Connect with us

ព័ត៌មានអន្ដរជាតិ

តើ​ច្បាប់​អាជ្ញាសឹក ធ្លាប់​បាន​ប្រកាស​នៅ​កូរ៉េ​ខាង​ត្បូងប៉ុន្មាន​ដង​មក​ហើយ?

បានផុស

នៅ

សម្រាប់មនុស្សជាច្រើន ការសម្រេចចិត្តរបស់​លោក​ប្រធានាធិបតី​​កូរ៉េ​ខាង​ត្បូង Yoon Suk Yeol ក្នុងការប្រកាសច្បាប់អាជ្ញាសឹកកាលពីដើមសប្តាហ៍នេះ គឺជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល ហើយ​ទាន់ហន់​ភ្លាមៗ​នឹក​ស្មាន​មិន​ដល់។ ប៉ុន្តែ​​បើ​ក្រឡេក​មើល​​​ប្រវត្តិសាស្ត្រ​​វិញ ស្ថានភាព​ចលាចល​បែប​នេះ​មិន​មែន​ជា​លើក​ទី​មួយ​សម្រាប់​រដ្ឋាភិបាល​ក្រុង​សេអ៊ូល​ឡើយ ពោល​គឺ​កើត​ឡើង​ជា​ច្រើន​ដង​ច្រើន​សា​រួច​មក​ហើយ​កាល​ពី​អតីតកាល ក្រោយ​ការ​កកើត​ប្រទេស​នៅ​ក្នុង​ឆ្នាំ​១៩៤៨។

ទាហាន​បិទ​ផ្លូវ ក្រោយ​ប្រកាស​ច្បាប់​អាជ្ញាសឹក​ ឆ្នាំ​១៩៨០ (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ច្បាប់អាជ្ញាសឹក ត្រូវបានប្រកាសនៅក្នុងប្រទេសកូរ៉េខាងត្បូងយ៉ាងហោចណាស់​ចំនួន ១៦​ដង។ នេះបើយោងតាម​មជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS)។

ច្បាប់អាជ្ញាសឹក​ដំបូង​គេ​បង្អស់ ត្រូវបាន​ប្រកាស​នៅ​ក្នុងឆ្នាំ​១៩៤៨ ដោយប្រធានាធិបតីនៅពេលនោះ​គឺ​លោក Syngman Rhee បន្ទាប់ពីកងកម្លាំងរដ្ឋាភិបាលប្រឈមមុខនឹងការបះបោរយោធាដឹកនាំដោយ​កុម្មុយនិស្ត។ លោក Rhee ដែល​កាន់​តំណែង​ជាប្រធានាធិបតី​បាន​រយៈពេល​១២ឆ្នាំ បាន​​ប្រកាស​ដាក់​ច្បាប់​អាជ្ញាសឹក​ម្តងទៀតនៅឆ្នាំ​១៩៥២។

មុន​​ច្បាប់​អាជ្ញាសឹក​ប្រកាស​ដោយ​លោក Yoon ការ​ប្រកាស​ច្បាប់​អាជ្ញាសឹក​ចុង​ក្រោយ​បង្អស់​នៅ​កូរ៉េ​ខាង​ត្បូង ធ្វើ​ឡើង​ដោយ​លោក Chun Doo-hwan ដែលជាឧត្តមសេនីយម្នាក់ដែលបានឡើងកាន់អំណាចក្នុងរដ្ឋប្រហារ បន្ទាប់ពីការធ្វើឃាត​លោក​ប្រធានាធិបតី Park Chung-hee ក្នុងឆ្នាំ​១៩៧៩។ ការ​ប្រកាសច្បាប់អាជ្ញាសឹក​ពេល​នោះ គឺ​ដើម្បី​បង្រ្កាប​​ក្រុម​​ប្រឆាំង​។

មួយថ្ងៃបន្ទាប់ពីលោក Chun បានប្រកាសច្បាប់អាជ្ញាសឹកក្នុងខែឧសភាឆ្នាំ​១៩៨០ ក្រុម​និស្សិតដែល​ជំទាស់​នឹង​ច្បាប់​អាជ្ញាសឹក បានដើរតាមផ្លូវ ធ្វើបាតុកម្មប្រឆាំងនឹងរបបផ្តាច់ការយោធានៅទីក្រុង Gwangju។ លោក Chun បាន​ឆ្លើយតប​ដោយ​​ហិង្សា ដោយ​បញ្ជូន​យោធា​ទៅ​បង្ក្រាប​ក្រុម​តវ៉ា។

ការ​បង្ក្រាប​ក្រុម​ប្រឆាំង​នៅ​កូរ៉េ​ខាង​ត្បូង ឆ្នាំ​១៩៨០ (រូបភាព៖ AP)

យោងតាមការប៉ាន់ប្រមាណផ្លូវការ មនុស្សប្រហែល ២០០​នាក់ ត្រូវបានសម្លាប់ ប៉ុន្តែក្រុមគ្រួសារនៃអ្នកនៅរស់រានមានជីវិត បាននិយាយថា ចំនួនអ្នកស្លាប់ពិតប្រាកដ​គឺខ្ពស់​​​ជាង​នេះ​ឆ្ងាយ​ណាស់។

ភាព​ចលាចល​ពេល​​នោះ​បាន​ក្លាយ​ជា​របត់​សំខាន់​មួយ​ សម្រាប់​បង្កើត​ជា​កត្តា​ជំរុញ​​មាគ៌ា​របស់​កូរ៉េ​ខាង​ត្បូង​​ឲ្យ​​ចាក​ឆ្ងាយ​ពី​ការ​គ្រប់គ្រង​បែប​ផ្តាច់ការ​ទៅកាន់លទ្ធិប្រជាធិបតេយ្យ​នៅ​ឆ្នាំ​១៩៨៧ បន្ទាប់​ពី​ហេតុការណ៍​ដ៏​​តក់ស្លុត​នៃ​អំពើហិង្សានៅទីក្រុង Gwangju។ លោក Chun ត្រូវ​បាន​ចាត់ទុក​ជា​ជនផ្តាច់ការចុងក្រោយ​បង្អស់​របស់ប្រទេស​កូរ៉េ​ខាង​ត្បូង។

សព្វថ្ងៃនេះ រដ្ឋធម្មនុញ្ញកូរ៉េខាងត្បូងនៅតែអនុញ្ញាត​ឲ្យ​ប្រធានាធិបតី​ប្រកាសច្បាប់អាជ្ញាសឹក ដើម្បី​ជា «ការឆ្លើយតបទៅនឹងសង្គ្រាម ឧបទ្ទវហេតុ ឬអាសន្នជាតិ»។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋធម្មនុញ្ញក៏ផ្តល់​ឲ្យ​រដ្ឋសភានូវសមត្ថភាពក្នុងការលុបចោលការប្រកាសច្បាប់អាជ្ញាសឹកជាមួយនឹងសំឡេង​គាំទ្រ​ភាគច្រើន។

លោក Charles Kim សាស្ត្រចារ្យ​ជំនាញ​ខាង​ប្រវត្តិសាស្ត្រ​កូរ៉េ​​មកពីសាកលវិទ្យាល័យ Wisconsin-Madison បាននិយាយថា ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​បច្ចុប្បន្ន គឺ​លោក Yoon បានធ្វើ «គុណគូរ​ខុស» ជាមួយនឹងការសម្រេចចិត្តរបស់គាត់ក្នុងការប្រកាសច្បាប់អាជ្ញាសឹក ដោយកត់សម្គាល់ថា វាមានភាពខុសប្លែកពីពេលដែលច្បាប់​អាជ្ញាសឹក​ត្រូវបានសម្រេចដោយមេដឹកនាំមុនៗ។

លោក Kim បានមានប្រសាសន៍ថា៖ «ក្រោមរបបផ្តាច់ការ​កាលពីអតីតកាល ពួកគេអាចពឹងផ្អែកលើការគាំទ្រពីសភា ព្រោះវាមានភាពស៊ីសង្វាក់គ្នាជាមួយប្រធានាធិបតីច្រើនជាង។ ប្រធានាធិបតី​អាច​ពឹង​ផ្អែក​លើ​រដ្ឋសភា​ ដែល​មិន​ព្យាយាម​កែប្រែ​ក្រឹត្យ​ច្បាប់អាជ្ញាសឹក​​នៅ​ក្នុង​សម័យ​ផ្តាច់ការ»។

លោកបានបន្ថែមថា ការសម្រេចចិត្តរបស់រដ្ឋសភាក្នុងការលុបចោលក្រឹត្យ​ច្បាប់​អាជ្ញាសឹក​នេះក្នុងរយៈពេល​ត្រឹម​ប៉ុន្មានម៉ោងនៃការប្រកាសរបស់លោក Yoon រួមជាមួយនឹងការតវ៉ាដ៏ធំដែលបានផ្ទុះឡើង វា​បាន​ក្លាយ​ជា​ផ្ញើសារដ៏មានអានុភាពទៅកាន់លោក Yoon និងមេដឹកនាំ​ផ្សេងៗ​ទៀត​នាពេលអនាគតថា «វា​នឹងមិន​ដំណើរការ​ទៅ​រួច​ទេ ព្រោះ​វា​ជា​ពេល​វេលា​ខុស​គ្នា​ខ្លាំង និង​ជា​ការ​រំឭក​ដ៏​ឈឺចាប់​ដល់​ប្រធានាធិបតី​ថា ​គាត់​មិន​មាន​អំណាច​បង្ខំ​លើ​​​​ប្រជាជន​​នោះ​ទេ»៕

ដោយ៖ ឈាង

ចុចអាន៖ មេ​បក្ស​កាន់​អំណាច​​កូរ៉េ​ខាង​ត្បូង៖ ពលរដ្ឋ​នឹង​ជួប​គ្រោះធំ បើ​លោក Yoon បន្ត​កាន់​តំណែង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១ នាទីute មុន

ទោះមានកូនមួយ តែ ពេជ្រ សូលីកា នៅតែស្រស់ស្អាត មានមន្តស្នេហ៍

ព័ត៌មានជាតិ៣ នាទីutes មុន

មន្ត្រីជាន់ខ្ពស់មូលនិធិសកល បន្តគាំទ្រកម្ពុជាក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

​អង់គ្លេស​រកឃើញ​ករណី​​ឆ្លង​​ជំងឺ​ផ្តាសាយ​បក្សី​ដ៏កម្រ​​​​

ជីវិតកម្សាន្ដ១៤ នាទីutes មុន

តារាជើងចាស់ រ៉េត រ៉ូស រំភើបចិត្តក្រោយទទួលបានប្រាក់ឧបត្ថម្ភ ៣ពាន់ដុល្លារ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

សេចក្ដីជូនដំណឹង១៧ នាទីutes មុន

មូលនិធិកូកា-កូឡា (TCCF) សហការជាមួយ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) នឹង​ធ្វើមាត្រដ្ឋាន​លើការ​គ្រប់​គ្រង​កាក​សំណល់​ប្លាស្ទិក​ទូទាំង​អាស៊ី  

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»

ជីវិតកម្សាន្ដ២២ ម៉ោង មុន

អ្នកគាំទ្រតារាចម្រៀងរ៉េប G-Devith និង វណ្ណដា ផ្ទុះការផ្លែផ្កាឌឺដងដាក់គ្នាព្រោះតែរឿងនេះ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ដំណឹងល្អ! រុស្ស៊ី នឹងដាក់លក់ថ្នាំចាក់ព្យាបាលជំងឺមហារីកសឹងគ្រប់ប្រភេទ នៅខែកញ្ញាឆ្នាំនេះ

សន្តិសុខសង្គម១ ម៉ោង មុន

ដុតទៀនធូបសែនចូលឆ្នាំចិន ចាក់សោរទុកចោលក្លាយជាអគ្គិភ័យឆេះផ្អើលអ្នកជិតខាង

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

សម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់រុស្ស៊ី នឹងទទួលបានមីស៊ីលល្បឿនលឿនជាងសំឡេងស៊េរីទំនើប ឆាប់ៗ

Sokha Hotels

ព័ត៌មានពេញនិយម