ជីវិតកម្សាន្ដ
សឿន វីតា សង្ឃឹមឆ្លងផុតឆ្នាំ២០២៤ អាចដោះបំណុលបានច្រើន
តារាសម្តែងលោក សឿន វីតា សព្វថ្ងៃកំពុងតែរួមរឹតដោយសារជំពាក់បំណុលគេរាប់ម៉ឺនដុល្លារខ ណ:តារាប្រុសរូបនេះបានតស៊ូលក់ត្រីងៀតល្អកនិងម្ហូបផ្សេងៗទៀត ដើម្បីរើបម្រាស់ដោះស្រាយរឿងជំពាក់លុយគេ។ ទោះបីយ៉ាងណាលោក សឿន វីតា បានដាក់ក្តីសង្ឃឹមថាឆ្លងផុតឆ្នាំ២០២៤នេះ នឹងអាចដោះបំណុលបានច្រើន។
ក្នុងនោះតារាសម្តែងប្រុសរូបនេះក៏បានបញ្ជាក់ថានៅ ក្នុងខែធ្នូនាបំណាច់ឆ្នាំ២០២៤នេះ លោកត្រូវសងលុយគេ ៩០០០ដុល្លារ ព្រោះម្ចាស់បំណុលដែលលោកសន្យាចំនួន ៨នាក់ត្រូវសងដាច់។ ម្យ៉ាងទៀត លោកបានបង្ហាញគោលជំហរថា នៅឆ្នាំ២០២៥ខាងមុខឆាប់នេះ ខ្លួននឹងអាចមានលទ្ធភាពសងម្ចាស់បំណុលឯទៀតបានច្រើនទៅតាមសមត្ថភាពនៃការរកប្រាក់ចំណូល។
លោក សឿន វីតា បាននិយាយថា “សង្ឃឹមថាឆ្លងផុតលុយ៩០០០ដុល្លារនេះហើយខែមករាឆ្នាំ២០២៥ គឺត្រូវសងម្ចាស់បំណុលចិត្តធម៌ម្ចាស់លុយចិត្តបុណ្យ អរគុណម្ចាស់លុយចិត្តបុណ្យដែលលើកទឹកចិត្តមិនជេរមិនមើលងាយមិនទាហើយថែមទាំងជួយបាញ់លុយអោយថែមចឹញ្ចឹមគ្រួសារទៀត”។
តារាសម្តែងប្រុសលោក សឿន វីតា ដូចដែលអ្នកគាំ ទ្រដឹងហើយថា បច្ចុប្បន្នលោកកំពុងជួបការលំបាកដោយផុងខ្លួនរឿងរ៉ាវជំពាក់បំណុលគេរាប់ម៉ឺនដុល្លារ ខណ:កន្លងមកលោកក៏បានចេញសារដាស់តឿនម នុស្សមួយចំនួនកុំគិតខ្លីត្រូវប្រឹងប្រែងតស៊ូរបើនៅមានជីវិត ។
ប្រាកដណាស់តារាសម្តែងលោក សឿន វីតាធ្លាប់បាន ចេញមកទម្លាយការពិតជុំវិញរឿងរ៉ាវ ធ្លាក់ខ្លួនដល់ចំណុចសូន្យបន្ទាប់ពីលោកលង់ខ្លួនក្នុងកាជំពាក់បំណុល ដោយសារការចាញ់បោកនិងជួយអាសារដល់បុគ្គលមួយចំនួនដែលជាមនុស្សស្គាល់រាប់អានគ្នានិងមិត្តភក្តិជាដើម៕ ចាន់រ៉ា
-
សន្តិសុខសង្គម២២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?