Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេង​ធ្លាក់ចុះជាង ១ ភាគរយ​ ពេលបញ្ចប់ការជួញដូរ ​ជុំវិញ​កង្វល់ផ្គត់ផ្គត់លើសតម្រូវការ

បានផុស

នៅ

តម្លៃប្រេងបានធ្លាក់ចុះជាង ១ ភាគរយ កាល​ពី​ថ្ងៃសុក្រ ដែល​ជា​ថ្ងៃ​បញ្ចប់ការជួញដូរ​ប្រចាំ​សប្ដាហ៍ ខណៈ​អ្នកវិភាគបានព្យាករអំពីការផ្គត់ផ្គង់លើស​តម្រូវការ​នៅឆ្នាំក្រោយចំពេលដែល​តម្រូវការខ្សោយ បើទោះ​អង្គការនៃប្រទេស​នាំចេញ​ប្រេង​កាត​ និង​សម្ព័ន្ធ​មិត្ត​ (OPEC +) បាន​សម្រេចចិត្ត​បន្ត​កាត់​បន្ថយ​ផលិតកម្ម​​ប្រេងរហូតដល់​ចុង​ឆ្នាំ​ ២០២៦ ក៏ដោយ​។ ​នេះ​បើតា​ម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃ​ប្រេងឆៅនាពេលអនាគត ម៉ាក​ Brent បាន​ធ្លាក់ចុះ​ ៩៧ សេន​ ឬ​ ១,៤ ភាគរយ​ ដោយ​បញ្ចប់​ការ​ជួញដូរ​នៅ​តម្លៃ​ ៧១,១២ ដុល្លារ​/បារ៉ែល​។ ចំណែក​ប្រេងឆៅនាពេលអនាគតរបស់អាមេរិក West Texas Intermediate (WTI) វិញ បាន​ធ្លាក់​ចុះ​ ១,១០ ដុល្លារ​ ឬ ១,៦ ភាគរយ​ ដោយ​បញ្ចប់ការជួញដូរ​នៅតម្លៃ ៦៧,២០ ដុល្លារ​/បារ៉ែល។ ​

សម្រាប់អត្រា​ប្រចាំ​សប្តាហ តម្លៃប្រេង​ Brent បានធ្លាក់ចុះច្រើនជាង ២,៥ ភាគរយ​ ខណៈ​តម្លៃ​របស់​ WTI ​បាន​ធ្លាក់​ចុះ​ ១,២ ភាគរយ​។

អ្នក​វិភាគលើក​ឡើងថា​ កំណើន​នៃ​ចំនួនអណ្តូងប្រេង និងឧស្ម័ន​នៅសហរដ្ឋអាមេរិកក្នុងសប្តាហ៍នេះ ​បង្ហាញ​អំពី​ការកើនឡើងនៃ​ផលិតកម្មប្រេង​របស់​អាមេរិក ដែល​រួម​ចំណែក​ដល់​ការ​ធ្លាក់ចុះ​នៃតម្លៃ​ប្រេង​។ ​ជាមួយគ្នា​នោះ ធនាគារអាមេរិកបានព្យាករ​ថា ការបង្កើន​ការ​ផ្គត់​ផ្គង់​ប្រេង នឹងជំរុញឱ្យតម្លៃប្រេង Brent ជួញដូរ​ជាមធ្យម ត្រឹម ៦៥ ដុល្លារ/បារ៉ែល​។

កាលពីថ្ងៃព្រហស្បតិ៍ ​OPEC+ បានប្រកាស​​បន្ត​វិធានការ​កាត់​បន្ថយ​ផលិតកម្ម​របស់​ខ្លួន​ ដើម្បី​ធ្វើ​ឱ្យ​ប្រេង​ឡើង​ថ្លៃ​មក​វិញ​។ យ៉ាងណា​មិញ​ អ្នក​វិភាគខ្លះ​លើក​ឡើងថា​ ការ​សម្រេច​ចិត្ត​របស់​ប្លុក​ដដែល​ ក៏​គូស​បញ្ជាក់ផងដែរ​​ថា​ តម្រូវការ​ប្រេង​កំពុងធ្លាក់ចុះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម