សន្តិសុខសង្គម
ផ្ដន្ទាទោសជនជាតិវៀតណាម២នាក់ ដាក់ពន្ធនាគារអស់មួយជីវិតម្នាក់ និង២៧ឆ្នាំម្នាក់ ករណីជួញដូរគ្រឿងញៀន
ភ្នំពេញ ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី ០៥ខែធ្នូ ឆ្នាំ២០២៤នេះ បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោស បុរសជនជាតិវៀតណាម២នាក់ដាក់ពន្ធនាគារអស់មួយជីវិតម្នាក់ និង២៧ឆ្នាំម្នាក់ និងពិន័យប្រាក់សរុបចំនួន១៨០លានរៀល ក្រោមការចោទប្រកាន់ពីបទ « រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន»។
ជនជាប់ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសនេះទី១ ឈ្មោះ ង្វៀន ទៀងមិញ ភេទប្រុសអាយុ៣៣ឆ្នាំ ជាប្អូនជនជាតិវៀតណាម ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត និងពិន័យប្រាក់បង់ចូលថវិការដ្ផចំនួន១០០លានរៀល។
ជនជាប់ចោទទី២ឈ្មោះ ង្វៀន វ៉ាន់ណឹង ភេទប្រុស អាយុ៣៤ឆ្នាំ ជាបងជនជាតិវៀតណាម ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់២៧ឆ្នាំ និងពិន័យប្រាក់ចំនួន៨០លានរៀល។
សាលក្រមនេះក៏បានសម្រេចបើកផ្លូវឱ្យជនត្រូវចោទប្ដឹងឧទ្ធរណ៍តាមកំណត់ច្បាប់ បើមិនសុខចិត្ត។
សូមរំលឹកថា នគរបាលប្រឆាំងបទល្មើសគ្រឿងញៀនក្រសួងមហាផ្ទៃ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន២គោលដៅក្នុងរាជធានីភ្នំពេញ ។
សម្រាប់គោលដៅទី១ ក្នុងបុរីមួយប៉េងហួត ភូមិបឹងឈូក សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងគោលដៅទី២ នៅបុរីប៉េងហួត ស្ថិតភូមិបឹងឈូក សង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ការបង្ក្រាបទាំង២ទីតាំងនេះ សមត្ថកិច្ចបានចាប់យកវត្ថុតាង មេតំហ្វេតាមីន ៧៩០.៩៣ក្រាម, MDMA ៣២១៥.០៥ក្រាម និងហេរ៉ូអីន ៣៦៤០ក្រាម សរុបគ្រឿងញៀនទាំងអស់ ទម្ងន់ ៧គីឡូក្រាម និង៦៤៥ក្រាម និងចាប់ជនសង្ស័យជនជាតិវៀតណាម២នាក់ ឈ្មោះ ង្វៀង ទៀងមិញ និងង្វៀង វ៉ាន់ណឹង រួចកសាងសំណុំរឿងបញ្ជូនឡើងតុលាការសម្រេចឃុំខ្លួនកាលពីថ្ងៃទី ២៩ខែមិថុនា ឆ្នាំ២០២៣៕
ដោយ ៖ មករា
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៥ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់