ព័ត៌មានអន្ដរជាតិ
លោក Yoon រងចម្រូងចម្រាសជាថ្មី ក្រោយមហាជនកូរ៉េចោទថា លោកអនុវត្តសាសនា shamanistic
លោកប្រធានាធិបតី Yoon Suk Yeol បានបង្កើតភាពចម្រូងចម្រាសម្តងទៀត បន្ទាប់ពីអ្នកលេងអ៊ីនធឺណិតកូរ៉េបាន ចោទប្រកាន់ថា លោកបានអនុវត្តសាសនា shamanistic ដែលអាចធ្វើឲ្យមនុស្សម្នាក់មានអំណាចពិសេសជាងគេ ដើម្បីមានឥទ្ធិពលលើវិញ្ញាណ។
រូបថតដែលថតបានមួយសន្លឹក ខណៈពេលដែលគាត់កំពុងដំណើរការយុទ្ធនាការដើម្បីក្លាយជាប្រធានាធិបតី បង្ហាញពីតួអក្សរចិនសម្រាប់ស្តេច (王) ដែលសរសេរនៅលើបាតដៃរបស់គាត់។ មនុស្សជាច្រើនគិតថា នេះប្រហែលជាត្រូវបានចងភ្ជាប់ទៅនឹងជំនឿ shamanistic ជាពិធីមួយដែលការសរសេរតួអក្សរត្រូវបានគេគិតថា នឹងនាំមកនូវសិទ្ធិអំណាច ឥទ្ធិពល ឬសូម្បីតែជ័យជម្នះក្នុងការបោះឆ្នោតក៏ដោយ។
មុនពេលលោកជាប់ឆ្នោត ដើមឡើយតួអក្សរមួយនេះត្រូវបានគេច្រានចោល ដោយអ្នកខ្លះថាមិនសំខាន់ ឬជានិមិត្តរូបតែប៉ុណ្ណោះ ពេលនេះរូបភាពមួយសន្លឹកនេះស្រាប់តែមានទម្ងន់និងក្លាយជារឿងរសើបជាថ្មីម្ដងទៀត ក្នុងចំណោមអ្នកលេងអ៊ីនធឺណិតកូរ៉េជាច្រើន បន្ទាប់ពីប្រធានាធិបតី Yoon បានប្រកាស និងដាក់ច្បាប់អាជ្ញាសឹកទូទាំងប្រទេស កាលថ្ងៃទី ០៣ ខែធ្នូ។
ការពិភាក្សាលើវេទិកាអនឡាញ បានបង្ហាញថា មហាជនមានអារម្មណ៍មិនសប្បាយចិត្ត ដោយមានការព្រួយបារម្ភខ្លះថា លោកប្រធានាធិបតីពឹងផ្អែកទៅលើសាសនានិងជំនឿដើម្បីមកអនុវត្ត។ ជាពិសេសថែមទៀត វារឹតតែគួរឲ្យខ្លាចដែលប្រជាជននៅតែបោះឆ្នោតឲ្យគាត់ បន្ទាប់ពីបានឃើញរូបភាពមួយនោះ។ ស្របពេលដែលមតិខ្លះថែមទាំងចោទលោក Yoon ថាមានការរៀបចំសន្លឹកឆ្នោតឬប្រើជំនឿ shamanistic មកអនុវត្តនៅថ្ងៃបោះឆ្នោត។
ទោះជាបែបនេះក្ដី ក៏មានមតិខ្លះមិនយល់ស្របដោយលើកឡើងវិញថា នេះគ្រាន់តែជាជំនឿផ្ទាល់ខ្លួនតែប៉ុណ្ណោះ! សូម្បីតែប៉ែកលោកខាងលិចមិនថាប្រធានាធិបតី ឬតារាហូលីវូដ ម្នាក់ៗសុទ្ធតែប្រកាន់ភ្ចាប់សាសនាផ្លូវងងឹតខុសៗគ្នា ហើយកាលដែលលោក Yoon មាននិមិត្តសញ្ញាលើបាតដៃ នោះគ្រាន់តែជាការស្រលាញ់ពេញចិត្តតួអក្សរសាសនាជារបៀបរបស់លោកទេ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកគាំទ្រ K-Pop ត្រៀមប្រមូលផ្តុំគ្នា ទាមទារឲ្យមានការចោទប្រកាន់លោក Yoon

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក