សេចក្ដីជូនដំណឹង
ណាហ្គាវើលដ៍ សហការជាមួយក្រសួងអប់រំលើកកម្ពស់ការយល់ដឹងអំពីបរិស្ថានក្នុងចំណោមយុវជនកម្ពុជា
ភ្នំពេញ៖ ក្រុមហ៊ុនណាហ្គាវើលដ៍ និងក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាដើម្បីអនុវត្ត “កម្មវិធីសាលារៀនស្អាត និងបរិស្ថានបៃតង” ដែលជាការប្រកួតប្រជែងរយៈពេល ៧ ខែសម្រាប់អនុវិទ្យាល័យ និងវិទ្យាល័យចំនួន ៦៨ ក្នុងរាជធានីភ្នំពេញ។
កម្មវិធីនេះ នឹងជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ក្រសួងដើម្បីធ្វើឱ្យប្រទេសកម្ពុជាកាន់តែបៃតងដោយអប់រំសិស្សានុសិស្សអំពីការគ្រប់គ្រង និងកែច្នៃសំរាមឡើងវិញ។ កម្មវិធីនេះដែលនឹងចាប់ដំណើរការពីខែធ្នូ ឆ្នាំ២០២៤ រហូតដល់ខែមិថុនា ឆ្នាំ២០២៥ នឹងត្រូវបានដឹកនាំដោយណាហ្គាវើលដ៍បេះដូងសប្បុរសដែលជាផ្នែកការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍។
តាងនាមឱ្យឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសូងអប់រំ យុវជន និងកីឡា លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា “យើងស្វាគមន៍កម្មវិធីសាលារៀនស្អាត និងបរិស្ថានបៃតងដែលផ្តួចផ្តើមឡើងដោយ ក្រុមហ៊ុនណាហ្គាវើលដ៍ដែលមានគោលបំណងលើកកម្ពស់ការយល់ដឹងក្នុងចំណោមសិស្សានុសិស្សដើម្បីនិរន្តរភាព។ ដោយបញ្ចូលការអនុវត្តកាត់បន្ថយ និងការកែច្នៃសំរាមឡើងវិញទៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ និងការផ្សព្វផ្សាយយ៉ាងសកម្ម យើងនឹងអាចធ្វើឱ្យក្មេងៗជំនាន់ក្រោយផ្តល់តម្លៃ និងជួយការពារបរិស្ថាន។ ទាំងអស់គ្នា យើងអាចធ្វើឱ្យប្រទេសកម្ពុជារបស់យើងកាន់តែបៃតង និងអនាគតប្រកបដោយនិរន្តរភាព”។
កម្មវិធីសាលារៀនស្អាត និងបរិស្ថានបៃតង មានធាតុផ្សំចំនួនពីរ គឺការសម្អាតនៅតាមសាលារៀន និងការប្រមូលកាកសំណល់ប្លាស្ទិក។ ណាហ្គាវើលដ៍បេះដូងសប្បុរស នឹងរៀបចំសិក្ខាសាលា និងការវាយតម្លៃរៀងរាល់ខែខណៈដៃគូកែច្នៃកាកសំណល់ គឺក្រុមហ៊ុន Gomi Recycle នឹងគ្រប់គ្រងទៅលើការប្រមូលកាកសំណល់ប្លាស្ទិក។ នៅចុងបញ្ចប់នៃកម្មវិធីនេះ សាលារៀន ៣ ដែលស្អាតជាងគេ និងសាលារៀនចំនួន ១ ដែលប្រមូលកាកសំណល់ប្លាស្ទិកបានច្រើនជាងគេ នឹងទទួលបានរង្វាន់ពិសេសសម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ។
មានមតិទៅលើកម្មវិធីនេះ លោក Pern Chen នាយកគ្រប់គ្រងខុទ្ទកាល័យនាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាវើលដ៍ បានឱ្យដឹងថា “កម្មវិធីសាលារៀនស្អាត និងបរិស្ថានបៃតងនេះ មិនត្រឹមតែជួយគាំទ្រដល់ទស្សនវិស័យសម្រាប់អនាគតកាន់តែស្រស់បំព្រង និងបៃតងប៉ុណ្ណោះទេប៉ុន្តែវាបង្កើតបរិស្ថានល្អសម្រាប់សិស្សានុសិស្សអាចរៀនសូត្រ និងធំលូតលាស់បានល្អថែមទៀតផង។ តាមរយៈការបង្ហាត់ និងពន្យល់ណែនាំពួកគេឱ្យចេះពីរបៀបការពារបរិស្ថាន កម្មវិធីនេះនឹងជួយធ្វើឱ្យពួកគេមានទម្លាប់ល្អពេញមួយជីវិត និងកាត់បន្ថយមេរោគ និងជំងឺដែលធ្វើឱ្យសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូមានសុខភាពកាន់តែល្អ”។
