Connect with us

ព័ត៌មានអន្ដរជាតិ

​សភា​កូរ៉េខាងត្បូង​បរាជ័យ​ដកហូតអំណាច​លោក​ Yoon ក្នុងសម័យប្រជុំ​លើក​ទី១​ ​ប៉ុន្តែ​បក្សប្រឆាំងថា​ នឹង​បញ្ចប់​ចុងឆ្នាំ​នេះ​

បានផុស

នៅ

កិច្ច​ប្រជុំ​សភា​​នៅថ្ងៃទី​៧​ខែ​​​ធ្នូ​​ដែល​ប៉ង​​ដក​ដំណែង​​​លោក ប្រធានាធិបតី Yoon Suk Yeol ដែល​ប្រកាស​​ដាក់​ច្បាប់​​អាជ្ញាសឹក​កាល​ពី​យប់ថ្ងៃអង្គារ​ទី​​៣ខែធ្នូ​ បាន​​​បរាជ័យ​ក្នុង​ថ្ងៃ​ដំបូង ដោយសារ​សមាជិក​សភា​​​​នៃ​គណបក្ស​​អំណាច​ប្រជាជន (PPP​) របស់​​លោក​ Yoon ធ្វើ​ពហិការ​មិន​ចូលរួម​បោះឆ្នោត​ ដោយ​ចេញ​មក​ខាងក្រៅ​សាលប្រជុំ​មិនព្រម​ចូល​ទៅបោះឆ្នោត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ច​ប្រជុំ​សភា​កូរ៉េខាងត្បូង​​នៅថ្ងៃ​នេះ​បរាជ័យ​ទាំងពីរករណី គឺ​ទី១ ការ​ប៉ុន​ប៉ង​​​បង្កើត​ក្រុមប្រឹក្សា​ស៊ើប​អង្កេត​​លើ​​​ភរិយា​ប្រធានាធិបតី និង ករណី២​ ការ​ប៉ង​ដក​ដំណែង​​​លោក Yoon Suk Yeol។​

ការ​បរាជ័យ​ទាំងពីរ​ករណី​នេះ ដោយសារ​​សមាជិកសភា​គណបក្ស​កាន់​អំណាច​របស់​លោក Yoon ដែល​មាន​១០៨​សំឡេង​មិនបាន​បោះឆ្នោត​គំាទ្រ សេចក្តីស្នើច្បាប់​​របស់​គណបក្ស​ប្រជាធិបតេយ្យ​ដែល​មាន​សមាជិក​១៩២​សំឡេង និងត្រូវ​ការ​តែ​​៨​សំឡេង​ទៀតប៉ុណ្ណោះ​ដើម្បី​បង្រ្គប់​កូរ៉ុម​២ភាគ៣​ ដើម្បី​ដក​ហូត​អំណាច​ប្រធានាធិបតី។​

​យោង​តាមភា្នក់​ងារ​របស់ BBC ​ដែលផ្សាយ​បន្តផ្ទាល់ ប្រធាន​រដ្ឋសភា​កូរ៉េខាងត្បូង​ លោក​ Woo Won-shik បាន​ប្រកាស​ថា ​កិច្ច​ប្រជុំ​ស​​ភា​​​​​នៅ​ថ្ងៃនេះ​គ្រោង​បិទ​បញ្ចប់នៅ​ត្រឹម​​​​ម៉ោង​ជិត​១០​ម៉ោង​នៅទីក្រុង​សេអ៊ូល ត្រូវម៉ោង​ជិត​៨​ម៉ោង​នៅកម្ពុជា។ ម៉ោង​នៅ​កម្ពុជា​និង​នៅ​​កូរ៉េខាងត្បូង​​ខុស​គ្នា​​២ម៉ោង ដោយ​កូរ៉េ​ដើរលឿងជាង​កម្ពុជា​​២ម៉ោង​។

រដ្ឋសភា​កូរ៉េ​ខាងត្បូង​នឹង​ត្រូវ​ប្រជុំ​​​បោះឆ្នោត​លើ​ច្បាប់​ដក​ហូត​អំណាច​លោក Yoon Suk Yeol ជាថ្មី​ម្តង​ទៀតនៅ​​ថ្ងៃពុ​ធ​សប្តាហ៍ក្រោយ។

​​​សូមបញ្ជាក់​ថា ពេលនេះ​​សម្ព័ន្ធ​​​​គណបក្ស​ប្រជាធិបតេយ្យ​​មាន​សមាជិក​​​១៩២ ដោយ​​ត្រូវ​ការ​​តែ​៨សំឡេងទៀត​ប៉ុណ្ណោះ​ពីគណបក្ស​កាន់​អំណាច​​ដែល​មាន​១០៨សំឡេង។ គណបក្ស​កាន់​អំណាច​​ បាន​ប្តូរ​ជំហរ​មិន​បោះឆ្នោត​​​​ប្រឆាំង​លោក Yoon វិញ​ ក្រោយ​ប្រធានាធិបតី​ចេញ​មុខ​សុំទោស​ជាសាធារណៈ​នៅ​ព្រឹក​ថ្ងៃសៅរ៍​នេះ​។

ប្រជាជន​​ចូលរួម​តវ៉ា​ទាមទារ​ឲ្យ​ដក​ដំណែង​ប្រធានាធិបតី លោក Yoon Suk Yeol ខ្លះ​​ហូរ​ទឹក​ភ្នែក ខ្លះ​ទៀត​​​ចូលទៅកាន់តែកៀក​ទ្វាររដ្ឋសភា​​ដែលគ្រោង​រារាំង​​​សមាជិក​សភា​​នៃ​បក្ស​កាន់​អំណាច​​​មិនឲ្យចេញ​ទៅ​ក្រៅ​។ ​ប្រជាជនអ្នក​តវ៉ា​ខ្លះ​បាន​បំបែក​គ្នា​​ ពេលដឹងថា សភា​បាន​បិទ​សម័យប្រជុំ។

ប្រធាន​គណបក្ស​​ប្រជាធិបតេយ្យ Lee Jae-myung បានថ្លែងទៅកាន់​​​​ក្រុមអ្នកតវ៉ាថា ​លោក​សុំទោស​​ចំពោះ​ការ​​មិន​មានលទ្ធភាព​នាំ​យក​លទ្ធផល​ដែល​​ចង់បាន ប៉ុន្តែ​លោក​នឹង​មិនបោះបង់​នោះទេ ដោយ​ប្តេជ្ញា​​ដកហូត​អំណាត​ប្រធានាធិបតី Yoon Suk Yeol ឲ្យបាន។

​លោក Lee Jae-myung ​និយាយ​ថា៖​«យើង​ច្បាស់​ណាស់​ថា នឹង​បណ្តេញ​លោក Yoon Suk Yeol ដែល​នឹង​ក្លាយ​ជា​​ហានិភ័យដ៏អាក្រក់​បំផុត​​ចំពោះ​សាធារណៈរដ្ឋកូរ៉េ។ យើង​ច្បាស់​ណាស់​នឹងនាំ​យក​ប្រទេសនេះ​ទៅកាន់​ប្រក្រតី​វិញ ត្រឹម​ថ្ងៃ​បុណ្យណូអែល និង​ចុងឆ្នាំ​នេះ និង​ប្រគល់​អំណោយ​​ណូអែល​និង​​​​ចុងឆ្នាំ»៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

Elon Musk សប្បាយ​អរ​ជាង​គេ​ជាង​ឯង ពេល​ឮ ត្រាំ សន្យា​ដាក់​ទង់ជាតិ​អាមេរិក​លើ​ភព​អង្គារ

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

ត្រាំ​ ​គិតដាក់ពន្ធ ២៥ ភាគរយ លើម៉ិកស៊ិក និងកាណាដា ​ចាប់ពីដើម​ខែកុម្ភៈ​

ព័ត៌មានជាតិ១១ នាទីutes មុន

ពលរដ្ឋសង្កាត់ផ្សារដេប៉ូទី ១ ស្នើ អាជ្ញាធរ ជួសជុលជង្ហុកផ្លូវ ២៣៧ ដែលបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ

ព័ត៌មានជាតិ១៦ នាទីutes មុន

រដ្ឋអំពាវនាវដល់អ្នកប្រកបរបរក្នុងសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​ចុះឈ្មោះឱ្យបានត្រឹមត្រូវដើម្បីទទួលបានអត្ថ​ប្រយោជន៍នានា

ព័ត៌មានជាតិ១៨ នាទីutes មុន

ខេត្ត​ស្វាយរៀង​ មាន​សណ្ឋាគារ​បើក​ដំណើរការ ៣៨ កន្លែង ប្រមូល​ផ្តុំ​ភាគច្រើន​នៅ​ក្រុង​ស្វាយរៀង​ និង​ក្រុង​បាវិត

សន្តិសុខសង្គម២០ ម៉ោង មុន

ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ថាក់ស៊ីន៖​ ក្រុមឆបោក​អនឡាញ​ប្រើ AI ត្រាប់សំឡេង​ លោក ដូណាល់ ត្រាំ​​ ឲ្យ​កូនស្រីលោក​វេរលុយទៅហុងកុង​​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ភាគពាយព្យ ថៃ រញ្ជួយដី ១៣លើក, ពលរដ្ឋភ័យតាំងពីយប់ ដល់ព្រឹក

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ចូលកាន់តំណែងភ្លាម លោក ត្រាំ ប្រកាសអាសន្ននៅព្រំដែនជាប់ ម៉ិកស៊ិក ភ្លែត

សេដ្ឋកិច្ច២៤ ម៉ោង មុន

ការកក់បន្ទប់ស្នាក់នៅ មុនពេលបុណ្យចូលឆ្នាំចិន មិនទាន់មាន ខណៈអ្នកជំនាញអះអាងថា ជាទម្លាប់ប្រជា​ជនមិនចូលចិត្តកក់ទុកមុន

Sokha Hotels

ព័ត៌មានពេញនិយម