សន្តិសុខសង្គម
ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា៖ ភូមិ ឃុំ មានតួនាទីសំខាន់ក្នុងការចងក្រងជនបង្គោលសម្រាប់ចូលរួមដោះស្រាយបញ្ហាគ្រឿងញៀន
ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការសម្របសម្រួល ជំរុញ អនុវត្ត និងត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថា មេភូមិ មេឃុំ មានតួនាទីសំខាន់ក្នុងការចងក្រងជនបង្គោលសម្រាប់ចូលរួមដោះស្រាយបញ្ហាគ្រឿងញៀន។
ការលើកឡើងបែបនេះ បានធ្វើឡើងនៅពេលផ្តល់ធាតុចូលក្នុងសិក្ខាសាលាផ្សព្វផ្សាយដើម្បីលើកកម្ពស់ចំណេះដឹងស្តីពីការអប់រំ បង្ការ ទប់ស្កាត់គ្រឿងញៀនដល់ភាគីពាក់ព័ន្ធក្នុងសហគមន៍នៅខេត្តជាប់ព្រំដែនកម្ពុជា ថៃ ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ មេឃុំ មេភូមិ និងអ្នកពាក់ព័ន្ធទូទាំងស្រុកម៉ាឡៃ នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤។
ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានបញ្ជាក់ថា ដើម្បីសម្រេចបាននូវការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក៏ដូចជាការចូលរួមអនុវត្តនៅគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ធ្វើឱ្យគ្មានបទល្មើសគ្រឿងញៀនខុសច្បាប់ ភូមិ ឃុំ ត្រូវរៀបចំចងក្រងឱ្យមានក្រុមការងារ និងក្រុមជនបង្គោលក្នុងភូមិ សម្រាប់ធ្វើការងារ និងដោះស្រាយបញ្ហា ដោយមានសមាសភាពតំណាងគ្រួសារល្អ ចាស់ព្រឹទ្ធាចារ្យក្នុងភូមិ អាចារ្យ តំណាងយុវជន ឬយុវជនឆ្នើម លោកគ្រូ អ្នកគ្រូ ប្រជាការពារ និងអ្នកមានសក្តានុពលផ្សេងៗទៀត ដើម្បីចូលរួមធ្វើការងារ កំណត់យកទីតាំងសម្រាប់ការជួបប្រជុំ និងជាទីប្រចាំការ ដើម្បីជួយអន្តរាគមន៍ចំពោះបញ្ហាដែលកើតមានក្នុងភូមិ មានកម្មវិធីប្រជុំជាទៀងទាត់ ហើយមានរបាយការណ៍ជូនឃុំ សង្កាត់ ធ្វើជំរឿនប្រជាជនក្នុងភូមិឱ្យបានច្បាស់លាស់ត្រឹមត្រូវតាមការណែនាំរបស់មន្ត្រីជំនាញ អាចរៀបចំបង្កើតមូលនិធិភូមិ ឬបំផុសចលនាឱ្យមានការគាំទ្រ សម្រាប់ជាមុខរបរ ឬការងារដល់ក្រុមគ្រួសារ ឬជនទីទាល់ក្រក្នុងភូមិ (តាមស្ថានភាព និងលទ្ធភាពជាក់ស្តែងនៃភូមិនីមួយៗ) និងធ្វើការផ្សព្វផ្សាយ អប់រំ ឱ្យយល់ដឹងពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន។
ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានបន្តថា មេភូមិ មេឃុំ ពិតជាមានតួនាទីសំខាន់ណាស់ក្នុងការផ្សព្វផ្សាយ អប់រំ ផ្ដល់ព័ត៌មានពីបញ្ហាគ្រឿងញៀនដោយផ្ទាល់ទៅដល់ប្រជាពលរដ្ឋដែលជាកូនក្រុមរបស់ខ្លួន ហើយការបង្កើតយន្តការផ្សព្វផ្សាយអប់រំច្បាស់លាស់នៅថ្នាក់ភូមិ ឃុំ នឹងជួយឲ្យការអនុវត្តភារកិច្ចនៅមូលដ្ឋានឆាប់ទទួលបានប្រសិទ្ធភាព៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