ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ព្រមានជប៉ុន ក្រោយឮដំណឹង គ្រោងបញ្ជូនមីស៊ីល យកទៅប្រើក្នុងសង្គ្រាមអ៊ុយក្រែន
តាមការចុះផ្សាយរបស់សារព័ត៌មាន Eurasian Times នៅថ្ងៃសុក្រទី៦ខែធ្នូឆ្នាំ២០២៤, ប្រទេសរុស្ស៊ីបានបង្ហាញក្តីបារម្ភជាពន់ពេកក្រោយទទួលដំណឹងថា ជប៉ុននឹងបញ្ជូនមីស៊ីលទៅឲ្យអាមេរិក ដើម្បីយកទៅបំពាក់ឲ្យប្រព័ន្ធការពារអាកាស Patriot នៅអ៊ុយក្រែន ហើយព្រមានថា បើរឿងនេះកើតឡើងមែន ទីក្រុងរុស្ស៊ីនឹងចាត់ទុកថាជា ទង្វើអរិភាព ហើយសូមរក្សាសិទ្ធិឆ្លើយតប។
កាលពីខែកក្កដាឆ្នាំនេះ ជប៉ុនបានបង្កភាពភ្ញាក់ផ្អើលម្តងរួចមកហើយ ដោយសារតែការដើរផ្ទុយពីគោលនយោបាយការពារជាតិរបស់ខ្លួន ក្រោយយល់ព្រមឲ្យមានការបញ្ជូនមីស៊ីលទៅបំពាក់ជាមួយប្រព័ន្ធ Patriot PAC-3 របស់អាមេរិក។
ជុំវិញបញ្ហានេះ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសជប៉ុន ក៏ធ្លាប់ព្រមានដែរថា ប្រសិនបើមីស៊ីលជប៉ុនត្រូវបានរកឃើញនៅអ៊ុយក្រែនមែន ទីក្រុងមូស្គូនឹងឆ្លើយតបចាស់ដៃបំផុត ហើយវិធានការទាំងនោះអាចរួមមានការដាក់ទណ្ឌកម្ម ឬសកម្មភាពការទូតផ្សេងៗ។
តាមពិតទៅ ទំនាក់ទំនងរវាងជប៉ុននិងរុស្ស៊ីបានធ្លាក់ចុះយ៉ាងល្អក់កករ ចាប់តាំងពីការវាយលុករបស់ទីក្រុងមូស្គូលើអ៊ុយក្រែន ក្នុងខែកុម្ភៈឆ្នាំ២០២២មកម្ល៉េះ។ ជាការឆ្លើយតបទៅនឹងការគាំទ្ររបស់ជប៉ុនចំពោះអ៊ុយក្រែន រុស្ស៊ីបានផ្អាកការចរចាលើសន្ធិសញ្ញាសន្តិភាព បញ្ឈប់គម្រោងសេដ្ឋកិច្ចដែលបានព្រមព្រៀង និងបញ្ចប់ដំណើរទស្សនកិច្ចដោយគ្មានទិដ្ឋាការរបស់ពលរដ្ឋជប៉ុនទៅកាន់កោះជម្លោះ។
នៅពេលនោះ អតីតនាយករដ្ឋមន្ត្រី Fumio Kishida បានរិះគន់ការផ្អាកសកម្មភាពទាំងនេះ ថាជារឿងអយុត្តិធម៌បំផុត។
មិនមែនតែប៉ុណ្ណឹងទេ ប្រទេសទាំងពីរទាស់ទែងគ្នាជាយូរមកហើយ ពាក់ព័ន្ធជម្លោះទឹកដីជុំវិញខ្សែសង្វាក់នៃប្រជុំកោះប៉ាស៊ីហ្វិក ដែលជប៉ុនហៅថា Northern Territories ឬរុស្ស៊ីហៅថា Southern Kuriles។
នៅជិតចុងបញ្ចប់នៃសង្គ្រាមលោកលើកទី២ សហភាពសូវៀតបានដណ្តើមយកកោះនេះ ប៉ុន្តែជប៉ុនអះអាងថា ការទាមទារនោះគឺគ្មានហេតុផលស្របច្បាប់ទាល់តែសោះ។ លើសពីនេះ ទីក្រុងតូក្យូអះអាងថា ប្រជាជនជប៉ុនប្រហែល ១៧ ០០០នាក់ ត្រូវបាននិរទេសក្នុងអំឡុងពេលកាន់កាប់នោះ ដែលធ្វើឲ្យជម្លោះរវាងភាគីទាំងពីររឹតតែក្តៅ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី ព្រមានហ៊ានប្រើគ្រប់មធ្យោបាយ នៅក្នុងសង្គ្រាមជាមួយអ៊ុយក្រែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា១ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកដំណើរមួយយន្តហោះ ជិះចេញពីព្រលាននៅឆ្នាំ២០២៥ តែចុះចតនៅឆ្នាំ២០២៤
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច២ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា