Connect with us

ព័ត៌មានជាតិ

ពលរដ្ឋខណ្ឌសែនសុខ ស្នើ កងកម្លាំង និង អាជ្ញាធរ ចាត់វិធានការចំពោះ ក្រុមយុវជនជក់បារីអេឡិចត្រូនិក

បានផុស

នៅ

ប្រជាពលរដ្ឋ​រស់នៅ​ខណ្ឌ​សែន​សុខ បាន​ស្នើ​សុំ កងកម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ ចាត់​វិធានការ​ចំពោះ​ក្រុម​យុវជន​ជក់​បារី​អេឡិចត្រូនិក​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​យ៉ាង​ធ្ងន់ធ្ងរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ស្នើ​របស់​ប្រជាពលរដ្ឋ​ខាង​លើ​នេះ បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី ០៥ ខែ​ធ្នូ ឆ្នាំ ២០២៤ ក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុម​ប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិ​ទី ០៤ ឆ្នាំ ២០២៤ ខណ្ឌ​សែន​សុខ នៅ​ពិភព​ថ្មី សែន​សុខ ផ្លូវ ១០០៣ ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ក្រោម​អធិបតីភាព លោក ជួប ខុន សមាជិក​ក្រុម​ប្រឹក្សា តំណាង​ឲ្យ លោក ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង លោក សុខ ពេញវុធ អភិបាល​រង​រាជធានី​ភ្នំពេញ និង​ជា​តំណាង លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ។

នា​ឱកាស​នោះ ប្រជាពលរដ្ឋ​បាន​ស្នើ​សុំ កងកម្លាំង និង​អាជ្ញាធរ ចាត់វិធានការ​ចំពោះ​ក្រុម​យុវជន​ជក់​បារី​អេឡិចត្រូនិក ដែល​ការ​ជក់​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​យ៉ាង​ធ្ងន់ធ្ងរ។

បើ​តាម​ការ​សិក្សា​របស់​អង្គការ​សុខភាព​ពិភពលោក បាន​បញ្ជាក់​ថា ការ​ប្រើប្រាស់​បារី​អេឡិចត្រូនិក​ពិតជា​មាន​កំណើន​នៅ​ទូទាំង​ពិភពលោក។ ក្មេង​អាច​មិន​ចូលចិត្ត​រសជាតិ និង​ក្លិន​បារី​បែប​បូរាណ តែ​ចូលចិត្ត​បារី​អេឡិចត្រូនិក ដែល​មាន​គ្រប់​រសជាតិ និង​ក្លិន​ផ្លែឈើ​ជាច្រើន​មុខ។

លោក សុខ ពេញវុធ មាន​ប្រសាសន៍​ថា វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​នៅ​ខណ្ឌ​សែន​សុខ កាលពី​ព្រឹក​ម្សិលមិញ មាន​ប្រជាពលរដ្ឋ​ចំនួន ១០ នាក់ បាន​លើក​ឡើង​ជា​សំណើ និង​សំណូមពរ​ដោយ​ផ្ទាល់​មាត់ ដើម្បី​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ និង​ជា​លាយលក្ខណ៍អក្សរ ចំនួន ៨២ ច្បាប់ ដាក់​ចូល​ក្នុង​ប្រអប់​សំបុត្រ។

ចំពោះ​សំណើ និង​សំណូមពរ​ដោយ​ផ្ទាល់​មាត់ លោក សុខ ពេញវុធ បាន​ធ្វើការ​ដោះស្រាយ​ភ្លាមៗ ជាមួយ​នឹង​ការ​បញ្ជាក់​ថា ការ​ស្នើ​របស់​ប្រជាពលរដ្ឋ​ខាង​លើ ក្នុងនាម​អាជ្ញាធរ​នឹង​ធ្វើការ​ដោះស្រាយ ដោយ​ឲ្យ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ ចុះ​ពិនិត្យ និង​វាយ​តម្លៃ ដើម្បី​ឆ្លើយតប ពោល​គឺ​អ្វី​ដែល​ថ្នាក់​ខណ្ឌ ឬ ថ្នាក់​រាជធានី​ភ្នំពេញ​ធ្វើ​បាន នឹង​ធ្វើ​ភ្លាម។ តែ​បើ​ហួស​ពី​សមត្ថភាព ក៏​មិន​ទុកចោល​ដែរ គឺ​សុំ​គោលការណ៍​ទៅ​ថ្នាក់លើ​បន្ត​ទៀត។

ជាមួយ​គ្នា​នោះ លោក ជួប ខុន លើក​ឡើង​ថា យោង​តាម​ច្បាប់ ក្រុមប្រឹក្សា​រាជធានី ត្រូវ​រៀបចំ​ឲ្យ​មាន​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​នៅ​តាម​ខណ្ឌ​នានា ក្នុង​រាជធានី​ភ្នំពេញ អំឡុង​ត្រីមាស​ទី ០៤ នៃ​ឆ្នាំ​នីមួយៗ និង​ក្រុមប្រឹក្សា​ខណ្ឌ ត្រូវ​រៀបចំ​ឲ្យ​មាន​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​តាម សង្កាត់​នានា ក្នុង​ខណ្ឌ​របស់​ខ្លួន អំឡុង​ខែ​មិថុនា នៃ​ឆ្នាំ​នីមួយៗ។

ជាក់ស្ដែង​ក្រុមប្រឹក្សា​ខណ្ឌ​បាន​អនុវត្ត​រួចហើយ​ក្នុង​ឆ្នាំ ២០២៤ នេះ ស្រប​តាម​ច្បាប់​កំណត់។ វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​នេះ​ដែរ ត្រូវ​បាន​ធ្វើឡើង​ក្នុង ០១ ឆ្នាំ ម្ដង ដើម្បី​ដោះស្រាយ​រាល់​កង្វល់ សំណូមពរ និង​សំណើ​របស់​ប្រជាពលរដ្ឋ ដោយ​ផ្ដោត​សំខាន់​ពាក់ព័ន្ធ​នឹង​កង្វល់​ផ្ទាល់​ពលរដ្ឋ​លើ​បញ្ហា​ចំនួន ៤ មាន​ដូចជា ៖ ០១.បញ្ហា​សន្តិសុខ គ្រឿងញៀន ល្បែងស៊ីសង ចោរលួច ប្លន់ ពិសេស​គោលនយោបាយ​ភូមិ-សង្កាត់ មាន​សុវត្ថិភាព។ ០២.ការ​អភិវឌ្ឍ​មូលដ្ឋាន ផ្លូវ ទឹក ភ្លើង ប្រព័ន្ធ​លូ​ជាដើម។ ០៣.បរិស្ថាន សុខុមាលភាព​សង្គម ការ​បម្រើ​សេវា​សុខាភិបាល និង ០៤.ការ​ផ្តល់​សេវា​សាធារណៈ​នៅ​ថ្នាក់​ខណ្ឌ​ដែល​អាជ្ញាធរ​បាន​ផ្តល់​ជូន បាន​ផ្តល់​ជូន​បាន​ល្អ​ហើយ​ឬ​នៅ មាន​អំពើពុករលួយ នៃ​ការ​ផ្តល់​សេវា​នេះ​ទេ?៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

Sokha Hotels

ព័ត៌មានពេញនិយម