្ថិតក្នុងខេត្តព្រះវិហារ និងខេត្តចំប៉ាសាក់ ការរិះរកលទ្ធភាពនៃការបង្កើន ជើងហោះហើរត្រង់ លើកទឹកចិត្តឱ្យធ្វើទេសចរណ៍តាមរយៈការបើកបរដោយខ្លួនឯងរវាងប្រទេសទាំងពីរ ប្តេជ្ញា ពន្លឿនការដោះស្រាយតំបន់ព្រំដែនដែលនៅសេសសល់ឱ្យបានឆាប់ និងកិច្ចសហប្រតិបត្តិការវិស័យថាមពល ការពារជាតិនិងសន្តិសុខ ជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទីutes មុន

ការដ្ឋានសាងសង់ស្ពានអាកាសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សាងសង់បានប្រមាណ៥២% ហើយ

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

​ក្រុម​​អ្នកតវ៉ា​នៅស៊ែប៊ី​​នឹ​ងធ្វើ​ដំណើរ​៩០គីឡូម៉ែត្រ បង្កើន​ការ​ដាក់សម្ពាធ​​​លោក Vucic

ព័ត៌មានជាតិ២១ នាទីutes មុន

អ្នកទេសចរជាង២ម៉ឺននាក់ មកលេងកម្សាន្តនៅខេត្តកោះកុងក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី និង លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សខែមករា និងលើកទិសដៅភារកិច្ចខែកុម្ភៈ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

តុលាការ​​ថៃ​​បើក​ផ្លូវ​ឲ្យ​ ថាក់ស៊ីន​​ចេញ​ក្រៅប្រទេស​បាន​ ក្រោយ​បង្ហាញ​វត្តមាន​សាធារណៈ​ច្រើន​

Sokha Hotels

ព័ត៌មានពេញនិយម