ក្រុមហ៊ុន Gomi Recycle នឹងឧបត្ថម្ភគ្រឿងសង្ហារិម ឬផលិតផលផលិតចេញកាកសំណល់ប្លាស្ទិកដែល ប្រមូលបានពីសាលារៀននៅពេលសាលារៀននោះអាចប្រមូលកាកសំណល់ប្លាស្ទិកតាមចំនួនកំណត់ ឬលើសពីចំនួនដែលបានកំណត់។ នេះអនុញ្ញាតឱ្យសិស្សានុសិស្សឃើញលទ្ធផលជាក់ស្តែងដែលកើតចេញពីការខិតខំកែច្នៃកាកសំណល់របស់ពួកគេ និងដឹងថាកាកសំណល់ក៏អាចត្រូវបានកែច្នៃទៅជាធនធានមានតម្លៃផងដែរ។
លោក Yusuke Okumara ស្ថាបនិកក្រុមហ៊ុន Gomi Recycle បានឱ្យដឹងផងដែរថា “ក្រុមហ៊ុន Gomi Recycle ប្តេជ្ញាកាត់បន្ថយកាកសំណល់ និងលើកកម្ពស់និរន្តរភាពក្នុងប្រទេសកម្ពុជាតាមរយៈកិច្ចខិតខំកែច្នៃឡើងវិញប្រកបដោយភាពនវានុវត្តន៍។ កាកសំណល់ គឺជាលទ្ធផលនៃជម្រើសរបស់យើង។ ជម្រើសដែលយើងធ្វើនៅថ្ងៃនេះ នឹងកំណត់អំពីអនាគតរបស់ភពផែនដីរបស់យើង។ តាមរយៈការសហការជាមួយណាហ្គាវើលដ៍ យើងសង្ឃឹមថានឹងអាចលើកទឹកចិត្តឱ្យក្មេងៗជំនាន់ក្រោយធ្វើការជ្រើសរើសប្រកបដោយមនសិការ និងអនុវត្តត្រឹមត្រូវដើម្បីភាពស្រស់បំព្រងនៅថ្ងៃស្អែក”។
គួរបញ្ជាក់ផងដែរថា សិក្ខាសាលាណែនាំអំពីកម្មវិធីសាលារៀនស្អាត និងបរិស្ថានបៃតងនេះ នឹងត្រូវរៀបចំឡើងនៅក្នុងខែធ្នូនេះនៅណាហ្គាវើលដ៍ដែលមានការចូលរួមពីតំណាងអនុវិទ្យាល័យ វិទ្យាល័យ និងអ្នកតំណាងមកពីក្រសួងអប់រំ។ សិក្ខាសាលានេះ នឹងរៀបរាប់អំពីចំណុចសំខាន់ៗនៃការប្រកួតប្រជែងរួមទាំងគោលបំណង ការណែនាំ និងលក្ខខណ្ឌវាយតម្លៃដើម្បីអាចដំណើរការកម្មវិធីនេះប្រកបដោយភាពរលូន និងជោគជ័យ។
គួរបញ្ជាក់ថា ណាហ្គាវើលដ៍បេះដូងសប្បុរស ដែលផ្នែកការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៤ ។ ជាមួយពាក្យស្លោក “យើងបម្រើកម្ពុជា” ណាហ្គាវើលដ៍បេះដូងសប្បុរស តែងតែផ្តួចផ្តើមសកម្មភាពជាច្រើនដោយផ្តោតទៅលើចំណុចសំខាន់ ៤ គឺការអប់រំ សហគមន៍ កីឡា និងបរិស្ថាន។ ចាប់តាំងពីត្រូវបានបង្កើតឡើង ណាហ្គាវើលដ៍បេះដូងសប្បុស បានរៀបចំសកម្មភាពជាង ៧០០ ដែលផ្តល់ប្រយោជន៍ដល់ប្រជាជនកម្ពុជាជាង ៥០០.០០០ នាក់។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ ស្របជាមួយការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ដើម្បីជួយលើកស្ទួយដល់ប្រជាជនកម្ពុជា និងលើកកម្ពស់ការអភិវឌ្ឍសម្រាប់ប្រទេសកម្ពុជា៕
-
សន្តិសុខសង្គម១៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច