បច្ចេកវិទ្យា
ផ្ទុះការភ្ញាក់ផ្អើលខ្លាំងចំពោះវត្តមាន ហុងដា SCOOPY ស៊េរីថ្មី របស់ក្រុមហ៊ុនអិនស៊ីអិច ទើបតែចេញក្តៅៗ
![](https://www.kampucheathmey.com/wp-content/uploads/2024/12/001-1024x724.jpg)
វត្តមានចេញលក់ជាផ្លូវការរបស់ All-New Honda SCOOPY ស៊េរីថ្មី នៅក្នុងទីផ្សារប្រទេសកម្ពុជា។ សម្រាប់ម៉ូឌែល SCOOPY កន្លងមកតែងតែទទួលបានការគាំទ្រពីសំណាក់អតិថិជនជាច្រើនជំនាន់រួចមកហើយទៅលើគុណភាព ការរចនា និងបច្ចេកវិទ្យាទាន់សម័យ។
កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ ក្រុមហ៊ុន អិន សុី អិច បានរៀបចំព្រឹត្តិការណ៍សម្ពោធ ជាផ្លូវការនូវម៉ូតូ All-New Honda SCOOPY ស៊េរីថ្មី ទាំងពីរប្រភេទនោះគឺ ប្រភេទ PRESTIGE និង CLUB12 រចនាឡើងក្រោមគោលគំនិត THE NEW SHINE កាន់តែឡូយ កាន់តែស៊ីវិល័យ លើសពីម៉ូតូអូតូ ដែលនាំអ្នកឈានទៅកាន់យុគសម័យមួយថ្មី ដែលលេចធ្លោក្នុងនាមជានិមិត្តសញ្ញានៃស្ទាយឥតដែនកំណត់។
លោក ណាអូអាគិ អុិសុិកាវា នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន អិន សុី អិច បានមានប្រសាសន៍ថា ក្រុមហ៊ុន អិន សុី អិច ហុងដា នឹងបន្តប្រឹងប្រែងអភិវឌ្ឍន៍ខ្លួន ដើម្បីនាំមកនូវម៉ូតូអូតូស៊េរីថ្មី ជាមួយនឹងការរចនាបែបទំនើបសក្ដិសមគ្រប់វ័យ តម្រូវឱ្យស្របតាមបរិបទនៃការរស់នៅរបស់ប្រជាជនកម្ពុជា។
![](https://www.kampucheathmey.com/wp-content/uploads/2024/12/002-1024x683.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/12/1-01-11.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/12/1-02-7.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/12/1-03-5.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/12/1-04-6.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/12/1-5-2.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/12/1-06-1.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/12/1-07-1.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/12/1-08-1.jpg)
ជាមួយនឹងឆន្ទៈក្នុងការនាំយកអ្វីដែលថ្មី និងបំពេញតម្រូវការរបស់អតិថិជនក្នុងឆ្នាំនេះ Honda SCOOPY ត្រូវបានរចនាឡើងជាមួយនឹងលក្ខណៈពិសេសមិនធ្លាប់មានដែលឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុនទៅលើការធានាបាននូវគុណភាព និងការច្នៃប្រឌិត ដូចជា ៖
![](https://www.kampucheathmey.com/wp-content/uploads/2024/12/10-1024x361.jpg)
•ការរចនាដ៏ល្អហ្មត់ហ្មង ជាមួយនឹងចង្កៀងមុខមូលដ៏លេចធ្លោ និងរាងតួអក្សរS ដែលជាអត្តសញ្ញាណរបស់ SCOOPY បានរចនាដោយរួមបញ្ចូលគ្នា ជាមួយស្ទាយមិនចេះជិនណាយ និងការអភិវឌ្ឍថ្មី យ៉ាងល្អដាច់គេ។
•ការរចនាតែម និងពណ៌សម្រាប់តែប្រទេសកម្ពុជា ៖ តែមរចនាថ្មី! ធ្វើឱ្យវាកាន់តែមានភាពអស្ចារ្យស៊ីវិល័យ និងមានពន្លឺជាមួយនឹងការទាក់ទាញនៃការរចនាថ្មី Golden Wave ដែលមានផ្តល់ជូនពិសេសសម្រាប់តែ Prestige ចេញពីក្រុមហ៊ុន អិនសុីអិច តែមួយ ប៉ុណ្ណោះ!
•Honda SMARTKEY ធ្វើឱ្យជីវិតរបស់អ្នកកាន់តែងាយស្រួលជាមួយនឹងសោ Honda SMARTKEY ដែលជាបច្ចេកវិទ្យាដ៏ទំនើបទាន់សម័យ។ ផ្តល់ជូន Honda SMART Key ចំនួន០២គ្រាប់ សម្រាប់តែ CLUB12 ចេញពីក្រុមហ៊ុន អិនសុីអិច ប៉ុណ្ណោះ។
•កាន់តែស៊ីវិល័យ ជាមួយនឹងកុងទ័រ FULL DIGITAL ទំនើបបំផុត ទាន់សម័យផ្តល់ព័ត៌មានគ្រប់មុខងារបានយ៉ាងងាយស្រួលក្នុងកំឡុងពេលការបើកបរ។
•បច្ចេកវិទ្យា PGM-FI ផ្តល់នូវដំណើរការម៉ាស៊ីនល្អឥតខ្ចោះ សន្សំសំចៃប្រេងបានយ៉ាងល្អប្រសើរ និង ម៉ាស៊ីនមានពណ៌ទឹកប្រាក់សម្រាប់តែម៉ូតូ Honda Scoopy Prestige និងHonda Scoopy CLUB12 ចេញពីក្រុមហ៊ុនតែប៉ុណ្ណោះ។
•ស្លាកសញ្ញារបស់ ក្រុមហ៊ុន អិន សុី អិច ដែលបានបញ្ជាក់យ៉ាងច្បាស់ពីស្តង់ដារចេញពីរោងចក្រ អិន សុី អិច ហុងដា ផ្ទាល់។
•ស្លាកសញ្ញាសុវត្ថិភាព៖ អនុលោមទៅតាមបទប្បញ្ញត្តិស្តង់ដារសុវត្ថិភាពកម្ពុជា។ •កុងតាក់បើក/បិទភ្លើង៖ ដែលអនុលោមទៅតាមបទប្បញ្ញត្តិស្តង់ដារសុវត្ថិភាពកម្ពុជា និងបំពាក់ពីរោងចក្ររួចជាស្រេច។
•ការធានាផ្លូវការ រយៈពេល២ឆ្នាំ ឬ ២៤, ០០០ គីឡូ ដែលអាចធ្វើឱ្យអតិថិជនគ្រប់រូបធ្វើដំណើរបានដោយមានទំនុកចិត្តខ្ពស់។
![](https://www.kampucheathmey.com/wp-content/uploads/2024/12/11-1-1024x366.jpg)
ឆ្នាំនេះយើងមានជម្រើសពណ៌ជាច្រើនសម្រាប់អតិថិជនជ្រើសរើស ,
•សម្រាប់ Honda SCOOPY Prestige មាន ៣ ពណ៌
•និង Honda SCOOPY CLUB12 មាន ៤ ពណ៌
![](https://www.kampucheathmey.com/wp-content/uploads/2024/12/12-1024x201.jpg)
បន្ថែមពីលើមុខងារពិសេសៗដែលបានណែនាំខាងលើ ក្រុមហ៊ុនក៏នឹងអនុញ្ញាតឲ្យអតិថិជនទាំងអស់ធ្វើការកក់ទុកមុននូវ All-New Honda SCOOPY នៅតាមតំណាងចែកចាយផ្លូវការទូទាំងប្រទេសកម្ពុជា។
ជាការផ្តល់ជូនពិសេសដល់អតិថិជនដែលធ្វើការកក់ទុកមុន លោកអ្នកនឹងទទួលបានមួកសុវត្ថិភាព HONDA SCOOPY រចនាពិសេសចំនួន១។
ការបើកទទួលកក់ Honda SCOOPY របស់យើងនឹងចាប់ផ្តើមនៅថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០២៤ នេះតទៅ, ដូច្នេះសូមអតិថិជនទាំងអស់មេត្តារួសរាន់ កុំឱ្យឱកាសដ៏ល្អនេះកន្លងផុត ដោយមួកសុវត្ថិភាព HONDA SCOOPY រចនាពិសេសនេះមានចំនួនកំណត់។
![](https://www.kampucheathmey.com/wp-content/uploads/2024/12/13-1024x1024.jpg)
សម្រាប់ព័ត៌មានបន្ថែម៖ 010 922 922
Website (𝗔𝗹𝗹-𝗡𝗲𝘄 𝗛𝗼𝗻𝗱𝗮 𝗦𝗖𝗢𝗢𝗣𝗬 𝗣𝗿𝗲𝘀𝘁𝗶𝗴𝗲): https://www.ncxhonda.com/motorcycles/kh/ACF110CBT-5CA
Website (𝗔𝗹𝗹-𝗡𝗲𝘄 𝗛𝗼𝗻𝗱𝗮 𝗦𝗖𝗢𝗢𝗣𝗬 Club12): https://www.ncxhonda.com/motorcycles/kh/ACF110CBT-3CA
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?