Connect with us

ព័ត៌មានជាតិ

កំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិស្នាក់នៅរមណីយដ្ឋានប្រាសាទព្រះវិហារ មានការកើនឡើងក្នុងខែវិច្ឆិកា

បានផុស

នៅ

នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ប្រចាំរមណីយដ្ឋានប្រាសាទព្រះវិហារនៅថ្ងៃទី៥ ខែធ្នូឆ្នាំ២០២៤ បានចុះធ្វើបច្ចុប្បន្នភាពសេវាកម្មទេសចរណ៍នៅតំបន់ស្រអែមមានដូចជា សេវាកម្មស្នាក់នៅ សេវាកម្មកម្សាន្ត សេវាកម្មដឹកជញ្ជូន សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះធ្វើបច្ចុប្បន្នភាពសេវាកម្មទេសចរណ៍នេះ ក្នុងគោលបំណង ដើម្បីប្រមូលទិន្នន័យព័ត៌មានទាក់ទងនឹងសេវាកម្ម ជំរុញការផ្សាព្វផ្សាយសេវាកម្មទេសចរណ៍ វាស់ស្ទង់អំពីតម្រូវការ និងស្ថិតិភ្ញៀវទេសចរមកកម្សាន្តក្នុងទស្សនារមណីយដ្ឋានប្រាសាទព្រះវិហារ។

នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅនេះ មានភ្ញៀវទេសចរជាតិ-បរទេស មកស្នាក់នៅក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារមានចំនួនសរុប៤៩២០នាក់ក្នុងនោះ៖  ភ្ញៀវទេសចរជាតិមានចំនួន ៤៥៨៩នាក់ កើនឡើង៥១% ភ្ញៀវបរទេសចមានចំនួន៣៣១នាក់ កើនឡើង៨៤% បើធៀបនឹងខែតុលា ឆ្នាំ២០២៤កន្លងទៅនេះ៕

ដោយ៖ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម