Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី ឱ្យយកចិត្តទុកដាក់បង្ក្រាបល្បែងស៊ីសងខុសច្បាប់ ល្បែងអនឡាញ ល្បែងផ្សងសំណាង

បានផុស

នៅ

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា  បានណែនាំឱ្យបន្តការយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ល្បែងអនឡាញ ល្បែងផ្សងសំណាង និងការជួញដូរគ្រឿងញៀន គ្រប់ប្រភេទនៅតាមមូលដ្ឋាន។ សម្ដេចធិបតី​ ហ៊ុន ម៉ាណែត លើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅថ្ងៃទី០៦ ខែធ្នូ​ ឆ្នាំ២០២៤ នៅវិមានសន្តិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការកត់សម្គាល់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំបែបនេះ ក្រោយពីអតីតកីឡាករបាល់ទាត់ជម្រើសជាតិ  ណុប តុលា បានលោតទឹកសម្លាប់ខ្លួន ព្រោះតែពាក់ព័ន្ធនឹងល្បែងអនឡាញ និងករណីបុរសជាប្ដីសម្លាប់កូន ប្រពន្ធខ្លួនរួចចងកសម្លាប់ខ្លួនតាមក្រោយ ព្រោះតែផុងខ្លួនជំពាក់បំណុលវ័ណ្ឌក ដោយសារចាញ់ល្បែង។

ក្នុងសំណុំរឿងល្បែងស៊ីសងនេះ​ដែរ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសារាចរឱ្យអ្នកផលិតមាតិកាលើបណ្ដាញសង្គមបញ្ឈប់ជាបន្ទាន់នូវការផ្សព្វផ្សាយមាតិកានៅលើបណ្ដាញទំនាក់ទំនងសង្គម ពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ពិសេសល្បែងតាមប្រព័ន្ធអនឡាញ​។ បើក្នុងករណីនៅតែបន្តសកម្មភាព នឹងត្រូវប្រឈមចាត់វិធានការច្បាប់។

មួយថ្ងៃបន្ទាប់ ក្រោយចេញសារាចរ គឺនៅថ្ងៃទី០៥ ខែធ្នូ ក្នុងឱកាសដែលលោកដឹកនាំកិច្ចប្រជុំពង្រឹងការអនុវត្តសារាចរបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ទៅដល់អភិបាលរាជធានី-ខេត្ត និងស្នងការនគរបាលរាជធានី-ខេត្ត ឱ្យចាត់វិធានការ​​​​​​រុះរើ និងហាមដាក់ផ្ទាំងបដា​ផ្សព្វផ្សាយល្បែងតាមដងផ្លូវ ទីសាធារណៈ លើកលែងបដាតាមកាស៊ីណូស្របច្បាប់ រួមទាំងស្រាវជ្រាវបង្ក្រាបទីតាំងផ្ទះបង្កលក្ខណៈឱ្យមានការលេងល្បែងតាមអនឡាញ ដោយត្រូវធ្វើរបាយការណ៍ជូនអគ្គស្នងការ​​​ដ្ឋាននគរបាលជាតិ និងរាយការណ៍បន្តមកថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។

ភ្ជាប់ជាមួយនឹងករណីល្បែងអនឡាញនេះ ឧបនាយករដ្ឋមន្ត្រី ស សុខា ក៏បានណែនាំឱ្យអាជ្ញាធរ និងសមត្ថកិច្ចទាំងអស់ ពិនិត្ចំពោះកម្ចីតាមអនឡាញខុសច្បាប់ និងសហការជាមួយស្ថាប័នធនាគារ ដើម្បីស្រាវជ្រាវឱ្យឃើញពីប្រភពនៃការបញ្ជូនប្រាក់ទៅមករវាងក្រុមអ្នកលេងល្បែង និងមេល្បែង ពិសេសក្រុមឈ្មួញកណ្ដាល ដើម្បីទប់ស្កាត់ បង្ក្រាបឱ្យបានគ្រប់ច្រក និងគ្រប់មធ្យោបាយ​​ ដែលពាក់ព័ន្ធនឹងការផ្សព្វផ្សាយ ការបើក ឬភ្ជាប់បណ្ដាញ និងការលេងល្បែងខុសច្បាប់។

ជុំវិញករណីនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រកាសទុកពេលត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីឱ្យអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ប្រព័ន្ធផ្សព្វផ្សាយ អ្នកផលិតមាតិកាសង្គម ក៏ដូចជាបុគ្គលមានប្រជាប្រិយមួយចំនួន លុបចោលព័ត៌មានល្បែងអនឡាញពីបណ្តាញសង្គម បើមិនដូច្នោះ នឹងចាត់វិធានការតាមផ្លូវច្បាប់។

ជាមួយគ្នានេះ ក្នុងកិច្ចប្រជុំគណរដ្ឋមន្ត្រីដដែល  សម្តេចធិបតី  ប្រមុខរាជរដ្ឋាភិបាល ក៏បានណែនាំរដ្ឋបាលរាជធានី-ខេត្តពិនិត្យការផ្សព្វផ្សាយប៉ាណូពាណិជ្ជកម្មស្រាបៀរ គួរកំណត់ឱ្យមានអប្បបរមានៅតាមផ្លូវនិងទីសាធារណៈ ជំនួសមកវិញត្រូវផ្សព្វផ្សាយអំពីសមិទ្ធផល និងអត្តសញ្ញាណទេសចរណ៍ នៅតាមរាជធានី-ខេត្តរបស់ខ្លួន ឱ្យបានជាអតិបរមា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

អត្ថាធិប្បាយ៩ នាទីutes មុន

បទវិភាគ៖ ផលប៉ះពាល់អវិជ្ជមានពីការបង្កកជំនួយអន្តរជាតិរបស់អាម៉េរិក និងការត្រៀមខ្លួនរបស់កម្ពុជាក្នុងការកាត់បន្ថយផលអវិជ្ជមាន

Cambodian Women League
កីឡា៣៥ នាទីutes មុន

ជ័យលាភីឯកត្តជន ក្រុម​ ​ក្នុង​លីគ​នារី​កម្ពុជា​២០២៤-២៥

Guo Jiakun
នយោបាយ៥២ នាទីutes មុន

ប្រទេសចិនមិនអនុញ្ញាតឱ្យមានការប្រមាថណាមួយប៉ះពាល់ដល់មិត្តភាពជាមួយកម្ពុជា

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យ និងមន្រ្តីផ្នែកព័ត៌មានជាង៣ពាន់នាក់ក្នុងខេត្តចំនួន៩ ទទួលបានការបណ្តុះបណ្តាលក្នុងឆ្នាំ២០២៤

ព័ត៌មានជាតិ១១ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

សន្តិសុខសង្គម១៩ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២០ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

មីនតោន
សន្តិសុខសង្គម២៤ ម៉ោង មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

ជីវិតកម្សាន្ដ២២ ម៉ោង មុន

យុវតី សំនៀងស្រដៀងរាជិនីសំឡេងសារិកាមាស ធ្លាប់ប្រឡងកម្មវិធី The Voice Kids Cambodia

ព័ត៌មានជាតិ១១ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

Sokha Hotels

ព័ត៌មានពេញនិយម