សន្តិសុខសង្គម
អាជ្ញាធរសង្កាត់ភ្លេីងឆេះរទេះ ស្នេីសុំក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ជួយស្ថាបនាផ្លូវមួយខ្សែតភ្ជាប់ពីភូមិចំនួន២ ចូលទៅតំបន់សេដ្ឋកិច្ចពិសេស
លោក សុិន វុទ្ធី ចៅសង្កាត់ភ្លើងឆេះរទេះ នៃរដ្ឋបាលខណ្ឌកំបូល បានស្នើសុំឲ្យក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ជួយស្ថាបនាផ្លូវមួយខ្សែតភ្ជាប់ពីភូមិចំនួន២ ចូលទៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាកម្មករកម្មការរិនីរោងចក្រ។
ការស្នើសុំឲ្យក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ជួយស្ថាបនាផ្លូវខាងលើនេះ គឺដោយសារលោកមើលឃើញពីទុក្ខលំបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាកម្មករកម្មការរិនីរោងចក្រដែលធ្វើដំណើរឆ្លងកាត់ពីភូមិភ្លេីងឆេះរទេះលិច និងភ្លេីងឆេះរទេះកេីត ចូលទៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខណៈដែលផ្លូវនេះកំពុងខូចខាតខ្លាំង។
លោកចៅសង្កាត់បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤នេះថា ក្នុងសំណើរនេះ អាជ្ញាធរសុំស្នើឲ្យក្រុមហ៊ុនជួយសម្រួលបេីកផ្លូវឱ្យធំទូលាយ និងចាក់ជាផ្លូវបេតុង ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើររបស់ពលរដ្ឋ។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី៥ធ្នូ លោក សុិន វុទ្ធី ចៅសង្កាត់ភ្លើងឆេះរទេះ និងលោកស្រីមេភូមិបានចុះពិនិត្យ និងសិក្សាផ្លូវលំមួយខ្សែឆ្លងកាត់ពីភូមិភ្លេីងឆេះរទេះលិច និងភ្លេីងឆេះរទេះកេីត ដែលកំពុងរងការខូចខាតខ្លាំង និងបានដាក់ជាសំណើឲ្យក្រុមហ៊ុនជួនស្ថាបនា។ តែទោះយ៉ាងណាខាងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប នៅមិនទាន់ឆ្លើយតបយ៉ាងណានោះទេ៕
អត្ថបទ៖ សុខា
-
ចរាចរណ៍៥ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង